ខេត្តបាត់ដំបង ៖
អ្នកជិះម៉ូតូ២នាក់ប្តីប្រពន្ធរបួសស្រាលនិងរបួសធ្ងន់
ដោយសាររថយន្តរ៉ង់រ៉ូវែ ពាក់ស្លាកលេខន.ប
បើកចុះពីលើស្ពានថ្មសម្តេច ហ៊ុន សែន បុកចំពាក់កណ្តាលម៉ូតូ
ហើយមិនបានដោះស្រាយទេ ថែមទាំងស្តីបន្ទោសថា
បើកម៉ូតូមិនមានការប្រុងប្រយ័ត្ន
ដោយអាងបក្ខពួកនគរបាលចរាចរណ៍រំដោះរថយន្តទៅបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រឹក
ថ្ងៃទី១០ ខែមករា ឆ្នាំ២០១៣ នៅចំណុចគល់ស្ពានសម្តេច ហ៊ុន សែន
ត្រើយខាងកើតស្ទឹងសង្កែ ស្ថិតនៅភូមិរំចេក៤ សង្កាត់រតនៈ
ក្រុង-ខេត្តបាត់ដំបង។
ជនរងគ្រោះ២នាក់ប្តីប្រពន្ធជិះ
ម៉ូតូម៉ាកហុងដា ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៤ ពាក់ស្លាកលេខបាត់ដំបង
1A-9947 មានឈ្មោះ ភឹង ផុន(ប្តី) អាយុ៥៦ឆ្នាំ រងរបួសដៃស្រាល
និងប្រពន្ធឈ្មោះ រ៉េម ប៉ុក អាយុ៥៨ឆ្នាំ រងរបួសបែកមុខ
បាក់ដងកាំបិត ដៃស្តាំរងរបួសធ្ងន់ មានទីលំនៅភូមិបោះពោធិ៍
ឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង។
ចំណែករថយន្តបង្កម៉ាករ៉ង់រ៉ូវែ ពណ៌ខ្មៅពាក់ស្លាកលេខន.ប
2.7161 មិនស្គាល់ឈ្មោះអ្នកបើកបរ ។
សាក្សីបន្តទៀតថា
បន្ទាប់ពីបុកម៉ូតូហើយ ខាងភាគីរថយន្តបង្កបានស្តីបន្ទោសថា
បើកម៉ូតូភ្លើៗ ។ មួយសន្ទុះនគរបាលចរាចរណ៍ឈ្មោះ លោកឈាង រ៉ុង
និងឈ្មោះ សម សារាយ ចុះមកវាស់វែង
តែម្ចាស់រថយន្តជាអ្នកធំក៏បានអនុញ្ញាតឲ្យរថយន្តបង្កបើកចេញទៅ
បាត់។
ពេលសាច់ញាតិជនរងគ្រោះទៅតាមរក
រថយន្តបង្កដល់ការិយាល័យចរាចរណ៍ផ្លូវគោកមន្ត្រីចរាចរណ៍បានចង្អុលទៅ
កាន់រថយន្តប៉ាជេរ៉ូ របស់លោក អ៊ឺម អង្សា
អនុប្រធានការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ជាអ្នបុកទៅវិញ
។ តាមពិតរថយន្តបង្កបានរំដោះចេញទៅបាត់ហើយ ។
លោក ម៉ែន បូរី
នាយផ្នែកដោះស្រាយបានឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍
ខាងលើសមត្ថកិច្ចកំពុងរង់ចាំសាច់ញាតិឬជនរងគ្រោះចូលខ្លួនមក
ដោះស្រាយនៅការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង
ដោយមានភាគីខាងរថយន្តបង្កមានអ្នកធានាចេញមុខដោះស្រាយ ៕(nokorwat)