ក្រុមហ៊ុន Ford Mortor Company របស់អាមេរិក ទើបតែរចនារថយន្ត FORD Fiesta
ថ្មី ជារថយន្ត សន្សំសំចៃប្រេង ប្រកបដោយភាពទាន់សម័យ
ដែលមានស្ទីលឆ្នូតកោងស៊ិចស៊ី ជាមួយសន្ទុះរត់ លឿនជាង រថយន្តធម្មតា ។
រថយន្តនេះ នឹងបង្កភាពទាក់ទាញ់ដល់អតិថិជន ជាមួយនឹងពណ៌ដ៏រស់រវើក ដោយស្ទីលស្ព័រ ដែល ផ្តល់ឲ្យ អ្នកប្រើប្រាស់ ទទួលបាននូវភាពលេចធ្លោ ជាមួយរូបរាង ផ្នែកខាងមុខដែលមាន ចង្កៀងមុខភ្លឺ ចែងចាំងផងដែរ។ ដោយឡែកផ្នែកខាងក្រោយ របស់វា ក៏កាន់តែស្អាតប្លែក ដោយសារតែ លក្ខណៈ ធំទូលាយ ដែលអាចផ្ទុកសម្ភារៈ ផ្សេងៗ បានយ៉ាងច្រើន។
តំណាងក្រុមហ៊ុន Ford បានឱ្យដឹងថា Fiesta នឹងធ្វើឱ្យអ្នកបើកបរ មានអារម្មណ៍ថា គ្រប់យ៉ាង រៀបចំ សម្រាប់ពួកគេ ហើយមិនថា នៅលើស្ថានភាពផ្លូវ ទួលឬផ្លូវរលាក់ យ៉ាងណានោះទេ Fiesta នឹងតែងតែ ផ្តល់ភាពជឿជាក់ ដល់ពួកគេគ្រប់ពេល។
Fiesta បំពាក់ទៅដោយ ឧបករណ៍ទំនើបទាន់សម័យ ជាមួយនឹងការផ្តល់បទពិសោធន៍ថ្មីៗ រាល់ថ្ងៃ ដល់អ្នកប្រើប្រាស់។ វាធ្វើឱ្យត្រជាក់ គ្រប់ពេល ទោះបីជា ស្តិតក្នុងអាកាសធាតុ ក្តៅ ឬចរាចរចង្អៀត យ៉ាងណាក៏ដោយ ។ ជាមួយនឹងបច្ចេកវិទ្យាទំនើបចុងក្រោយ រថយន្តនេះ អាចឱ្យអ្នកបើកបរ ប្រើទូរស័ព្ទ ឬចង់ប្តូរ បទចំរៀង បានយ៉ាងងាយ ដោយគ្រាន់តែ បញ្ជាដោយសំលេង ប៉ុណ្ណោះ។ វាបំពាក់ នូវប្រព័ន្ធប្រអប់ ចង្កឹៈលេខ ដ៏ទំនើប ដែលផ្តល់ភាពងាយស្រួល ដល់អ្នកក្នុងការ បញ្ចូលលេខឬផ្លាស់ប្តូរពីលេខអូតូ ទៅលេខដៃ នៅពេលអតិថិជន តម្រូវចង់ប្តូរ ទៅតាមស្លានភាពផ្លូវ។ ជាមួយនឹង Power Shift ល្បឿន៤លេខAutomatic ម៉ាស៊ីន1.4 – LitreDuratec រថយន្តនេះ អាចជំនះ បានគ្រប់កាលៈទេសៈទាំងអស់។ មិនតែប៉ុណ្ណោះ វាក៏មានបំពាក់នូវគ្រឿង ការពារសុវត្តិភាព ជាច្រើនទៀត ដូចជាគ្រោងរថយន្ត ផលិតឡើង ពីដែកថែប ប្រភេទដែក(Boron) ជាប្រភេទដែក រឹងស្វិតមាំធន់ និងមានគុណភាពខ្ពស់ ដែលត្រូវបានគេយកទៅប្រើក្នុង វិស័យយានអវកាស ក៏ដូចជា ប្រព័ន្ធការពារលំនឹង Electronic Stability Control (ESP) ដើម្បីជួយដល់ការបត់ និងបើកបរលើ ស្ថានភាពផ្លូវកោង ផងដែរ ៕