ភ្នំពេញ ៖
ជំនួយការរបស់លោករដ្ឋលេខាធិការក្រសួងមហាផ្ទៃម្នាក់បាន
បាញ់២គ្រាប់ភ្ញច់ដីគំរាមអ្នកបើកបរ
រថយន្ដដឹកស្រាបៀរអង្គរចែកចាយក្រុង ភ្នំពេញ
គ្រាន់តែរឿងមិនឈប់រថយន្ដ ខណៈដែលរថយន្ដរបស់លោកជំនួយការ
រូបនេះថយចេញពីផ្ទះ ។ ហេតុការណ៍ផ្ទុះអាវុធបង្កការភ្ញាក់
ផ្អើលនេះបានកើតឡើងនៅវេលាម៉ោង ៣និង១៥នាទីរសៀល ថ្ងៃទី៣១
ខែធ្នូ ឆ្នាំ ២០១២ នៅចំណុចមុខផ្ទះរបស់លោក
ជំនួយការនេះផ្ទាល់តែម្ដង គឺនៅផ្ទះលេខ 02A04A ក្រុម៤
ភូមិចំរើនផល ផ្លូវ 77BT សង្កាត់បឹងទំពុន ខណ្ឌមានជ័យ
រាជធានីភ្នំពេញ ។
ជនរងគ្រោះរងនូវការបាញ់គំរាម
នោះ មានឈ្មោះហៃ ចន្ថា ភេទប្រុស អាយុ២២ ឆ្នាំ
មានមុខរបរអ្នកបើកបរ មានទីលំនៅ ផ្ទះលេខ១៤៥ ភូមិព្រែកទាល់
សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី ភ្នំពេញ ។
ជនរងគ្រោះបើកបររថយន្ដ ម៉ាកទីកូ ពណ៌ក្រហម ពាក់ស្លាកលេខ
ភ្នំពេញ 2G-0751 ជារថយន្ដដេប៉ូចែក ចាយស្រាបៀរអង្គរក្រុងភ្នំពេញ
។
ចំណែកជនបង្កខាងបាញ់បោះនោះត្រូវ
បានប្រភពពីសមត្ថកិច្ចនគរបាលប៉ុស្ដិ៍
រដ្ឋបាលបឹងទំពុនម្នាក់ឱ្យដឹងថា មានឈ្មោះ ប៉ុល ផាន់ណា
ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅផ្ទះកើតហេតុខាងលើ មុខរបរ
ជាជំនួយការលោកនុត សាអាន រដ្ឋលេខា ធិការក្រសួងមហាផ្ទៃ ។
ក៏ប៉ុន្ដែយោង តាមសេចក្ដីរាយការណ៍ពីក្រសួងមហា ផ្ទៃ
បានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថា ជន បង្កផ្ទុះអាវុធឈ្មោះប៉ុល
ផាន់ណា នេះគឺជា ជំនួយការរបស់លោកឯម សំអាន
រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ។
ដោយឡែកបុរសម្នាក់ឈ្មោះញ៉ាញ់
សុភាព ហៅម៉ៅ អាយុ៣២ឆ្នាំបានឱ្យដឹង ថា
មុនពេលកើតហេតុរូបគេនិងអ្នក បើកបរត្រូវជាក្មួយបានបើករថយន្ដដឹក
ស្រាបៀរអង្គរយកទៅចែកចាយតាមដេប៉ូ ដូចសព្វដង
តែនៅថ្ងៃកើតហេតុនេះពួក គេបានបើករថយន្ដមកពីត្បូងទៅជើង
តាមផ្លូវ 77BT លុះមកដល់មុខផ្ទះជន
បង្កផ្ទុះអាវុធនោះគាត់ក៏ថយរថយន្ដចេញ ពីផ្ទះ
ហើយពេលពួកគេ(អ្នកបើកបរ) បានបើកជៀសពីរថយន្ដគាត់(ជនបង្ក)
មកប៉ះនឹងខឿនចិញ្ចើមផ្លូវបណ្ដាលឱ្យ
បែកកង់រថយន្ដមុខផ្នែកខាងឆ្វេង ហើយ
ក៏ទៅឈប់ចម្ងាយពីផ្ទះជនបង្កកន្លែង កើតហេតុប្រហែល២០ម៉ែត្រ
ពេលនោះ ជនបង្កក៏ដើរសំដៅទៅរកពួកគេហើយ
ដកកាំភ្លើងបាញ់ភ្ញច់ដីមកលើពួកគេចំនួន
២គ្រាប់ទើបបើករថយន្ដគេចទៅកើតតាម ផ្លូវបេតុងនោះបាត់ទៅ ។
ជនរងគ្រោះដដែលបន្ដថា ក្រោយមក
សមត្ថកិច្ចក៏បានមកដល់កន្លែងកើត ហេតុ ហើយពួកគេក៏បានរើសសំបក
គ្រាប់កាំភ្លើងប្រគល់ឱ្យសមត្ថកិច្ចចំនួន១
តែសំបកគ្រាប់១ទៀតមិនដឹងបាត់ទៅ ណាទេ ។
សមត្ថកិច្ចនគរបាលប៉ុស្ដិ៍បានឱ្យ
ដឹង បន្ថែមទៀតថា ជនបង្កហេតុបានប្រើ ប្រាស់អាវុធម៉ាកកា៥៩
បើករថយន្ដម៉ាក ឡង់គ្រីស័រ ពណ៌ខ្មៅ មិនស្គាល់ស្លាកលេខ
ក្រោយកើតហេតុបានបើករថយន្ដគេច ខ្លួនទៅបាត់ ។
ដោយឡែកប្រជាពលរដ្ឋដែលនៅ
កន្លែងកើតហេតុម្នាក់ៗបានរិះគន់ថា កុំ
អាងខ្លួនជាជំនួយការអ្នកធំចេះតែដក អាវុធបាញ់គំរាមពលរដ្ឋបែបនេះ
ហើយ ក៏សុំឱ្យសមត្ថកិច្ចធ្វើយ៉ាងណាចាប់ជន
បង្កបាញ់បោះសេរីបែបនេះមកផ្ដន្ទា
ទោសតាមច្បាប់ជាការព្រមានដល់អ្នក អាងខ្នងផ្សេងទៀត ៕(nokorwat)