លោកនួន ជាកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់ នៅឡើយ |
អតីតបងធំទី២ នៃរបបខ្មែរក្រហម លោក នួន ជា កំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់នៅឡើយ ក្រោយពីលោកត្រូវបានបញ្ជូន មកដល់មន្ទីរពេទ្យកាលពីថ្ងៃអាទិត្យ។ អ្នកនាំពាក្យសាលាក្តីខ្មែរក្រហមលោកនេត្រ ភត្រាបានប្រាប់អោយដឹងថា សវនាការដែលគ្រោងនឹងបើកឡើងវិញ នៅថ្ងៃពុធស្អែកនេះ ក៏មិនអាចប្រព្រឹត្តិទៅបានដែរ ដោយសារអវត្តមានរបស់លោកនួន ជា ដែលមិនបានបោះបង់សិទ្ធិចូលរួមក្នុងសវនាការនោះ។
រហូតដល់ថ្ងៃអង្គារនេះ លោកនួន
ជាកំពុងស្ថិតនៅក្នុងបន្ទប់សង្គ្រោះបន្ទាន់
នៃមន្ទីរពេទ្យមិត្តភាពកម្ពុជាសូវៀតនៅឡើយ។
ដោយសារស្ថានភាពជំងឺធ្ងន់ធ្ងរ លោកនួន
ជាត្រូវបានក្រុមគ្រូពេទ្យនៃសាលាក្តីខ្មែរក្រហមបញ្ជូនមក
មន្ទីរពេទ្យ កាលពីថ្ងៃអាទិត្យ
ដែលជាហេតុធ្វើអោយចៅក្រមសាលាដំបូងរបស់សាលាក្តី
សម្រេចផ្អាកសវនាកា។
រហូតដល់ថ្ងៃអង្គារនេះ ស្ថានភាពជំងឺរបស់លោកនួន ជាដែលមិនទាន់បានធូរស្រាល នេះបើតាមការបញ្ជាក់របស់អ្នកនាំពាក្យសាលាក្តីខ្មែរក្រហម លោកនេត្យ ភត្រ្តា សវនាការដែលត្រូវបានគ្រោងបើកឡើងវិញនៅថ្ងៃពុធស្អែកនេះ ក៏មិនអាចប្រព្រឹត្តិទៅបានឡើយ។ ដូច្នេះនៅក្នុងសប្តាហ៍នេះ វានឹងមិនមានសវនាការនោះឡើយ។
អតីតប្រធានរដ្ឋសភាសម័យខ្មែរក្រហម និងជាបងធំទី២នៃរបបប្រល័យពូជសាសន៍ផងនោះ បានដួលនៅក្នុងមន្ទីរឃុំឃាំង កាលពីថ្ងៃអាទិត្យកន្លងទៅ។ លោកនួន ជាមានជំងឺរលាកទងសួត ស្រួចស្រាវ ខ្សោយកម្លាំងជើងទាំងពីរ និងមានអាការៈហេវហត់។
បើតាមការបញ្ជាក់របស់អ្នកនាំពាក្យ របស់សាលាក្តីខ្មែរក្រហម សាលាដំបូងត្រូវរង់ចាំ រហូតដល់មានវត្តមានរបស់លោកនួន ជា ពីព្រោះលោកនួន ជា មិនបានលះបង់សិទ្ធិចូលរួមក្នុងសវនាការនោះឡើយ។ អ្នកនាំពាក្យដដែល បានស្រង់សម្តីរបស់មេធាវីលោកនួន ជា ដែលនិយាយថា ការស្តាប់សក្ខីកម្មរបស់អ្នកជំនាញ និងសាក្សី គឺជារឿងសំខាន់ សម្រាប់លោក នួន ជា។
គេនៅមិនទាន់ដឹងថា តើលោកនួន ជា នឹងអាចសំរាក នៅមន្ទីរពេទ្យយូរប៉ុណ្ណា ហើយថាសវនាការនឹងអាចបើកទ្វារឡើងវិញ នៅពេលណានោះដែរ៕(RFI)