Wednesday, January 16, 2013

កំពុងជិះម៉ូតូ​ ត្រូវក្មេងទំនើង ដេញកាប់ បណ្ដាលឱ្យ ដាច់ត្រឹមកជើង

Photo by DAP-Newsភ្នំពេញ ៖ យុវជនម្នាក់ បានរងរបួសដាច់ ត្រឹមកជើងខាងឆ្វេង បន្ទាប់ពីមានក្រុមក្មេង ទំនើងចំនួន៣នាក់ផ្សេងទៀត បានជិះម៉ូតូ មកកៀរ ហើយទាញកាំបិត ប៉័ងតោដេញកាប់ ក្នុងចំណោមអ្នកធ្វើដំណើរពេញផ្លូវ ដោយ មិនខ្លាចរអែង និងសមត្ថកិច្ចឬច្បាប់នោះ ឡើយ ។
ករណីដេញកាប់គ្នាយ៉ាងអនាធិបតេយ្យ ទាំងកណ្ដាលថ្ងៃខាងលើនេះ បានកើតឡើង នៅវេលាម៉ោងប្រហែល៤រសៀលថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៣ ស្ថិតនៅតាមបណ្ដោយ ផ្លូវកម្ពុជាក្រោម សង្កាត់ផ្សារដេប៉ូទី២ ខណ្ឌ ទួលគោក ដែលបង្កឡើងដោយក្រុមក្មេង ទំនើង៣នាក់ មិនស្គាល់អត្ដសញ្ញាណ ពីព្រោះ ក្រោយពេលកើតហេតុ ពួកគេបានជិះម៉ូតូគេច ខ្លួនបាត់ដោយសុវត្ថិភាព។
សេចក្ដីរាយការណ៍ពីកន្លែងកើតហេតុបាន ឱ្យដឹងថា យុវជនហុង បារាំង ជាសិស្សនៅ សាលាភាសាកូរ៉េ មានទីលំនៅផ្ទះជួល ក្នុង សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ បានដាច់ ត្រឹមកជើងខាងឆ្វេង រីឯមិត្ដភក្ដិរបស់ខ្លួន ដែលរួចផុតពីគ្រោះថ្នាក់នោះមានឈ្មោះជិន ឡុង អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី៣ នៅ សាលាវិទ្យាល័យ ស្នាក់នៅជាមួយជនរងគ្រោះ ខាងលើ។
បើយោងតាមសាក្សីមុនពេលកើតហេតុ ជនរងគ្រោះទាំងពីរនាក់ បានជិះម៉ូតូឌុបគ្នា ដេញពីផ្ទះជួលឆ្ពោះទៅស្រុកកំណើតរបស់ ខ្លួនក្នុងខេត្ដព្រៃវែង លុះមកដល់ចំណុចកើត ហេតុ ក៏ត្រូវក្រុមក្មេងស្ទាវ៣នាក់ ជិះម៉ូតូ មួយគ្រឿង បានបើកមកជិត ហើយកៀរ បណ្ដាលឱ្យដួលម៉ូតូរួចពួកវាបានដកកាំបិត ប៉័ងតោដេញកាប់គ្មានត្រាប្រណី រួចគេចខ្លួន បាត់ដោយសុវត្ថិភាព ។
មិនទាន់ដឹងពីីមូលហេតុពិតប្រាកដនៅ ឡើយទេ ចំពោះករណីនេះ បើទោះបីប្រភព ព័ត៌មានខ្លះបានឱ្យដឹងថា អាចបណ្ដាលមកពី រឿងគំនុំអ្វីមួយ៕(DAP)
Photo by DAP-News

Comments system

Disqus Shortname