ខេត្ដកំពង់ចាម ៖
អគ្គីភ័យមួយបានឆាប ឆេះឡើងបណ្ដាលឱ្យផ្ទះ២ខ្នងនៅជាប់គ្នា
ឆេះអស់ទាំងស្រុងមិនអាចយកទ្រព្យសម្បត្តិបានតែមិនបណ្ដាលឱ្យមាន
គ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។ ហេតុការណ៍នេះត្រូវបានគេអះអាងថា
មកពីផ្ទុះកំប៉ុងហ្គាសដាំបាយ ខណៈដែលអ្នកដាំមកលេងខាងមុខផ្ទះ
វេលាម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៨ ខែមករា ឆ្នាំ២០១៣
ឋិតនៅក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុង-ខេត្ដកំពង់ចាម ។
គ្រោះអគ្គីភ័យដែលឆាបឆេះមិនដល់
៣០នាទីផងធ្វើឱ្យផ្ទះ២ខ្នងឆេះទាំងស្រុងនេះ
ឆេះផ្ដើមចេញពីផ្ទះទី១ដែលមានផ្ទះម្ចាស់ ឈ្មោះ លាវ គង់ហេង
ភេទប្រុស អាយុ ៦៦ឆ្នាំ
ដែលមានផ្ទះថ្មពីមុខឈើខាងក្រោយប្រក់ក្បឿង២ខ្នង
និងម្ចាស់ផ្ទះទី២មានឈ្មោះ ស៊ឹម ហ្កេចហ៊ួយ ភេទស្រី
អាយុ៥៥ឆ្នាំ ជាមន្ដ្រីគ្រូអប់រំក្រុង
ដែលឆេះផ្ទះឈើប្រក់ក្បឿង៣ខ្នងអស់ទាំងស្រុងដែរ
ហើយយកចេញបានតែម្ដាយអាយុ៩០ឆ្នាំដែលដើរមិនរួចប៉ុណ្ណោះ។
សូមបញ្ជាក់ថា ម្ដុំកន្លែងកើតហេតុនេះ សំបូរផ្ទះឈើជាប់ៗគ្នា
ហើយបើគ្មាន កងអន្ដរាគមន៍ពន្លត់អគ្គីភ័យរបស់ស្នង
ការដ្ឋាននគរបាលខេត្ដទេ ប្រាកដជារាលដាលឆេះធំជាងនេះ ។
ទាំងនេះដោយសារ មានការយកចិត្ដទុកដាក់ពីស្ថាប័នកង
កម្លាំងប្រដាប់អាវុធទាំង២ប្រភេទ ពិសេស
ស្ថាប័នកងអន្ដរាគមន៍ពន្លត់អគ្គីភ័យនៃ
ស្នងការដ្ឋាននគរបាលខេត្ដកំពង់ចាម
ដែលដឹកនាំអន្ដរាគមន៍បញ្ជាពន្លត់ទាន់ ពេលពីលោក ឆាយ គឹមសុន
ស្នងការនគរបាលខេត្ដ, លោក វ៉ា សារិទ្ធ
មេបញ្ជាការកងរាជអាវុធហត្ថខេត្ដ ,លោក ជឹម សេងហុង
ស្នងការរងនគរបាលខេត្ដ និង ក៏មានវត្ដមានលោក លន់ លឹមថៃ អភិ
បាលរងខេត្ដផងដែរ ដោយលោកចុះទៅ ពិនិត្យ
និងដើម្បីទប់ស្កាត់គ្រោះអគ្គីភ័យ
នេះធ្វើយ៉ាងណាជួយប្រជាពលរដ្ឋដែលមាន លំនៅឋានរស់នៅជិតខាងនោះ ។
ចំពោះទំហំនៃការខូចខាតក្នុងគ្រោះ អគ្គីភ័យខាងលើ
មិនទាន់ដឹងចំនួនប៉ុន្មាននៅឡើយទេ ៕(nokowat)