កម្មករធ្វើបាតុកម្ម ទាមទារដំឡើងប្រាក់ខែ កាលពី
ឆ្នាំ ២០១២ |
លទ្ធផលនៃកិច្ចប្រជុំក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ
ដែលដឹកនាំដោយលោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច
អតីតយុទ្ធជន និងយុវនីតិសម្បទា នៅព្រឹកថ្ងៃចន្ទនេះ បានឯកភាពលើ
៤ចំណុច ក្នុងនោះរួមមាន
ការឯកភាពជាគោលការណ៍លើការតម្លើងប្រាក់ឈ្នួលអប្បបរមា ដល់កម្មករ
ជាដើម។
កិច្ចប្រជុំ ក៏បានសម្រេចទុកពេលឲ្យក្រុមសហជីពកម្មករធំៗ ចំនួន ៦ សហជីព ដែលជាសមាជិកក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលជាយន្តការត្រីភាគី រួមមាន៖ តំណាងរដ្ឋាភិបាល តំណាងសហជីពកម្មករ និងតំណាងថៅកែរោងចក្រ ជួបប្រជុំគ្នា ដើម្បីរកការឯកភាពរួម ថាតើសហជីព ត្រូវទាមទារប្រាក់ខែប៉ុន្មាន សម្រាប់កម្មករ សម្រាប់យកទៅចរចាជាមួយនឹងថៅកែរោងចក្រកាត់ដេរ។
តាមសេចក្តីប្រកាស ភាគីសហជីពទាំងអស់ ក៏ត្រូវជួបប្រជុំគ្នា លើកសំណើឯកភាពរួមតែមួយ លើការតម្លើងប្រាក់ឈ្នួលអប្បបរមា ដើម្បីពិភាក្សាជាមួយនឹងនិយោជក ជាថៅកែរោងចក្រ ដោយមានតំណាងអង្គការពលកម្មអន្តរជាតិ ILO ជាអ្នកសម្របសម្រួល។ ក្នុងនោះក្រសួងសង្គមកិច្ច និងក្រសួងការងារ ក៏ត្រូវចាត់អនុរដ្ឋលេខាធិការពីររូប ដើម្បីសម្របសម្រួល និងសហការជាមួយនឹងអង្គការ ILO ក្នុងកិច្ចប្រជុំជាមួយនឹងតំណាងសហជីព និងតំណាងសមាគមថៅកែរោងចក្រកាត់ដេរ។
ក្រុមការងារទំនាក់ទំនងវិជ្ជាជីវៈ ដែលបានជួបប្រជុំនៅព្រឹកមិញ នឹងរៀបចំកិច្ចប្រជុំ ដែលមានការចូលរួមពីគ្រប់ភាគីទាំងអស់ ដើម្បីពិនិត្យនិងសម្រេចលើសំណើ ដែលបានឯកភាពរវាងតំណាងសហជីពទាំងអស់ និងសមាគមនិយោជក ដែលជាថៅកែរោងចក្រកាត់ដេរ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៣។
ក្នុងកិច្ចប្រជុំនៅព្រឹកមិញ អង្គប្រជុំក៏បានស្នើសុំដល់សហជីពទាំងអស់ និងស្នើសមាគមនិយោជក ខិតខំដោះស្រាយឲ្យអស់លទ្ធភាព នូវសំណូមពររបស់កម្មករ និងនិយោជិក ដើម្បីកែលម្អជីវភាព និងប្រសិទ្ធភាពការងារ នៃរោងចក្រ សហគ្រាស នៅកម្ពុជា។
ចំពោះលទ្ធផលនៃកិច្ចប្រជុំថ្ងៃនេះ ត្រូវបានលោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា ដែលមិនបានចូលរួមប្រជុំ បានគាំទ្រលើគោលការណ៍ឯកភាពឲ្យមានការចរចាតម្លើងប្រាក់ខែកម្មករ។ លោក រ៉ុង ឈុន នៅរង់ចាំមើលបន្តលើលទ្ធផល នៃកិច្ចប្រជុំរួម នាថ្ងៃទី២៦កុម្ភៈ មុននឹងលោកថាត្រូវដឹកនាំកម្មករធ្វើបាតុកម្មតវ៉ា រឿងតម្លើងប្រាក់ខែឬយ៉ាងណា?
យ៉ាងណាក៏ដោយ ទាំងសហជីពរបស់លោករ៉ុងឈុន ទាំងសហជីពកម្មកររបស់លោក អាត់ ធន់ និងទាំងសហជីពកម្មកររបស់លោក វង្ស សុវណ្ណ បានឲ្យដឹងថា ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករ ត្រូវតម្លើងរហូតដល់ ១៥០ ដុល្លារ ទើបកម្មករអាចរស់នៅសមរម្យ ខណៈដែលសព្វថ្ងៃកម្មករកាត់ដេរប្រមាណ ៤ សែននាក់ ទទួលបានប្រាក់ខែត្រឹមតែ ៦១ ដុល្លារប៉ុណ្ណោះ៕(RFI)