Sunday, January 6, 2013

សមត្ថកិច្ច រកឃើញ កំហុស ៤ករណី លើអ្នកបើក រថយន្ត សេរីទំនើប បាញ់បោះសេរី កាលពីកណ្ដាល អធ្រាត្រ ថ្ងៃទី០៥ ខែមករា

DAP-Newsដោយ៖ សយ សុភាព
-មានការអន្តរាគមន៍ គ្រប់ទិសទី ឲ្យមានការដោះលែង ជនបង្កទាំងនេះ តែជាបទបញ្ជា របស់សម្តេចតេជោ
ភ្នំពេញ៖ ករណីអគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បង្ក្រាបអ្នកមាន រថយន្ដស៊េរីទំនើប បើកការបាញ់បោះសេរី ទាំងកណ្ដាល អធ្រាត្រ ត្រូវបានអ្នកច្បាប់ ពន្យល់ថា សមត្ថកិច្ច រកឃើញ កំហុសចំនួន០៤ករណី ។ អ្នកច្បាប់និយាយថា មនុស្សសម្បូរ ទ្រព្យនិងមានអំណាចដែលបានប្រព្រឹត្ត កាលពីកណ្ដាល អធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមករា ឆ្នាំ ២០១៣ នេះ ទី១.មានចេតនាទុច្ចរិត ដោះស្លាកលេខទុកក្នុងរថយន្ដ ទី២.បាញ់បោះសេរី ទី៣. ប្រើប្រាស់អាវុធខុសច្បាប់ និងទី៤. បើកបរទាំងស្រវឹង ដោយផ្ទុកជាតិអាល់កុលហួស កម្រិតទ្វេដង។
អ្នកច្បាប់ បញ្ជាក់ទៀតថា គ្រាន់តែរឿងផ្ទុកជាតិស្រវឹង មួយជនបង្កនិងបក្ខពួកមានទោសត្រូវ ជាប់ពន្ធនាគារ និងផាកពិន័យផង។ ជាក់ស្ដែង បុរសឈ្មោះ ង៉ុយ ស៊ីម ម្ចាស់រថយន្ដម៉ាក អេស្កាឡែត គេស្គាល់ថា មានមុខងារជា អនុប្រធាន ក្រុមប្រឹក្សាភិបាល ទទួលបន្ទុកកិច្ចការរដ្ឋបាល និងទីផ្សារ ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា ត្រូវសមត្ថកិច្ច ពិនិត្យឃើញ ផ្ទុកសារជាតិអាល់កុល ដល់ទៅ០.៨៤ រង្វាស់ខ្យល់ ដែលកំណត់ច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក ត្រង់ជំពូកទី១០ មាត្រា៧៦ ចែងថា រាល់អ្នកបើកបរ ដែលផ្ទុកសារជាតិស្រវឹង ចាប់ពីកម្រិត ០.២៥ដល់០.៣៩ ត្រូវផាកពិន័យនៅនឹងកន្លែង ហើយ ប្រសិនបើផ្ទុក ពីកម្រិត ពី០.៣៩ ដល់០.៦០ ត្រូវផ្ដន្ទាទោសដាក់ ពន្ធនាគារពី០៦ថ្ងៃ ដល់០៦ខែ និង ពីន័យជាប្រាក់ ២៥០០០រៀលដល់១០.០០០០រៀល
ដោយឡែក ករណីនេះ ជនបង្កបានផ្ទុកជាតិ អាល់កុល រហូតដល់ទៅ០.៨៤ មានន័យថា កម្រិតនេះខ្ពស់ណាស់ នេះជាកំហុសមួយ ប៉ុណ្ណោះ មិនទាន់គិតដល់ កំហុសចំនួន ០៣ទៀត ដែល ក្រុមនេះបានបង្កនោះទេ។
