Thursday, January 3, 2013

ឈាម​ស្រែក​ស្បែក​ហៅ​នាំ​ស្រី​ស្នេហ៍​ស្គាល់​តាម​ទូរស័ព្ទ​ទៅ​សម្លាប់​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​

ខេត្ដតាកែវ​ ៖​ បុរស​ម្នាក់​ត្រូវ​សមត្ថ​ កិច្ច​ចាប់ខ្លួន​បញ្ជូន​ទៅ​តុលាការ​នៅ​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៣​ ចោទប្រកាន់​ ពី​បទ​ឃាត​កមញម​គិត​ទុកជា​មុន​ បន្ទាប់​ ពី​នាំ​ស្រី​ស្នេហ៍​ដែល​ស្គាល់គ្នា​តាម​ទូរស័ព្ទ​ ជា​ប្រពន្ធ​គេ​ ទៅ​សម្លាប់​ចោល​ក្នុង​ព្រៃ​នៅ​ ភូមិ​បាក់​កូដ​ ឃុំ​លាយ​បូ​រណ៍​ ស្រុក​ត្រាំកក់​ ខេត្ដតាកែវ​  កាលពី​អំឡុង​ខែធ្នូ​ ហើយ​ត្រូវ​ ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​គ្រោងឆ្អឹង​ជន​រង​ គ្រោះ​កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១២​ ។​
​ប្រភព​ព័ត៌មាន​ពី​មន្ដ្រី​នគរបាល​ ស្រុក​ ត្រាំកក់​ បានឱ្យ​ដឹង​ថា​ ជនសង្ស័យ​ដែល​ សមត្ថកិច្ច​ឃាត់ខ្លួន​ឈ្មោះ​ ស៊ុន​ ផែន​ អាយុ​៣៦​ឆ្នាំ​ ចំណែកឯ​ស្ដ្រី​រង​គ្រោះ​ឈ្មោះ​ ជួង​ ចាន់​នី​ អាយុ​២៩​ឆ្នាំ​ មាន​ប្ដី​ និង​កូន​២​ នាក់​ ជា​កម្មករ​កាត់ដេរ​ ស្នាក់​នៅ​ភូមិ​ ដូន​កុក​ សង្កាត់​បឹង​ធំ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ រាជធានី​ី​ភ្នំពេញ​ ។​
​នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ ជនសង្ស័យ​ ខាងលើ​បាន​សារភាព​ថា​ រូបគេ​ពិតជា​ អ្នក​សម្លាប់​ជន​រង​គ្រោះ​ឈ្មោះ​ ជួង​ ចាន់​នី​ ប្រាកដ​មែន​ ដោយ​គេ​បាន​រៀបរាប់​ថា​ ខ្លួន​បាន​ស្គាល់​នារី​រង​គ្រោះ​នៅ​ម្ដុំ​ផ្សារ​ បែក​ចាន​ ក្នុង​អំឡុង​ដើមឆ្នាំ​២០១២​ ពេល​ ដែល​មក​ធ្វើការ​ជា​កម្មករ​រោងចក្រ​ ។​ ទោះបី​ដឹង​ថា​ នារី​រង​គ្រោះ​មាន​ប្ដី​ និង​កូន​ ២​ទៅ​ហើយ​ក្ដី​ ក៏​រូបគេ​បាន​លង់​ស្រឡាញ់​ និង​មាន​ទំនាក់ទំនង​គ្នា​តាម​ទូរស័ព្ទ​រហូត​ មក​ ។​ ជនសង្ស័យ​រូប​នេះ​បន្ដ​ថា​ មុន​ថ្ងៃ​ កើតហេតុ​ រូបគេ​បាន​ទូរស័ព្ទ​ហៅ​ស្ដ្រី​រង​ គ្រោះ​ឱ្យមក​ជួប​នៅ​ផ្សារ​អង្គតាសោម​ ឃុំ​អង្គតាសោម​ ស្រុក​ត្រាំកក់​ ពេល​នោះ​ ស្រី​រង​គ្រោះ​បាន​ មក​ជួប​គេ​ក៏​ឌុ​ប​ទៅ​ កន្លែង​កើតហេតុ​ ដោយ​និយាយ​លួងលោម​ និង​អង្វរ​ឱ្យ​ស្ដ្រី​រង​គ្រោះ​មក​រស់នៅ​ជា​ មួយ​ឱ្យ​ឈប់​ធ្វើ​ ជា​កម្មករ​កាត់ដេរ​ទៀត​ ប៉ុន្ដែ​ស្ដ្រី​រង​គ្រោះ​មិន​ព្រម​ ហើយ​និយាយ​ ថា​ មិន​បាន​នោះ​ទេ​ បើ​ត្រឹម​មក​សប្បាយ​ ហើយ​ត្រឡប់​ទៅ​រក​ប្ដី​ និង​កូន​វិញ​បាន​។​ ឮ​ស្ដ្រី​រង​គ្រោះ​និយាយ​ដូច្នោះ​ ទើប​រូប​ គេ​ខឹង​ចាប់​ច្របាច់​.​ករ​ហូត​ស្លាប់​ ។​
