Wednesday, January 16, 2013

មន្ត្រី​សង្គម​ស៊ីវិល ពុំ​គាំទ្រ​ឲ្យ​បង្កើត​ច្បាប់ ក្រមសីលធម៌ សម្រាប់​អ្ន​មក​នយោបាយ​ទេ​



លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ

មន្ត្រី​អង្គការក្រៅរដ្ឋាភិបាល​មួយចំនួន ពុំបាន​គាំទ្រ​ដល់​ការបង្កើត​ច្បាប់ ស្តីពី ក្រម​លី​ស​ធម៌​នយោបាយ ដែល​បាន​ស្នើឡើង​ដោយ​សម្តេច​តេ​ជា ហ៊ុន សែន នាយករដ្ឋមន្ត្រី​ទេ ពីព្រោះ​យល់ថា អាចធ្វើ​ប៉ះពាល​ដល់​សិទ្ធិ​ខាង​នយោបាយ និង​វា​អាចជា​ឧ​បរ​ណ៍ ចាប់កំហុស​អ្នកនយោបាយ​គណបក្សប្រឆាំង​។​

​លោក ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​ឯករាជ្យ បាន​មានប្រសាសន៍ថា  នៅ​ប្រទេស​កម្ពុជា បច្ចុប្ន​ន្ន​នេះ ពុំគួរ​បង្កើត​ច្បាប់ ស្តីពី ក្រមសីលធម៌​អ្នកនយោបាយ​ទេ ពីព្រោះ នៅ​កម្ពុជា មានច្បាប់​គ្រប់​អស់ហើយ ដើ​ម្ប​ថ្កោលទោស​អ្នកណា ដែល​និយាយ​ប៉ះពាល់​ដល់​កិ​ត្ត​យស​អ្នកដទៃ ឬក៏​ប៉ះពាល់​សន្តិសុខ​ជាតិ ឬ​ប៉ះពាល់​សន្តិសុខ​អ្នកដទៃ​។​

​លោក ឡៅ ម៉ុងហៃ បាន​មានប្រសាសន៍​បញ្ជាក់ថា “​បើ​ធ្វើ​ច្បាប់​ហ្នឹង យកទៅ​បកស្រាយ ហើយ​ទៅ​អនុវត្ត ខ្ញុំ​ថា​ច្របូក​ច្រ​យល់​ហើយ ព្រោះ​អា​រឿង​សីលធម៌​នេះ ជួនកាល​មនុស្ស​ជេរ​គ្នា កាលៈទេសៈ​ជេរ​គ្នា ថា​ក្បាលទំពែក​... អាហ្នឹង​តាម​កាលៈទេសៈ​ទៅទៀត ហើយ​យកទៅ​បកស្រាយ​ទៅ បើ​ខ្ញុំ​មានអី បើ​ក្បាលទំពែក​មែន គេ​ហៅ ហៅ​ទៅ ខ្លះ​ហៅ​មិន​បានទេ អាហ្នឹង​អត់​មានអី ជា​លក្ខណៈវិនិច្ឆ័យ ឲ្យ​បានច្បាស់លាស់​”​។​

​លោក ឡៅ ម៉ុងហៃ បន្តទៀតថា សីលធម៌ ជា​ក្រម ដូចជា​ពាក្យ​ប្រៀនប្រដៅ របស់​ក្រម​ងុ​យ ឬ​ខាង​ព្រះពុទ្ធសាសនា ជាដើម បើ​ដឹងថា ប្រើពាក្យ​សើ​ល​លោះ សុំទោស គេ ទៅ​ចប់​បញ្ហា​ហើយ​។



​ លោក​បាន​បញ្ជាក់ថា ក្រមសីលធម៌​នោ​យ​បាយ មាននៅ​ប្រទេស​មួយចំនួន ដូចជា​ប្រទេស​បារាំង ដែល​ត្រូវបាន​បង្កើត​សម្រាប់​សមាជិក​រដ្ឋាភិបាល ក្នុង​ជូរ​គណៈរដ្ឋមន្ត្រី ក្នុងការ​និយាយ​ទាក់ទង​គ្នា​ដោយ​ប្រើ​ពា្យ​សម្តី​សមរម្យ និង​ការពារ​កុំ​ឲ្យ​មានការ​ប្រកាន់​គ្រួសារនិយម កុំ​ពុករលួយ កុំ​ទទួល​សំណូក​។​ល​។ និង​ក្រមសីលធម៌​មន្ត្រីរាជការ ដែល​និយាយ​ទាក់ទង​ជាមួយ​ប្រជាពលរដ្ឋ​។​

