Tuesday, January 8, 2013

ខឹង​​ប្រុស​ស្នេហ៍​មិន​មក​ផឹកស្រា​ជាមួយ​ចងក​សម្លាប់​ខ្លួន​

​ខេត្តឧត្តរមានជ័យ​ ៖​ ស្ត្រី​បំរើ​ការ​ក្នុង​ហាង​ខារ៉ាអូខេ​ម្នាក់​ បាន​ធ្វើឃាត​ចងក​សម្លាប់​ខ្លួន​នៅ​ក្នុង​ បន្ទប់​នៅ​ក្បែរ​អាហារ​ដ្ឋា​ន​ខារ៉ាអូខេ​ យីហោ​ ស្ទង់ទឹក​ ដែល​ហេតុការណ៍​កើតឡើង​តាំងពី​វេលា​ម៉ោង​១១​យប់​ ថ្ងៃ​៧​ ខែមករា​ ឆ្នាំ​២០១៣​ ស្ថិត​នៅ​ភូមិ​ផ្សារ​សំរោង​ សង្កាត់​កូន​ក្រៀល​ ក្រុង​សំរោង​ ខេត្តឧត្តរមានជ័យ​។​
​ស្ត្រី​រង​គ្រោះ​ត្រូវ​បាន​គេ​ ស្គាល់ឈ្មោះ​ កង​ ល័​ក្ខ​ អាយុ​២១​ឆ្នាំ​ សញ្ជាតិ​ខ្មែរ​ មានស្រុក​កំណើត​នៅ​ភូមិ​ត្បែង​ ឃុំ​ត្រែង​ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​ សព្វថ្ងៃ​បំរើ​ការ​នៅ​ក្នុង​ហាង​ខារ៉ាអូខេ​ស្ទង់ទឹក​ ក្នុង​ក្រុង​សំរោង​។​
​បើ​តាម​ឱ្យ​ដឹង​ពី​លោក​ សេង​ ឡូ​ ដែល​ជា​ម្ចាស់​ហាង​អាហារ​ដ្ឋា​ន​ខារ៉ាអូខេ​ស្ទង់ទឹក​ បានឱ្យ​ដឹង​ថា​ នៅ​យប់​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​យក​ស្រា​បៀរ​ប្រហែល​១០​ដប​ នៅ​ក្នុង​កន្លែងធ្វើការ​ ហើយ​បាន​ទូរស័ព្ទ​ហៅ​ប្រុស​ស្នេហ៍​មក​ផឹក​ជាមួយ​ តែ​ប្រុស​ស្នេហ៍​មិន​មក​លុះ​ព្រឹក​ឡើង​ទើប​ដឹង​ស្ត្រី​រង​គ្រោះ​បាន​ចងក​ សម្លាប់​ខ្លួន​ ។​ ​ក្រោយ​កើតហេតុ​ សព​ត្រូវ​បាន​ម្ចាស់​ហាង​ខារ៉ាអូខេ​ស្ទង់ទឹក​យក​ទៅ​កប់​ ពុំ​មាន​សាច់ញាតិ​ណា​ម្នាក់​មក​ទាន់​យក​សព្វ​ធ្វើបុណ្យ​នៅ​ស្រុក​កំណើត​ទេ​ ៕(nokorwat)

Comments system

Disqus Shortname