​បន្ទាប់​ពី​ស្ដ្រី​រង​គ្រោះ​ស្លាប់​ រូបគេ​បាន​ ដោះ​យក​ខ្សែ​.​ក​ ចិញ្ចៀន​ ហើយ​ជិះ​ម៉ូតូ​ ស្ដ្រី​រង​គ្រោះ​ម៉ាក​ហុងដា​ សេ​១២៥​ ស៊េរី​ ឆ្នាំ​២០០៨​ ពាក់​ស្លាក​លេខ​ភ្នំពេញ​  1V-4800​ ចេញ​ទៅ​ដោយ​ទុក​សាកសព​នៅ​ កន្លែង​កើតហេតុ​ ។​ បន្ទាប់​មក​ ខ្លួន​ក៏​យក​ ម៉ូតូ​និង​គ្រឿងអលង្កា​ទៅ​លក់​បាន​លុយ​ ជាង​៥០០​ដុល្លារ​ ទៅ​ផឹកស៊ី​ច្រៀង​សប្បាយ​ រហូត​អស់​ ទើប​ត្រឡប់​ទៅ​ស្រុក​វិញ​ ។​
​យោង​តាម​ចម្លើយ​សារភាព​របស់​ ជនសង្ស័យ​រូប​នេះ​ នៅ​ព្រឹក​ថ្ងៃ​ទី​២​ ខែមករា​ ឆ្នាំ​២០១៣​ សមត្ថកិច្ច​បាន​កសាង​សំណុំ​ រឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ដ​ ដើម្បី​ ចាត់ការ​បន្ដ​តាម​ផ្លូវច្បាប់​ ។​
​បើ​តាម​ការ​រៀបរាប់​របស់​ប្ដី​ស្ដ្រី ​រង​ គ្រោះ​បានឱ្យ​ដឹង​ថា​ កាលពី​បុណ្យអុំទូក​ឆ្នាំ​ ២០១២​ ប្រពន្ធ​របស់​ខ្លួន​តែង​និយាយ​ទូរ​ ស័ព្ទ​ទាក់ទង​ជាមួយ​ប្រុស​ស្នេហ៍​ស្ទើរតែ​ គ្មាន​ពេល​សម្រាក​ ។​ ការ​និយាយ​ទូរស័ព្ទ​ បែប​នេះ​ ខ្លួន​ធ្លាប់​ហាមប្រាម​និង​ព្រមាន​ ឱ្យ​ឈប់​ទូរស័ព្ទ​ទាក់ទង​ជាមួយ​ប្រុស​ស្នេហ៍​ នោះ​ទៀត​ ប៉ុន្ដែ​ទោះបីជា​ខំ​អង្វរ​យ៉ាងណា​ ក្ដី​ ក៏​ប្រពន្ធ​មិន​ព្រម​ស្ដាប់​ នៅ​តែ​បន្ដ​ និយាយ​ទាក់ទង​គ្នា​តាម​ទូរស័ព្ទ​ ធ្វើ​ឱ្យ​ខ្លួន​ បោក​ទូរស័ព្ទ​ចោល​ក៏​មាន​ ។​
​លោក​បន្ដ​ថា​ បន្ទាប់​ពី​មាន​ជម្លោះ​ ដោយសារ​តែ​ខ្លួន​ហាមប្រាម​មិន​ឱ្យ​ទាក់​ ទង​ប្រុស​ស្នេហ៍​តាម​ទូរស័ព្ទ​ ស្រាប់តែ​ ប្រពន្ធ​របស់​ខ្លួន​បាន​ចុះ​ចោលផ្ទះ​ ចោល​ កូន​២​នាក់​ និង​ប្ដី​ទៅ​ជួល​ផ្ទះ​នៅ​ក្បែរ​រោង​ ចក្រ​ស្នាក់​នៅ​ម្នាក់ឯង​ លុះដល់​ចុងខែ​ធ្នូ​ ឆ្នាំ​២០១២​ ស្រាប់តែ​ទទួល​ព័ត៌មាន​ថា​ មាន​គេ​ប្រទះ​ឃើញ​សាកសព​ដែល​មាន​ ភិនភាគ​ដូច​ប្រពន្ធ​របស់​ខ្លួន​ ក៏​នាំ​គ្នា​ ទៅ​មើល​ លុះ​ពិនិត្យ​ភិនភាគ​ និង​សម្លៀក​ បំពាក់​សាកសព​ ទើប​ដឹង​ថា​ជា​ប្រពន្ធ​ របស់​ខ្លួន​ ។​
គួរ​បញ្ជាក់​ថា​ កាលពី​ថ្ងៃ​ទី​២៧​ ខែធ្នូ​ ឆ្នាំ​២០១២​ ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​ សាកសព​ស្ដ្រី​រង​គ្រោះ​ដោយនៅ​សល់​ តែ​ឆ្អឹង​ក្នុង​ព្រៃ​ ឋិត​នៅ​ភូមិ​បាក់​កូដ​ ឃុំ​ លាយ​បូ​រណ៍​ ស្រុក​ត្រាំកក់​ ក៏​រាយការណ៍​ ទៅ​សមត្ថកិច្ច​ ។​ សមត្ថកិច្ច​បច្ចេកទេស​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដតាកែវ​បាន​ ចុះ​ទៅ​ត្រួតពិនិត្យ​ រួច​ក៏​ផ្សព្វផ្សាយ​រក​ ក្រុម​គ្រួសារ​ លុះដល់​ថ្ងៃ​ទី​២៩​ ខែធ្នូ​ ឆ្នាំ​ ២០១២​ ក្រុម​គ្រួសារ​ក៏​នាំ​គ្នា​មក​ពិនិត្យ​ គ្រោងឆ្អឹង​ និង​សម្លៀក​បំពាក់​ស្គាល់​ ក៏​សុំ​ យក​សាកសព​ទៅ​បូជា​ និង​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕(nokorwat)

Comments system

Disqus Shortname