ខេត្តបាត់ដំបងៈបុរស២នាក់បងប្អូនបង្កើតសង្ស័យជាឃាតកសំលាប់ស្ត្រី
មេម៉ាយញាត់ចូលពាងទឹកកាលពីម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៨ខែធ្នូ
ឆ្នាំ២០១២នៅផ្ទះលេខ៥ក្រុមទី១ភូមិអូរតាគាំ៣សង្កាត់ទទួលតាឯក
ក្រុងបាត់ដំបងខេត្តបាត់ដំបង។
ត្រូវកំលាំងអាវុធហត្ថក្រុងបាត់ដំបងបានស្រាវជ្រាវវែកមុខឃាត់ខ្លួន
បន្ទាប់ហៅមកធ្វើការសាកសួររួចកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនា
រសៀលថ្ងៃទី៣០ខែធ្នូឆ្នាំ២០១២ ។
គួរ
រំលឹកផងដែរកាលពីវេលាម៉ោង៥និង២០នាទីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ
២០១២ស្ត្រីម្នាក់ឈ្មោះទូចសុភីហៅម៉ៅជាស្ត្រីមេម៉ាយកូន២នាក់
នៅផ្ទះលេខ៥ក្រុមទី១ភូមិអូរតាគាំ៣សង្កាត់ទទួលតាឯកក្រុង
បាត់ដំបងខេត្តបាត់ដំបងដែលកំពង់ហាត់ប្រាណក្នុងបរិវេណមុខផ្ទះពេល
ព្រលឹមស្រាងៗត្រូវឃាតកចូលវាយសំលាប់ញាត់ក្នុងពាងទឹកក្រោយផ្ទះដែល
សមត្ថកិច្ចសន្និដ្ឋានថាឃាតកមានគ្នាចាប់២នាក់ឡើងទៅ។
លោក
ប៉ោ វិចិត្រ មេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបងបានឲ្យដឹងថា
បុរសសង្ស័យជាឃាតកទី១មានឈ្មោះវ៉ាន់សុភំហៅដូចភេទប្រុសអាយុ២៦
ឆ្នាំធ្លាប់ជាប់ពន្ធនាគារនិងទី២ឈ្មោះវ៉ាន់សុភារិទ្ធហៅប៉ុច
ភេទប្រុសអាយុ២៩ឆ្នាំហើយអ្នកទាំង២នាក់ជាបងប្អូនបង្កើតនឹងគ្នា
។ស្នាក់នៅក្បែរជនរងគ្រោះនៅផ្ទះលេខ៧ក្រុមទី១
ភូមិអូរតាគាំ៣ សង្កាត់ទទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង។
សមត្ថកិច្ចបានដកស្រង់សម្តីសាក្សីថានៅវេលាម៉ោង២១យប់ថ្ងៃទី២៧
ខែធ្នូឆ្នាំ២០១២មានកម្មវិធីស៊ីផឹកនៅផ្ទះជួលឈ្មោះផាន់គន្ធាហៅលី
នក្នុងភូមិកម្មករសង្កាត់ស្វាយប៉ោក្រុងបាត់ដំបងខេត្តបាត់ដំបង។
ក្នុងកម្មវិធីផឹកស៊ីនោះមានគ្នាចូលរួមចំនួន៧នាក់មានទី១ឈ្មោះផា
ន់គន្ធាហៅលីនភេទស្រីអាយុ៣០ឆ្នាំជាម្ចាស់ផ្ទះ។ទី២ឈ្មោះផា
ន់ចន្ថាហៅពៅភេទស្រីអាយុ១៤ឆ្នាំ។ទី៣ឈ្មោះសែមស្រីលក្ខណ៍ហៅ
ពៅភេទស្រីអាយុ២០ឆ្នាំ។ទី៤ឈ្មោះវ៉ាន់មិន្នីសុជាតិហៅតែភេទ
ប្រុសអាយុ២១ឆ្នាំ។ទី៥ឈ្មោះវ៉ាន់សុភុំហៅដូចភេទប្រុសអាយុ២៦
