ភ្នំពេញ ៖ កាលពីថ្ងៃទី៧
ខែមករា ឆ្នាំ ២០១៣ នៅក្រុមហ៊ុនហេងអភិវឌ្ឍន៍មាន
ប្រារឰពិធីបើកបង្ហាញម៉ូដរថយន្ដអង្គរ ឆ្នាំ២០១៣
ដែលជាស្នាដៃរបស់កូនខ្មែរ និងអបអរសាទរខួបអនុស្សាវរីយ៍លើក
ទី៣៤ទិវាជ័យជម្នះ៧មករា១៩៧៩-២០១៣ ស្ថិតក្រោមអធិបតីភាពលោកស្រី
ឃួន សុដារី អនុប្រធានទី២រដ្ឋសភានិងជា
តំណាងរាស្ដ្រមណ្ឌលកណ្ដាល។ ក្នុងនោះ
ក៏មានវត្ដមានភ្ញៀវកិត្ដិយសជាតិនិងអន្ដរ ជាតិ អ្នកឧកញ៉ា ឧកញ៉ា
លោក លោកស្រី
ជាច្រើនរូបទៀតដែលញ៉ាំងកម្មវិធីនេះឱ្យកាន់តែមានភាពអធិកអធមថែម
មួយ កម្រិតទៀត ។
បន្ទាប់ពីពិធីពុទ្ធជ័យមង្គល
សូត្រមន្ដ ប្រោះព្រំបែបព្រះពុទ្ធសាសនាដែល
មានសម្ដេចព្រះអគ្គមហាសង្ឃរាជសម្ដេច សង្ឃនាយក
សម្ដេចព្រះមហាត្ថេរស្វាធ្យាយ រួចមកលោកជំទាវឧកញ៉ា សៀង ចាន់ហេង
បានថ្លែងឱ្យដឹងថា បន្ទាប់ពីការផលិត
រថយន្ដម៉ាកអង្គរទាំង៣ម៉ូដែល រួមមាន
រថយន្ដអង្គរឆ្នាំ២០០៣-២០០៤ឆ្នាំ ២០១០។ ថ្មីៗនេះ
ក្រុមហ៊ុនហេងអភិវឌ្ឍន៍ បានបញ្ចេញសមិទ្ធផលថ្មីមួយទៀត គឺ
រថយន្ដអង្គរឆ្នាំ២០១៣។ ក្រុមហ៊ុនក៏បាន
បើកពិធីបង្ហាញរថយន្ដថ្មីសន្លាងនេះឡើង
ដើម្បីបង្ហាញពីស្នាដៃកូនខ្មែរដែលមាន
អត្ថន័យស្មើទៅនឹងការដឹងគុណថ្ងៃ៧មករា។ ព្រោះថា
បើគ្មានថ្ងៃ៧មករាក្រុមហ៊ុន នាងខ្ញុំក៏មិនអាចមានថ្ងៃនេះដែរ។
បន្ទាប់មកលោក ញាណ ផល្លឹក
ស្ថាបនិកខ្មែរមួយរូបដ៏ឆ្នើមនិងប្រកប
ដោយគំនិតច្នៃប្រឌិតដែលផលិតរថយន្ដ
អង្គរក៏បានសម្ដែងក្ដីរំភើបនិងសុទិដ្ឋិនិយម របស់ខ្លួនថា
ក្នុងនាមជាកុលបុត្រខ្មែរ មួយរូបរស់នៅក្នុងសម័យកាលនៃភាព
ជឿនលឿនលោកនឹងបន្ដខិតខំប្រឹងប្រែង
ថែមទៀតក្នុងការធ្វើអ្វីជារបស់ខ្មែរនិង
តំណាងឱ្យប្រទេសជាតិទាំងមូល។ នេះជា
មោទនភាពដ៏ធំធេងមួយសម្រាប់កូន
ខ្មែរដែលបង្ហាញស្នាដៃរបស់ខ្លួនហើយក៏
ជារថយន្ដទី១ដែលផលិតដោយកូនខ្មែរពិតៗ ។
លោកស្រី ឃួន សុដារី
ក្នុងនាមជា តំណាងរាស្ដ្រមួយរូបបានសម្ដែងការគាំទ្រ
ចំពោះក្រុមហ៊ុនហេងអភិវឌ្ឍន៍ដែលជា
ក្រុមហ៊ុនមួយក្នុងស្រុកបានជួយជ្រោម ជ្រែងដល់ផលិតករ ដែលមានលោក
ញាណ ផល្លឹក ជាកូនខ្មែរមានស្នាដៃបង្កើត
រថយន្ដម៉ាកអង្គរទាំង៣ម៉ូដែលហើយថ្មីៗនេះទៀត
