រាជធានីភ្នំពេញ ៖
នារីវ័យក្មេងរូបស្រស់ម្នាក់ខឹងម្តាយស្តីបន្ទោស និងវាយ៣ទៅ៤ដៃ
ចាប់កូនប្រុសអាយុទើបតែ២ខួបបោកនឹងថ្ម បណ្តាលឱ្យពកក្បាល
តែសំណាងល្អមិនស្លាប់ ហើយត្រូវបានសមត្ថកិច្ចហៅទៅសួរនាំ
ដែលហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៤រសៀល
ថ្ងៃទី២ មករា ២០១៣ នៅខាងជើងវត្តចាស់ ស្ថិតក្នុងភូមិទី២
សង្កាត់ជ្រោយចង្វា ខណ្ឌប្ញស្សីកែវ ។
ម្តាយប្ញស្យាចាប់កូនបោកនឹងថ្មឈ្មោះប៉ែន
នារីរ័ត្នន៍ អាយុ២០ឆ្នាំ មានកូន២នាក់ ម្នាក់អាយុ២ឆ្នាំ
និងម្នាក់ទៀតអាយុ៣ខែ ។
បើតាមអ្នកឆ្លើយឆ្លងព័ត៌មានកោះសន្តិភាពឱ្យដឹងថា
មុនពេលកើតហេតុ នារីខាងលើបានយកកូន២នាក់ទៅឱ្យម្តាយមើល។
ចំណែកស្ត្រីជាម្តាយឈ្មោះសោម ស៊ីណាត អាយុ៤៨ឆ្នាំ
ពេលឃើញកូនស្រីមិនយកចិត្តទុកដាក់មើលថែរក្សាកូន
គិតតែពីដើរលេងនោះ ក៏បានដើររក លុះឃើញនាងនៅផ្ទះអ្នកជិតខាង
ក៏បានដើរទៅស្តិ បន្ទោស និងវាយ៣ទៅ៤ដៃរហូតធ្វើឱ្យនាងខឹង
ក៏ចាប់កូនប្រុសបោកទៅនឹងថ្មតែម្តង។(KOH)