​ចំណែក​លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា បាន​មានប្រសាសន៍ថា "​ខ្ញុំ​គាំទ្រ​ថា អ្នកនយោបាយ​ត្រូវ​ចាស់ទុំ ហើយ​ត្រូវមាន​សីលធម៌ ប៉ុន្តែ​ខ្ញុំ​ថា មិនចាំបាច់​ចេញ​ច្បាប់​ទេ ព្រោះ​ពេលណា​ចេញ​ច្បាប់ វា​នឹង​រឹតត្បិត​របប​ប្រជាធិបតេយ្យ​ហើយ​"​។

​លោក អ៊ូ វីរៈ បាន​បន្ថែមថា "​ជាទូទៅ ទុក​ឲ្យ​ប្រជាពលរដ្ឋ​ជា​អ្នក​វិនិច្ឆ័យ បើ​ប្រជាពលរដ្ឋ​ស្អប់ខ្ពើម​មនុស្ស ដែល​ប្រើពាក្យ​មិន​ត្រឹមត្រូវ គាត់​ស្អប់ខ្ពើម​អ្នក​ដែល​ឈ្លោះ អ្នក ដែល​អត់​គិត ពី​អនាគត គាត់​ឈប់​បោះឆ្នោត​ឲ្យ ឈប់​គាំទ្រ​ទៅ​ចប់​ហើយ អ្នកនយោបាយ​ចប់​ហើយ​។ អីចឹង​ជាទូទៅ​ខ្ញុំ​គាំទ្រ ជា​រឿង​សំខាន់ ប៉ុន្តែ​មិនគួរ​ចេញ​ច្បាប់​ទេ ដូច​ករណី​នៅក្នុង​វត្ត​អារាម គេ​ស្អប់​អ្នក​ដែល​ពាក់មួក​ចូល​វត្ត ប៉ុន្តែ​គេ​មិនដែល​ធ្វើ​ច្បាប់ ហាមឃាត់ អ្នក​ពាក់មួក ចូល​វត្ត ហ្នឹង​ទេ គេ​ទុក​ឲ្យ​ប្រជាពលរដ្ឋ ឬ​សង្គម​ជា​អ្នកសំរេច​ទៅ​"​។​

​លោក អ៊ូ វីរៈ លើកឡើងថា អ្នកដឹកនាំ ត្រូវតែ​ទស្សនៈវិស័យ​ថា ប្រទេស​របស់​យើង​ត្រូវ​ដើរទៅ​ផ្លូវ​ណា បើ​យើង​មាន​ទស្សនវិស័យ​បែបនេះ មិនគួរ​ឈ្លោះ​គ្នា ដូច​សព្វថ្ងៃ​ទេ បើ​អ្នកនយោបាយ​ឈ្លោះ​គ្នា គឺ​បរាជ័យ​ប្រជាពលរដ្ឋរ​របស់​យើង​ទៅវិញ​ទេ​។

​លោក អ៊ូ វីរៈ បញ្ជាក់ថា “​ចំពោះ ខ្ញុំ ការឈ្លោះគ្នា បែប​ហ្នឹង គឺ​ខ្វះ​ការ​ចាស់ទុំ​ផ្នែក​នយោបាយ​ណាស់ ខ្ញុំ​បន្ទោស​ទាំងសងខាង ផ្នត់គំនិត​គាត់​នៅមាន​កំហឹង​ច្រើនពេក អ្នកនយោបាយ ប្រើ​កំហឹង​គឺជា​គ្រោះថ្នាក់​សំរាប់​ប្រទេសជាតិ ធ្វើ​នយោបាយ​ដោយ​ស្អប់​គ្នា​គឺជា​គ្រោះថ្នាក់​សំរាប់​ប្រទេសជាតិ ពីព្រោះ​ការ​ស្អប់ នៅពេល​ឡើងកាន់​អំណាច​នឹង​កាប់សំលាប់​គ្នា​”​។​

​ លោក បញ្ជាក់ថា ភាពចាស់ទុំ​នយោបាយ ប្រហែលជា​មិន​ចេញ​មកពី​អ្នកនយោបាយ​ចាស់ៗ​ទេ ភាពចាស់ទុំ​នយោបាយ ប្រហែល​ចេញពី​អ្នកនយោបាយ​ក្មេង​ច្រើនជាង គឺ​អ្នក​ដែល​ចាប់ផ្តើម​គិតពី​អនាគត​ប្រទេសជាតិ​។

​លោក​អះអាងថា “​អ្នកនយោបាយ​ខ្លះ គិតតែ​ពី​ឈ្លោះ​គ្នា រឿង​អតីតកាល មិន​ព្រម​មានការ​កែប្រែ ដូច្នេះ​ប្រហែលជា​ត្រូវការ​អ្នកនយោបាយ​ថ្មី​ចូលរួម​”​។​

