ប៉ោយ
ប៉ែត ៖
គ្រោះថ្នាក់ចរាចរមួយដែលបង្កឡើងដោយម៉ូតូស្គូពីនិងម៉ូតូសង់ដែល
ធ្វើដំណើរបញ្ច្រាសទិសគ្នា
បណ្ដាលឱ្យអ្នកជិះម៉ូតូស្គូពីបោកក្បាលផ្ទប់ថ្នល់បែករងរបួសធ្ងន់
ចំណែកអ្នកជិះម៉ូតូសង់បានលើកម៉ូតូជិះគេចខ្លួនបាត់ ។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៨និង៣៥នាទីព្រឹក
ថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១២ តាមបណ្ដោយផ្លូវជាតិលេខ៥
នៅទល់មុខផ្សាររ៉ាថ្មី ក្នុងភូមិក្បាលស្ពាន
សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ ។
បើតាម
មន្ដ្រីនគរបាលសណ្ដាប់ធ្នាប់ក្រុងប៉ោយប៉ែតបានឱ្យដឹងថា
ជនរងគ្រោះជិះម៉ូតូស្គូពីពីកើតទៅលិច ឈ្មោះ ចាន់ ណា ភេទប្រុស
អាយុ២៧ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនដឹកអ្នកដំណើរកាពីតូល
មានទីលំនៅភូមិបាលិលេយ្យ សង្កាត់-ក្រុងប៉ោយប៉ែត
ជិះម៉ូតូស្គូពីពណ៌សស៊េរី២០១០ ពាក់ស្លាកលេខបាត់ដំបង 1-J4888
ដោយមានល្បឿនលឿន ។
មន្ដ្រីនគរបាលបានបន្ដទៀតថា
ជនរងគ្រោះបានជិះម៉ូតូប៉ះដៃចង្កូតជាមួយម៉ូតូសង់
ហើយបណ្ដាលឱ្យអ្នកជិះម៉ូតូស្គូពីដែលមានល្បឿនលឿនដួលបោកក្បាលទៅ
លើផ្លូវជាតិ
បណ្ដាលឱ្យរងរបួសផ្នែកក្បាលខាងស្ដាំរួមទាំងបបូមាត់ស្ដាំ
រីឯម៉ូតូស្គូពីផ្នែកខាងមុខខូចខាតស្ទើរតែទាំងស្រុង
ចំណែកអ្នកជិះម៉ូតូសង់ពុំបានស្គាល់អត្ដសញ្ញាណ
ព្រោះពុំមានរងរបួសហើយលើកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែបាន
បន្សល់ទុកស្លាកលេខមួយចំណិត ។
បើតាមប្រភពពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍នៅកន្លែងកើតហេតុបានឱ្យ
ដឹងថា មុនដំបូងគេបានឃើញ
អ្នកជិះម៉ូតូស្គូពីមានល្បឿនយ៉ាងលឿនហើយវាក់ជាមួយម៉ូតូសង់រួច
ចាប់ហ្វ្រាំងមុខដួលបោកក្បាលខ្លួនឯងតែម្ដង ។
អ្នកឃើញហេតុការណ៍បានបន្ដទៀតថា
កន្លងមកគ្រោះថ្នាក់ចរាចរនៅក្រុងប៉ោយប៉ែត គេតែងសង្កេតឃើញ
អ្នកបើកម៉ូតូឬរថយន្ដគ្មានការប្រុងប្រយ័ត្ន
ពេលខ្លះបើកបរជែងគ្នាមិនគោរពច្បាប់ចរាចរហើយពេលខ្លះអ្នកបើកបរមាន
សភាពស្រវឹងទើបជួបគ្រោះថ្នាក់ជារៀងរាល់ថ្ងៃបែបនេះ ។
ក្រោយកើតហេតុគេឃើញនគរបាលក្រុងនិងសាច់ញាតិហៅរថយន្ដសង្គ្រោះដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកក្រុងប៉ោយប៉ែត ៕(nokorwat)