កំពង់ចាម៖ ផ្ទះ៥ខ្នង ដែល៣ខ្នងជាផ្ទះធ្វើពីថ្ម
និង២ខ្នងទៀត ធ្វើពីឈើប្រក់ក្បឿង នៅក្នុងភូមិ៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម
ត្រូវបានអគ្គិភ័យឆាបឆេះអស់ទាំងស្រុង នៅវាលាម៉ោង១០ និង៣៥នាទីថ្ងៃអង្គារ ទី៨
ខែមករា ឆ្នាំ ២០១៣ ទំហំនៃការខូចខាតគិតជាប្រាក់រាប់ម៉ឺនដុល្លារ។
នេះបើយោងតាមការបញ្ជាក់ពីអធិការ នគរបាលក្រុង កំពង់ចាម លោក សំ ផាត។
លោក សំ ផាត បានប្រាប់ដើមអម្ពិលឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ៥ខ្នង ដែល៣ខ្នងធ្វើពីថ្ម និង២ខ្នងទៀតធ្វើពីឈើ ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់ទាំងស្រុង។ លោកបានបន្តថា ក្រោយពេលកើតហេតុកម្លាំសមត្ថកិច្ចចម្រុះ រួមនិងរថយន្តពន្លត់អគ្គិភ័យ៤គ្រឿងផ្សេងទៀត បានព្យាយាមជួយអន្តរាគមន៍ដែរ តែដោយអំណាចនៃការឆេះវា ខ្លាំងក្លាពេក ទើបមិនអាចជួយពន្លត់ឲ្យបានទាន់ពេលវេលា។
តែទោះជាយ៉ាងណាក្រោយការអន្តរាគមន៍រយៈពេលប្រហែល១ម៉ោង ពោលគឺនៅម៉ោង ១២ថ្ងៃត្រង់ អគ្គិភ័យត្រូវ បានពន្លត់ឲ្យរលត់ទាំងស្រុង មិនបណ្តាលឲ្យរាលដាលដល់ផ្ទះអ្នកដទៃនោះទេ។
ជនរងគ្រោះជាម្ចាស់ផ្ទះនៅក្នុងហេតុការណ៍អគ្គិភ័យនេះ ម្ចាស់ផ្ទះទី១ ដែលធ្វើពីថ្ម មានទំហំ៣ខ្នង មានឈ្មោះ ញ៉េត ហួយ ភេទស្រី អាយុ ៤៨ឆ្នាំ ម្ចាស់ផ្ទះទី២ ដែលធ្វើពីឈើមានទំហំ២ខ្នង មានឈ្មោះ លី គង់ហេង ភេទ ប្រុស អាយុ ៦៧ឆ្នាំ។
ក្រៅពីផ្ទះដែលអគ្គិភ័យលេបត្របាក់អស់ទៅ នៅមានទ្រព្យសម្បត្តិជាច្រើនផ្សេងទៀត បានក្លាយជាចំណីភ្លើងផង ដែរ។ លោកអធិការនគរបាលក្រុងកំពង់ចាម បានដកស្រង់សំដីជនរងគ្រោះអ្នកស្រី ញ៉េត ហួយថា រូបគាត់បាន បាត់បង់អស់មាស ៦តម្លឹង គ្រឿងអលង្ការធ្វើពីពេជ្រមួយចំនួន លុយដុល្លារ ៣៥.០០០ដុល្លារ លុយខ្មែរ ២លាន រៀល និងសម្ភារៈជាច្រើនផ្សេងទៀ។ ដោយឡែកលោក លី គង់ហេង ដោយសារតែកំពុងសោកសៅ មិនអាចបំភ្លឺ ជូនសមត្ថកិច្ចបានឡើយ។ តែតាមការពិនិត្យជាក់ស្តែងនៅកន្លែងកើតហេតុ ក្រៅពីផ្ទះធ្វើពីឈើ២ខ្នងទៅ រថយន្តកាមរីមួយគ្រឿង ដែលចតនៅក្រោមផ្ទះ ក៏បានឆាបឆេះអស់ផងដែរ។
អគ្គិភ័យខាងលើនេះ ត្រូវបានសមត្ថកិច្ចបញ្ជាក់ថា ផ្តើមចេញពីផ្ទះរបស់លោក លី គង់ហេង។
លោក លី គង់ហេង បានបញ្ជាក់ប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់បើកហ្គាសដាំបាយ ក្រោយពេល ដាំឆ្អិនហើយ គាត់ក៏បានដើរមកមុខផ្ទះស្រាប់តែហ្គាសបានផ្ទុះឡើង បណ្តាលឲ្យឆាបឆេះតែម្តង។
តែទោះជាយ៉ាងណាអគ្គិភ័យនេះ មិនបានបណ្តាលឲ្យនរណាម្នាក់ រងគ្រោះនោះទេ។
ពាក់ព័ន្ធទៅនឹងសំណង នៃការខូចខាតវិញ លោកអធិការ សំ ផាត បានបញ្ជាក់ថា មិនទាន់ដឹងថា នឹងត្រូវដោះ ស្រាយយ៉ាងណានោះទេ។ តែករណីនេះ ជាការកើតឡើងដោយអចេតនា៕(dapnews)