Wednesday, January 9, 2013

កម្មវិធីប្រកួត គុនខ្មែរ កំពូលអ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គ២ ចាប់ផ្តើម

Photo by DAP-NEWSភ្នំពេញៈ បន្ទាប់ពីកម្មវិធីប្រកួត គុនខ្មែរ កំពូលអ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គទី១ បានបញ្ចប់ទៅ ក្រុមហ៊ុនខេស៊ីមេន និងស្ថានីយទូរទស្សន៍ CTN នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១២ បានប្រកាសចាប់ផ្តើម វគ្គទី២ បន្តទៀត ដោយធ្វើការជ្រើសរើស យ៉ាងសម្រិតសម្រាំង នូវកីឡាករកំពូលៗ ទម្ងន់៦៥គីឡូក្រាម ចំនួន៨នាក់ ចូលរួម។
ការប្រកួតនេះ នឹងប្រព្រឹត្តទៅ រៀងរាល់រសៀល ថ្ងៃអាទិត្យ ចាប់ពីថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៣ ខាងមុខនេះតទៅ នៅស្ថានីយទូរទស្សន៍ CTN ។
លោក គិត គឹមអ៊ន តំណាងក្រុមហ៊ុន ខេស៊ីមេន បានឱ្យដឹងថា កម្មវិធីប្រកួត គុនខ្មែរ កំពូលអ្នកប្រដាល់ ជើងឯក ខេ ស៊ីមេន វគ្គទី២ មានកីឡាករ ៨នាក់ រួមមាន ហេង វិច្ឆ័យ , ជាម អាដាំ, សៅ ប៊ុននឿន, ផល សុផាត, ពុធ ឆាយរិទ្ធី, យឹម ឌៀប, លួន សុខេង និងកីឡាករ ឡុង សុវណ្ណពៅ ផងដែរ ។
លោកបន្ថែមថា ក្រុមហ៊ុន ខេស៊ីមេន រីករាយ នឹងឧបត្ថម្ភទាំងស្រុង ក្នុងកម្មវិធីនេះ ដើម្បីអភិរក្ស ក្បាច់គុនខ្មែរ ក៏ដូចជាលើកស្ទួយផ្សព្វផ្សាយ កីឡាប្រដាល់ខ្មែរយើង ឱ្យកាន់តែទូលំទូលាយថែមទៀត ហើយយើងនឹងបន្តជួយឧបត្ថម្ភ ក្នុងកម្មវិធីប្រដាល់នានា បន្តទៀត នៅស្ថានីយ៍ទូរទស្សន៍ CTN នេះ ៕
Photo by DAP-NEWS

Photo by DAP-NEWS

Comments system

Disqus Shortname