គួរបញ្ជាក់ថា កាលពីវេលា ម៉ោង១១និង៤៥នាទីយប់ថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៣ មានមនុស្ស០២ក្រុម ជិះរថយន្ដស៊េរីទំនើប ០២គ្រឿង ម៉ាកអេស្កាឡែតមីនី គ្មានស្លាកលេខ និងមួយ គ្រឿងទៀតម៉ាក អែសសិនមីនីគ្មានស្លាកលេខដូចគ្នា បានបើកការបាញ់ប្រហារ ដោយកាំភ្លើងខ្លី ម៉ាកបេអាតាជាច្រើនគ្រាប់ ចាប់ពីមុខ វត្ដមហាមន្ដ្រី រហូតមកដល់មុខគេហដ្ឋាន នាយឧត្ដមសេនីយ៍ អគ្គស្នងការនគរបាលជាតិ ហើយក្រុមនេះត្រូវកម្លំាង អន្ដរាគមន៍ខណ្ឌ ៧មករា បង្ខំចិត្ដផ្ទុះអាវុធរហូត ស្ទាក់ឃាត់បាន ចំនួន០៤នាក់ ដកហូតរថយន្ដស៊េរី ទំនើប០២គ្រឿង យកទៅកាន់អធិការដ្ឋានខណ្ឌ ដើម្បីចាត់ការតាមច្បាប់។ 
សេចក្ដី រាយការណ៍ ពីសមត្ថកិច្ចបានឲ្យដឹងថា បុរសអ្នកមានលុយ និងអំណាចទាំង០៤នាក់ នោះត្រូវបានគេស្គាល់ថា ទី១.ង៉ុយ ស៊ីម អាយុ ៣៣ឆ្នាំ មានមុខងារជា អនុប្រធានក្រុមប្រឹក្សាភិបាល ទទួលបន្ទុកកិច្ចការរដ្ឋបាលនិងទីផ្សារ ក្រុមហ៊ុន ហ្គោលកសិផលកម្ពុជា ជាអ្នកបាញ់បោះសេរី និងជាម្ចាស់រថយន្ដម៉ាក អេសស្កាឡែត ទី២.ង៉ុយ សេងងី អាយុ១៩ឆ្នាំ ត្រូវជាក្មួយ និង០២នាក់ទៀត ឈ្មោះ លី ដារ៉ា អាយុ២០ឆ្នាំ ជាអ្នកបើកបររថយន្ដ ម៉ាកអែសសិន ម្នាក់ទៀតឈ្មោះ សឿន បូរ៉ា អាយុ១៩ឆ្នាំ ជាសិស្សនៅវិទ្យាល័យបឹងត្របែក។
រហូតមកដល់ពេលនេះ គេមិនទាន់ដឹងវាសនា បុរស អ្នកមានលុយ រថយន្ត និង អំណាចទាំង០៤ នាក់នោះទៅយ៉ាងណាទេ ព្រោះករណីនេះ មាន អន្ដរាគមន៍ ដោយផ្ទាល់ពីលោកឧត្ដមសេ នីយ៍ផ្កាយបី ជួន សុវណ្ណ អគ្គស្នងការនគរបាលរង និង ជាស្នងការនគរ បាលរាជ ធានីភ្នំពេញ ក្នុងការបង្ក្រាបជនទាំងនេះ ។
ប្រតិបត្តិការដែលដឹកនាំ បញ្ជាដោយផ្ទាល់ ពីសំណាក់លោកស្នងការ នគរបាល រាជធានីភ្នំពញ ឧត្តមសេនីយ៍ ជួន សុវណ្ណ និងលោកស្នងការរង នគរបាល ជួន ណារិន្ទ ព្រមទាំងកម្លាំង អាវុធហត្ថ ខាងលើនេះ បានធ្វើឡើងតាមបទ បញ្ជារបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលបានដាក់បទបញ្ជា ឲ្យចាប់ខ្លួន ជនបង្កការបាញ់បោះ សេរី ទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់ ។
យ៉ាងណាក៏ដោយ មហាជនទូទៅនឹងរង់ចាំមើលថា តើតុលាការនឹងចាត់ការ តាមរបៀបណា ពីព្រោះជនសង្ស័យទាំងនេះ សុទ្ធតែអ្នកមាន និងមានអំណាច ប៉ុន្តែអំណាច របស់ពួកគេ មិនអាចធ្វើអ្វីបាននោះឡើយ បើមានបទបញ្ជា ផ្ទាល់ ពីសម្តេចនាយករដ្ឋមន្រ្តី ដ៏មានឥទ្ធិពលរបស់ខ្មែរ តេជោ សែន៕(DAPNEWS)
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News
DAP-News

Comments system

Disqus Shortname