លោកនួន សុមេធ អនុរដ្ឋលេខាធិការ ក្រសួងទេសចរណ៍បានឱ្យដឹងថា នៅភ្នំពេញ សព្វថ្ងៃមានស៊ីក្លូសរុប៥១៧នៅក្នុង៤ខណ្ឌ ក្នុងខណ្ឌទួលគោកមាន៨១គ្រឿង, ដូនពេញមាន១១០គ្រឿង, ៧មករា២០៥ គ្រឿង និងខណ្ឌចំការមន៨៧គ្រឿង ហើយ សមាគមអភិរក្សស៊ីក្លូមាន៤០គ្រឿង និង ស៊ីក្លូរត់ចល័តមាន៥៤គ្រឿង ។
លោក អ៊ឹម សម្បត្ដិ ប្រធានសមាគម ស៊ីក្លូបានរាយការណ៍ថា ដំបូងឡើយក្នុង ឆ្នាំ១៩៩៩ ដោយមានការគ្រាំទ្រពីអង្គការ WHO លោកបង្កើតបានក្រុមគ្រប់គ្រង ស៊ីក្លូមួយក្រុមក្នុងគោលបំណងយកចិត្ដ ទុកដាក់លើបញ្ហាអប់រំសុខភាពតែប៉ុណ្ណោះ ។ ប៉ុន្ដែមកដល់ឆ្នាំ២០១០ បានឈានទៅ បង្កើតជាសមាគមអភិរក្សស៊ីក្លូ និង មុខរបរក្រៅប្រព័ន្ធ ហើយទទួលបានការ យល់ព្រមទទួលស្គាល់ពីក្រសួងមហាផ្ទៃ តាមលិខិតលេខ២២០ ស.ជ.ណ ចុះថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១០ ។ សព្វថ្ងៃនេះសមាគម មានគណៈកម្មការដឹកនាំ៤នាក់ និងមាន សមាជិក៤៤៧រូប ដែលមានគោល បំណងសំខាន់ គឺជួយថែទាំសុខភាពតាម រយៈការអប់រំពីអនាម័យផលប៉ះពាល់នៃ ការជក់បារី ក៏ដូចជាជួយលើកស្ទួយជីវ ភាពប្រចាំថ្ងៃរបស់អ្នកធាក់ស៊ីក្លូ ។
ក្នុងកិច្ចប្រជុំនេះសមាគមស៊ី ក្លូមាន ការគាំទ្រអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការអភិរក្សស៊ីក្លូដើម្បី បម្រើឱ្យការអភិវឌ្ឍទេសចរណ៍ និងការ ប្រឡងប្រណាំងទីក្រុងស្អាត សេវាល្អ និងគាំទ្រនយោបាយទេសចរណ៍អភិរក្ស ដើម្បីអភិវឌ្ឍន៍ ។
លោករដ្ឋមន្ដ្រីបានផ្ដល់អនុសាសន៍ ដល់សមាគមត្រូវពង្រឹងការដឹកនាំរបស់ ខ្លួន និងទំនាក់ទំនងឡើងវិញបញ្ចូល សមាជិកស៊ីក្លូឱ្យបានច្រើនថែមទៀត ព្រម ទាំងអភិរក្សវិស័យដឹកជញ្ជូនស៊ីក្លូឱ្យបាន ល្អឡើងវិញ ។ រៀបចំកែលំអស៊ីក្លូឱ្យមាន សោភណភាពចំពោះស៊ីក្លូ និងអ្នករត់ស៊ីក្លូ ត្រូវការចុះបញ្ជីគ្រប់គ្រងឱ្យបានច្បាស់ លាស់ មានស្លាកសញ្ញាត្រូវរៀបចំសិក្សា រៀនសូត្រអំពីការបដិសណ្ឋារកិច្ច ។ បង្កើនការគាំទ្រនិង ឧបត្ថម្ភពីអង្គការដៃគូ និងសប្បុរសជននានា ក្នុងនោះជាសំខាន់ ការរៀបចំវគ្គបំប៉នការយល់ដឹងពីការ ថែទាំសុខភាព សុវត្ថិភាព សីលធម៌ និង ច្បាប់ចរាចរណ៍ ។
ក្រសួងទេសចរណ៍ និងសាលារាជធានី ភ្នំពេញ បានកំណត់ទីតាំងចំណតស៊ីក្លូ ដឹកភ្ញៀវទេសចរ២កន្លែង គឺនៅចំណត រថយន្ដវត្ដបទុមវតី និងខាងត្បូងសាល ពិព័រណ៍វត្ដភ្នំ ។ រីឯផ្លូវរត់សម្រាប់ស៊ីក្លូ មានពីវត្ដភ្នំ, ផ្លូវនរោត្ដម, វិមានឯករាជ្យ, ព្រះសីហនុ, សុធារស, ស៊ីសុវត្ថិ ហើយ ត្រឡប់មកវត្ដភ្នំវិញ ៕