ដូចជាមនុស្សគ្រប់គ្នាដែរ ខ្ញុំគិតថា ថ្ងៃចូលឆ្នាំថ្មី
នឹងក្លាយជាឱកាសមួយក្នុងការបង្ហាញពីរឿងអតីត
ខណៈដែលកំពុងតែសម្លឹងទៅថ្ងៃអនាគត។
ថ្ងៃនេះគឺពិតជាថ្ងៃដ៏ពិសេសយ៉ាងពិតប្រាកដ ខណៈដែលថ្ងៃទី១
ខែមករា ឆ្នាំ២០១៣ ជាថ្ងៃខួបកំណើត១៥០ឆ្នាំរបស់លោក Pierre de
Coubertin ដែលជាអ្នកបង្កើតកីឡាអូឡាំពិកសម័យទំនើប។
ពាក្យ
ស្លោកផ្ទាល់ខ្លួនរបស់លោក គឺ «សម្លឹងឲ្យឆ្ងាយ និយាយដោយស្មោះត្រង់
និងបញ្ចេញសកម្មភាពយ៉ាងរឹងមាំ» ប៉ុន្តែទោះបីជាយ៉ាងណា
បើទោះបីលោកមិនអាចមើលឃើញពីរបៀបដែលទស្សនវិស័យសម្រាប់កីឡា
អូឡាំពិកនឹងរីកលូតលាស់ចូលទៅក្នុងព្រឹត្តិការណ៍មួយក្នុងចំណោម
ព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់បំផុតក្នុងប្រវត្តិសាស្ត្រមនុស្សក៏
ដោយ ប៉ុន្តែវាបានជះឥទ្ធិពលដល់មនុស្សរាប់លាននាក់ទូទាំងពិភពលោក
និងផ្សារភ្ជាប់ស្ទើរតែគ្រប់គ្រួសារទាំងអស់ទូទាំងផែនដី។
ពិត
ណាស់ លោកនឹងមានការរីករាយយ៉ាងខ្លាំងនៅពេលដឹងថា
រយៈពេល១១៨ឆ្នាំក្រោយពីការបង្កើតគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
(IOC) ចលនាអូឡាំពិក (Olympic Movement)
មានភាពខ្លាំងក្លាជាងមុនដែលមិនធ្លាប់មានពីមុនមក។
វាមាន
សុវត្ថិភាពក្នុងការគិតទុកជាមុនថា
លោកនឹងត្រូវបានធ្វើឲ្យមានភាពភ្ញាក់ផ្អើលតាមរយៈអ្វីដែលបានកើត
ឡើងនៅក្នុងឆ្នាំ២០១២។
កាលពីឆ្នាំមុន ទីក្រុងឡុងដ៍
បានបង្កើតនូវអ្វីដែលនឹងត្រូវបានគេចងចាំយ៉ាងពិតប្រាកដថា
គឺជាកីឡាអូឡាំពិកមួយក្នុងចំណោមព្រឹត្តិការណ៍កីឡាអូឡាំពិកដ៏
អស្ចារ្យបំផុតក្នុងគ្រប់ពេលទាំងអស់។
ព្រឹត្តិការណ៍កីឡាអូឡាំពិកយុវជន (YOG)
បានបន្តក្នុងការចាក់ឫសរបស់ខ្លួន
និងមានការរីកចម្រើនជាមួយនឹងការទទួលផ្លែផ្កាគួរឲ្យកត់សម្គាល់
ពីការរៀបចំព្រឹត្តិការណ៍រដូវរងាជាលើកទី១នៅក្នុងទីក្រុង
Innsbruck ប្រទេសអូទ្រីស។
ភាពជោគជ័យដ៏សំខាន់បំផុតគឺការ
សម្រេចជោគជ័យនៅក្នុងទំនាក់ទំនងចំពោះការចូលរួមរបស់ស្ត្រីនៅ
ក្នុងកីឡា និងនៅក្នុងកេរដំណែល
និងផែនការបរិស្ថានក្នុងចំណោមអ្នកផ្សេងទៀត។
ការផ្តួចផ្តើមគំនិតផ្សេងៗក្នុងការផ្សព្វផ្សាយតម្លៃអូឡាំពិកបាន
បន្តអភិវឌ្ឍ និងមានភាពកាន់តែប្រសើរឡើង
ជាពិសេសអ្នកដែលចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការជាមួយនឹង
អង្គការសហប្រជាជាតិដែលកំពុងតែប្រើប្រាស់កីឡាគឺជាឧបករណ៍មួយ
សម្រាប់ការអភិវឌ្ឍ។
កិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងការការពារបូរណភាពនៃ
កីឡានេះ ត្រូវបានធ្វើឲ្យភាពកាន់តែខ្លាំងក្លា
និងត្រូវបានពង្រីកបន្ថែម។
ហើយបើទោះបីមានការធ្លាក់នូវសេដ្ឋកិច្ចពិភពដ៏អាក្រក់បំផុតក្នុង