លោក អ៊ូ វីរៈ ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា

​ សូមបញ្ជាក់ថា សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៣ បាន​មានប្រសាសន៍​ជា​សាធារណៈ ដោយ​សម្តេច​បង្ហាញ​ជំហរ គាំទ្រ​ឲ្យ​មានការ​បង្កើត​ក្រមសីលធម៌ សម្រាប់​អ្នកនយោបាយ និង​ស្នើ​បន្ថែម​ឲ្យ​បង្កើត​ទៅជា​ច្បាប់ ហើយ​កំណត់​ដាក់ទោស ជាប់ពន្ធនាគារ លើ​អ្នកនយោបាយ ដែល​ទិតៀន រិះគន់ ជេរប្រមាថ​ថែមទៀត​ផង​។​

​លោក​បណ្ឌិត ជាម យៀប ប្រធាន​គណៈកម្មការ​សេដ្ឋកិច្ច ហិរញ្ញវត្ថុ និង​សវនកម្ម នៃ​រដ្ឋសភា បាន​មានប្រសាសន៍ថា អ្វីៗ​ទាំងអស់ ចាប់ផ្តើម​តាំងពី​ការដាក់​ពាក្យ​ចូលធ្វើការ តាំងពី​ប្រវត្តិរូប​មក​ម្លេះ ហើយ​ជាពិសេស​ទៀត តាំងពី​សីលធម៌​នៃ​ការរស់នៅ និង​អ្វីៗ​សព្វបែបយ៉ាង សូម្បីតែ​ចូល​សាលា ដំបូង​គ្រូ​បាន​បង្ហាត់បង្រៀន​អំពី​សីលធម៌ និង​ការរស់នៅ​សព្វបែបយ៉ាង ប៉ុន្តែ​ក្នុងនាម​តំណាងរាស្ត្រ​គណបក្ស​ប្រជាជន​មួយរូប លោក​បាន​អំពាវនាវ​ឲ្យ​មាន​ក្រមសីលធម៌​ទាំងអស់គ្នា ដែលមាន​ពាក្យ​មួយ​លើកឡើងថា “​សំ​ដីស​ជាតិ មាយា​ទស​ពូជ​”​។​

​ទោះជា​ យ៉ាងណា លោក ជាម យៀប បាន​លើកឡើងថា “​កន្លងទៅ មាន​ទៅ មានមក ដែល​គេ​ថា ត្រឡាច​វា​ទៅ ទើប​ល្ពៅ​វា​មក តែ​ខ្ញុំ​ក្នុងនាម ជា​សមាជិក​គណបក្ស​ប្រជាន​មួយរូប មេ​ខ្ញុំ​សម្តេច​តេ​ជោ ហ៊ុន សែន មិនសូវ​ឆេវឆាវ ទៅរក​គេ​មុន​ទេ ច្រើនតែ​គេ​លេង​គាត់​មុន​ទេ ហេតុនេះ ទើប​លោក​មិនអាច​ទ្រាំ​បាន តែ​សម្តេច ធ្លាប់បាន​លើកឡើងថា ខន្តី​ញោម​នោះ គឺ​សុជីវធម៌​នៃ​ការ​របស់​នៅ​ហើយ តែ​ការអត់អោន​នោះ​វា​ជ្រុល​ពេក ដែល​ហ៊ាន​ប្រមាថមើលងាយ​គាត់ ដូចជា ជេរ​ពាក្យ​អាក្រក់ៗ ក្បត់ជាតិ ក្បត់​អី​ឯណា កាត់​ដី​ឲ្យ​យួន​ជាដើម អាហ្នឹង​មិនអាច​អត់អោន​បានទេ បើ​ខ្ញុំ​ខ្លាំង​ជាង​ហ្នឹង​ទៅទៀត​”​។​

​ការជេរប្រមាថ​នេះ លោក ជាម យៀប បានលើកឡើង​ដូច​លោក សម រង្ស៊ី ជាដើម បើតាម​សម្តី​នោះ ហាក់ដូចជា គណបក្ស​ប្រជាជន គ្មាន​គុណបំណាច់​សោះ​ចំពោះ​ប្រទេសជាតិ បើកភ្នែក​ឡើង​ខ្មៅ​កខ្វក់​គ្មាន​អី​សោះ ប៉ុន្តែ​ខ្លួន​ជា​ទណ្ឌិត​នៅ​ខាងលិច​មេឃ​ឯណោះ បែរជា​ជេរប្រមាថ​គេ​។

​ លោក​បញ្ជាក់ថា នៅ​កម្ពុជា​សម្តេច​ត​ជោ​បាន​ខិតខំ​ណាស់ ហើយ​ការដែល​ប្រជាពលរដ្ឋ​គាំទ្រ​នាំ​ឲ្យ​ឈ្នះឆ្នោត​ភ្លូកទឹកភ្លូកដី​នោះ គឺ​ដោយសារ​ការខិតខំ​រប​ស់ស​ម្តេច​ក៍​ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​មិនដែល​រត់ចោល​ប្រជាជន​ម្តងណា​ទេ​៕​(CEN)

Comments system

Disqus Shortname