ក្រុង ញូវដែលីៈបុរស ៥នាក់ដែលគេចោទប្រកាន់ពីបទចាប់រំលោភជាក្រុមនិងឃាតកម្មនិស្សិត ឥណ្ឌាម្នាក់បានបង្ហាញខ្លួននៅក្នុងតុលាការកាលពីថ្ងៃចន្ទ ដើម្បីស្តាប់ការចោទប្រកាន់ទាំងឡាយប្រឆាំង ពួកគេបន្ទាប់ពីពីរនាក់ក្នុងចំណោមពួកគេបានផ្តល់ភស្តុតាងដើម្បី មានលទ្ធភាពទទួលទោសស្រាលជាង។
បុរសទាំង៥នាក់ រួមជាមួយនឹងក្មេងវ័យជំទង់ម្នាក់ ត្រូវបានគេចោទប្រកាន់បីបទរំលោភនិស្សិតព្យាបាលដោយចលនាវ័យ២៣ ឆ្នាំ ក្នុងអំឡុងពេលធ្វើដំណើរពេញមួយម៉ោងនៅក្នុងក្រុងញូវដែលី។ នាងបានស្លាប់២សប្តាហ៍ក្រោយមកនៅថ្ងៃទី២៨ ធ្នូ នៅក្នុងមន្ទីរពេទ្យសិង្ហបុរីមួយ។
រូបភាព របស់រ៉យទ័របានបង្ហាញ បុរសទាំងនោះបោះជំហានចេញ ពីរថយន្តប៉ូលិសពណ៌ខៀវដែល បាននាំពួកគេពីគុកទីហារ និងដើរកាត់ឧបករណ៍ស្គែនចូលទៅក្នុងតុលាការដល់ផ្នែកខាងត្បូង សម្រាប់ការធ្វើសវនាការ។
បុរសទាំងនេះ គ្រោងនឹងបង្ហាញខ្លួនចំពោះមុខលោកចៅក្រម និង ត្រូវអានការចោទប្រកាន់ប្រឆាំងពួកគេនៅក្នុងវិធានការក្តីមុនពេល គេកំណត់កាលបរិច្ឆេទជំនុំជម្រះ។
រដ្ឋអាជ្ញា លោករ៉ាជីវ ម៉ូហាន់ បានប្រាប់រ៉យទ័រថា ពីរនាក់ក្នុងចំណោមជនជាប់ចោទ ឈ្មោះ Vinay Sharma និង Pawan Gupta, បានផ្លាស់ប្តូរពាក្យស្នើ សុំកាលពីថ្ងៃសៅរ៍ ដោយស្នើសុំថាពួកគេត្រូវធ្វើជា«អ្នកបញ្ជាក់» ឬ«អ្នកជូនដំណឹង» ប្រឆាំងនឹងជនជាប់ចោទផ្សេងទៀត។
លោក Sharma និង Gupta, រួមនឹងគូកនជនជាប់ចោទ Mukesh Kumar, Ram Singh និងAkshay Thakur, ត្រូវបានគេចោទប្រកាន់រួចហើយពីបទឃាតកម្ម ចាប់រំលោភ ចាប់ពង្រត់ និងបទល្មើសជាច្រើនទៀត។
លោករដ្ឋអាជ្ញា ម៉ូហាន់ បានប្រាប់រ៉យទ័រថា លោកកំពុងស្វែងរកទោសប្រហារជីវិតក្នុងរឿងក្តីឧក្រិដ្ឋកម្មមាន ចរិតសាហាវយង់ឃ្នងបែបនេះ៕ IN(postkhmer)