រយៈពេល៦០ឆ្នាំចុងក្រោយនេះក៏ដោយ ប៉ុន្តែស្ថានភាពហិរញ្ញវត្ថុរបស់
IOC គឺមានផាសុកភាពបំផុតដែលវាមិនធ្លាប់មានពីមុនមក។
ខណៈដែលនៅតែទទួលការរំភើប
និងភាពរីករាយផ្សេងៗពីក្នុងឆ្នាំដែលរៀបចំព្រឹត្តិការណ៍អូឡាំពិក
ដ៏គួរឲ្យកត់សម្គាល់មួយ
វាមានភាពងាយស្រួលណាស់ក្នុងការក្រឡេកមើលទៅលើការងារដ៏ធំ
សម្បើមដែលលោក Coubertin
បានជួបប្រទះនៅពេលសង្គ្រោះកីឡាអូឡាំពិកនៅចុងសតវត្សរ៍ទី១៩ស្ទើរ
តែម្នាក់ឯង។
លោកបានជួយទំនុកបម្រុងធ្វើឲ្យកីឡាមានភាព
ខ្លាំងក្លាដោយមិនត្រឹមតែអង្គភាពរបស់វាប៉ុណ្ណោះ
ប៉ុន្តែថែមទាំងសុច្ឆន្ទៈ និងស្មារតីថែមទៀតផង
ខណៈដែលក្នុងពេលដដែលនោះលោកបានរៀបចំការប្រកួតជាសកល
និងលេងប្រកបដោយយុត្តិធម៌
ដែលសុទ្ធសឹងជាគំនិតដែលត្រូវបានគេទទួលយកទូទាំងពិភពលោកនៅថ្ងៃ
នេះ។
ប៉ុន្តែនៅក្នុងពេលវេលារបស់លោក កីឡាករ
ត្រូវបានគិតដោយមនុស្សជាច្រើនថា
គឺជាសកម្មភាពគ្មានប្រយោជន៍ក្នុងការសិក្សា និងក្នុងការយល់ដឹង។
ហេតុ
នេះ ការអំពាវនាវរបស់លោកសម្រាប់កិច្ចការថែរក្សាកីឡានេះ
ជារឿយៗជួបជាមួយនឹងភាពភាពព្រងើយកន្តើយ
ឬក៏ការប្រឆាំងទាំងស្រុង។
ជាច្រើនឆ្នាំក្រោយមកទៀត
លោកបាននិយាយថា មនុស្សជាច្រើនបានមានអារម្មណ៍ថា គំនិតរបស់លោក
«គឺជាសុបិន និងជាគំនិតរវើរវាយមួយ»។
ក្នុងពេលប្រឈមមុខនឹង
ឧបសគ្គដូចនេះ លោក Coubertin បាននៅតែរក្សាស្វែងរកដំណោះស្រាយ
លះបង់ពេលវេលាផ្ទាល់ខ្លួន ពុះពារ
និងលះបង់នូវជោគវាសនាផ្ទាល់ខ្លួនក្នុងកិច្ចខិតខំប្រឹងប្រែង
ដើម្បីបង្កើតជីវិតថ្មីចូលទៅក្នុងកីឡាអូឡាំពិកសម័យបុរាណ។
លោក
មិនបានធ្វើឡើងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួនឡើយ
ប៉ុន្តែវាមានភាពល្អប្រសើរសម្រាប់មនុស្សជាតិ ខណៈលោកជឿជាក់ថា
កីឡាបានបង្កើតនូវតម្លៃផ្សេងៗដូចជាឧត្តមភាព មិត្តភាព
និងសេចក្តីគោរព។
វាពិតណាស់ក្នុងការនិយាយថា
រាល់អ្វីទាំងអស់ដែលយើងបានកោតសរសើរអំពីអូឡាំពិកក្នុងឆ្នាំ២០១២
នឹងមិនអាចកើតមានឡើងឡើយប្រសិនបើគ្មានលោក Pierre de Coubertin។
វាស្រេចតែលើយើងក្នុងការអះអាងថា
កីឡាអូឡាំពិកនៅតែមានទំនាក់ទំនង ស្ថិរភាព
និងភាពស្អាតស្អំសម្រាប់រយៈពេល១១៨ឆ្នាំទៀត ឬច្រើនជាងនេះ។
លោក
Coubertin បានលះបង់រាល់អ្វីៗទាំងអស់ចំពោះគោលបំណងរបស់លោក។
នៅថ្ងៃចូលឆ្នាំថ្មីនេះ
ចលនាអូឡាំពិកនឹងជ្រាបចូលខ្លួនអ្នកដែលបានចាប់ផ្តើមសកម្មភាពវា
ទាំងអស់។ រីករាយខួបទី១៥០ឆ្នាំ!៕ IS
លោក Jacques Rogge
សញ្ជាតិបែលហ្ស៊ិក ដែលជាអ្នកសរសេរអត្ថបទនេះ
គឺជាប្រធានទី៨របស់គណៈកមា្មធិការអូឡាំពិកអន្តរជាតិនៅក្នុងពេល
បច្ចុប្បន្ននិងបានកាន់តំណែងនេះចាប់តាំងពីឆ្នាំ២០០១មកម៉្លេះ។(POSTKHMER)