បានផលិតរថយន្ដអង្គរ២០១៣។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែចូលរួម
អបអរសាទរនូវស្នាដៃកូនខ្មែរ និងមាន
ការលើកទឹកចិត្ដលើវិស័យឯកជននិង
អ្នកវិនិយោគក្នុងស្រុកដែលគួរត្រូវបាន
លើកទឹកចិត្ដពីរាជរដ្ឋាភិបាលការគាំទ្រពីអង្គការនីតិប្បញ្ញត្ដិនិង
ប្រជាពលរដ្ឋទាំងក្នុងនិងក្រៅស្រុក ។
លោកស្រីតំណាងរាស្ដ្រមណ្ឌល
កណ្ដាលបន្ដទៀតថា កូនខ្មែរ ពូជខ្មែរមិន អន់ទេ
ព្រោះយើងធ្លាប់មានប្រវត្ដិនិង
ប្រពៃណីកសាងប្រាង្គប្រាសាទនានាដែលឥឡូវត្រូវបានចាត់ទុកជា
អច្ឆរិយវត្ថុលើ
ពិភពលោកដែលបុព្វបុរសខ្មែរបានសាងមកជាង១.០០០ឆ្នាំមកនេះ ។
ដូច្នេះខ្មែរ មិនល្ងង់ឬអន់ប៉ុន្មានដែរបើប្រៀបធៀប
ទៅនឹងអរិយប្រទេស ប៉ុន្ដែដោយសារ
សង្គ្រាមហែកហួរជាច្រើនទសវត្សកន្លងមក
ទើបធ្វើឱ្យយើងបាត់បង់នូវអ្វីៗ ពិសេស គឺព្រលឹងជាតិនេះឯង ។
ប៉ុន្ដែក្នុង ឆ្នាំ២០១២កន្លងមក យើងបានធ្វើជា
ម្ចាស់ផ្ទះក៏ដូចជាប្រធានអាស៊ានដែល
កិត្យានុភាពនៃព្រះរាជាណាចក្រកម្ពុជា
បាននិងកំពុងល្បីរន្ទឺនៅលើឆាកអន្ដរជាតិ ។
បន្ទាប់មកពពិធីសម្ពោធរថយន្ដ
អង្គរ ឆ្នាំ២០១៣ ក៏បានផ្ដល់នូវបរិយាកាស
សប្បាយរីករាយក្រោមសំណើចក្អាកក្អាយ
និងទឹកមុខរីករាយពីអ្នកចូលរួមពិធី ។
គួររំលឹកផងដែរថា លោកជំទាវ
ឧកញ៉ា សៀង ចាន់ហេង និងលោក ញាណ ផល្លឹក ក៏បានផ្ដល់បទសម្ភាសន៍
ជាមួយបណ្ដាញសារព័ត៌មានអំពីការ ផលិតរថយន្ដម៉ាកអង្គរឆ្នាំ២០១៣ ដែល
នឹងត្រូវចាប់ផ្ដើមផលិត ហើយរហូត
មកដល់ពេលនេះមានអតិថិជនជាង២០ម៉ឺននាក់បានកុម្ម៉ង់ទិញ ។
ក្នុងនោះក៏មាន អ្នកខ្លះសុំកក់ប្រាក់ជាមុន ប៉ុន្ដែក្រុម
ហ៊ុនហេងអភិឌ្ឍន៍មិនទាន់ទទួលប្រាក់ទាំង នោះទេ
ហើយយើងកំពុងប្រុងប្រៀប រៀបចំដំឡើងរោងចក្រផលិតជាបន្ដបន្ទាប់
ចាប់ពីពេលនេះតទៅដើម្បីឆ្លើយតបទៅនឹងសេចក្ដីត្រូវការរបស់អតិថិជន
និង ប្រជាពលរដ្ឋ ដែលពួកគេទាំងនោះបាន
ញញឹមសង្ឃឹមទុកនូវផលិតផលដែលជាស្នាដៃរបស់ខ្មែរពិតៗ ។
រថយន្ដអង្គរនេះ បើកបរបានក្នុងល្បឿន៦០គីឡូម៉ែត្រក្នុង១ម៉ោង
ហើយជារថយន្ដប្រើអាគុយដែល មិនប៉ះពាល់ដល់បរិស្ថានទៀតផង ៕(nokorwat)