Saturday, January 12, 2013

និស្សិត​ម្នាក់​ដែល​រួមភេទ​​ ហើយបង្ហោះ​​រូបភាព​តាម Facebook ត្រូវឃុំខ្លួន

រាជធានីភ្នំពេញ ៖ និស្សិត​ម្នាក់ដែល​ជាប់ពាក់ព័ន្ធ​​នឹងរំលោភ​សេពសន្ថវៈ​លើ​នារីវ័យ១៧​ ឆ្នាំម្នាក់​ រួចបង្ហោះ​​រូបនេះ​​តាមបណ្តាញ​​​ទំនាក់​ទំនង​​សង្គម Facebook ព្រមទាំង​បានគំរាម​​សម្លាប់នារី​រូបនេះជាច្រើន​​លើកថែម​ទៀត​ផង ​បានត្រូវចៅ​​​ក្រម​ស៊ើប​​សួរសាលា​ដំបូង​​រាជធានីភ្នំពេញ ​សម្រេច​កាលពី​​រសៀល​ថ្ងៃទី១១ ​​​មករា ​២០១៣ ឃុំខ្លួន​ដាក់ពន្ធនាគារ​បណ្តោះ​អាសន្ន ។
​និស្សិត​រូបនេះ​ឈ្មោះស៊ឹម តារា ភេទប្រុស ​អាយុ​២៦​ឆ្នាំ ​មានទីលំនៅផ្ទះ​លេខ​៤០៥ ផ្លូវលំ ស្ថិតក្នុងភូមិបឹង​ឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ​បាន​ត្រូវ​​សមត្ថកិច្ច​​កង​រាជ​​អាវុធហត្ថ​​រាជធានីភ្នំពេញ ​ចាប់ខ្លួន​កាលពីព្រឹកថ្ងៃទី១០ ​មករា ២០១៣ ​នៅចំណុច​ផ្ទះរបស់​​និស្សិត​រូបនេះ​តាមដីកា​​របស់​លោកស្រីស៊ឺ វណ្ណី ​​ព្រះ​រាជ​​អាជ្ញាររង​អមសាលាដំបូង​រាជធានីភ្នំពេញ​​​ ​ដើម្បី​យកមក​សាកសួរ​តាម​ពាក្យបណ្តឹង​របស់នារីវ័យ​១៧ឆ្នាំម្នាក់ ។
ក្នុងពាក្យ​​បណ្តឹង​នារីរងគ្រោះ​​បានបញ្ជាក់ថា ​​កាលពីអំឡុង​​ដើមឆ្នាំ​២០១១ យុវជនរូបនេះ​​បានស្គាល់​គ្នាជាមួយ​នាង​តាមរយៈ​​ Facebook ហើយក៏​មាន​ទំនាក់ទំនង​​ស្នេហា​ និងបានណាត់គ្នា​ដើរលេង​ទៅញ៉ាំ​អីនៅម្តុំ​​សន្ធរម៉ុក​​ជាញឹកញាប់ ។ ថ្ងៃមួយ​យុវជន​រូបនេះ​បានឱ្យ​​​នាងផឹក​ភេសជ្ជៈ​​កូកា កូឡា ​បន្ទាប់មក​ក៏បបួលនាងជិះម៉ូតូ​ដើរលេង​ រួចបានដឹក​នាងចូលផ្ទះសំណាក់​យីហោ សារិកា ​ហើយក៏រំលោភសេពសន្ថវៈ​នាងនៅទីនោះ ។
នៅពេល​នាង​ដឹងខ្លួន​ជនសង្ស័យ​គំរាម​កុំឱ្យ​ប្រាប់​​ រឿងនេះ​ទៅអ្នក​ណាផ្សេង និង​គ្រួសារ​មិនដូច្នេះទេ ​​គេ​នឹង​សម្លាប់នាង​ ព្រមទាំង​ហែក​កេរ្តិ៍រឿងនេះ និងបញ្ចេញ​​រូបភាព​ដែលពួកគេ​​ដេកជាមួយគ្នា ។ ក្នុង​ពេលគំរាមនោះ យុវជន​​រូបនេះ​បានបង្ហាញ​​កាំភ្លើង​ជាការ​គំរាម​មុននឹង​ជូននាងត្រឡប់​ទៅផ្ទះ ​វិញ ​ ៕

Comments system

Disqus Shortname