ឆ្លើយតបចំពោះលិខិត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន
សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានអបអរ លោក
បារ៉ាក់ អូបាម៉ា ប្រធានាធិបតី សហរដ្ឋអាមេរិក
ដែលបានទទួលជ័យជំនះដ៏ត្រចះត្រចង់ ក្នុងការបោះឆ្នោតជ្រើសរើស
ប្រធានាធិបតី សហរដ្ឋអាមេរិក កាលពីខែវិច្ឆិកា ឆ្នាំ២០១២ កន្លងមក លោក
បារ៉ាក់ អូបាម៉ា បានផ្ញើសារជូន សម្តេចតេជោនាយករដ្ឋមន្ត្រី
ដូចខ្លឹមសារតទៅនេះ ៖
សម្តេចតេជោ
នាយករដ្ឋមន្ត្រីជាទីរាប់អាន ខ្ញុំសូមថ្លែងអំណរគុណចំពោះ
សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានផ្ញើលិខិតអបអរសាទរ
ដ៏កក់ក្តៅដល់រូបខ្ញុំ។ ខ្ញុំសង្ឃឹមថា នឹងបន្តពង្រឹងទំនាក់ទំនង
រវាងប្រទេសយើងទាំងពីរ នៅក្នុងរយៈពេល ៤ឆ្នាំ ទៅមុខទៀត។
ដោយមានការធ្វើរួមគ្នា ខ្ញុំជឿជាក់ថា យើងនឹងអាចដោះស្រាយ
ប្រកបដោយជោគជ័យ នូវភាពប្រឈមជាច្រើន ដែលយើងកំពុងជួបប្រទះ
នៅជុំវិញពិភពលោក៕(cen)