ឆ្នាំ។ទី៦ឈ្មោះស៊ុយលីណារ៉ាហៅតាំភេទប្រុសអាយុ២៨ឆ្នាំ។ទី៧
ឈ្មោះកុលម៉ៃខេលភេទប្រុសអាយុ៤ឆ្នាំត្រូវជាកូនឈ្មោះផាន់គ
ន្ធាហៅលីនជាម្ចាស់ផ្ទះ។លុះវេលាម៉ោង២២យប់ថ្ងៃទី២៧ខែធ្នូ
ឆ្នាំ២០១២មានឈ្មោះហ៊ឹងស៊ីថាភេទប្រុសអាយុ៣៣ឆ្នាំជាយោធាភូមិភាគ
ទី៥រស់នៅផ្ទះលេខ៣៦ក្រុមទី១ភូមិអូរតាគាំ៣សង្កាត់ទទួលតាឯក
ក្រុងបាត់ដំបងខេត្តបាត់ដំបងបានមកបបួលហៅឈ្មោះស៊ុយលីណារ៉ាហៅតាំ
វាយគ្នា។
ដោយចោទឈ្មោះស៊ុយលីណារ៉ាហៅតាំជាអ្នកលេបខាយឬផាពេលលោកទៅ
ទិញមីកញ្ចប់នៅក្បែរអាហារដ្ឋានបាណន់
ប៉ុន្តែពេលនោះមិនមានការវាយគ្នាទេ
ព្រោះឈ្មោះស៊ុយលីណារ៉ាហៅតាំបានបកស្រាយឲ្យលោកហ៊ឹងស៊ីថា
ស្តាប់បាន។
បន្ទាប់ពីបញ្ចប់រឿងឈ្លោះគ្នាក្រុមអ្នកស៊ីផឹកទាំងអស់បាននាំគ្នា
ទៅច្រៀងខារ៉ាអូរខេយីហោ(ហូលីវូត)ស្ថិតភូមិរំចេក៤សង្កាត់
រតនៈក្រុងបាត់ដំបង។
លុះវេលាម៉ោង៤ព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ឈ្មោះវ៉ាន់សុភុំហៅ
ដូចបានខឹងឈ្មោះស៊ុយលីណារ៉ាហៅតាំធាក់ទ្វារបន្ទប់ទឹកប៉ះត្រូវ
ក្បាលបានចេញមកផ្ទះមុន។
ឈ្មោះ
វ៉ាន់សុភុំហៅដូចជាជនសង្ស័យបានឲ្យដឹងថា
នៅវេលាម៉ោង៤និង២០នាទីព្រឹកថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ពេលត្រឡប់
ពីច្រៀងខារ៉ាអូរខេយីហោ(ហូលីវូត)វិញឈ្មោះផាន់គន្ធាបាន
ទូរស័ព្ទមកសួរនាំខ្លួនពេលនោះខ្លួនបានប្រាប់ទៅឈ្មោះផាន់គន្ធា
ថាខ្ញុំមកដល់ផ្ទះវិញហើយ។
នៅពេលមកដល់ផ្ទះខ្លួន(វ៉ាន់សុភុំ)បានឃើញបងប្រុសឈ្មោះវ៉ាន់
សុភារិទ្ធហៅប៉ុចក្រោកបើកកុងតាក់ភ្លើងរួចដើរចេញក្រៅផ្ទះ
មួយសន្ទុះក្រោយមកទើបឃើញគាត់ដើរត្រឡប់ចូលមកផ្ទះ
វិញយ៉ាងលឿនទៅរកកន្លែងដេកដោយមិនបិតកុងតាក់ភ្លើងវិញទេ។
ពេលនោះលោកឪពុកបានសួរថា
នរណាបើកភ្លើងមិនបិទវិញខ្ញុំវ៉ាន់សុភុំខណៈនោះមិនហ៊ានឆ្លើយព្រោះ
ខ្លាចបងវ៉ាន់សុភារិទ្ធហៅប៉ុចគាត់រករឿង។
ឈ្មោះ
វ៉ាន់សុភុំហៅដូចបានបញ្ជាក់ប្រាប់សមត្ថកិច្ចថា
នៅថ្ងៃទី២៦ខែធ្នូឆ្នាំ២០១២បងប្រុសឈ្មោះវ៉ាន់សុភារិទ្ធហៅប៉ុ
ចបានមកពីខេត្តសៀមរាបដើម្បីចូលរួមពិធីការបងប្អូនតែនៅល្ងាចនោះ
បងប្រុសបានផឹកស្រាស្រវឹងស្រែកឡូឡាហើយហាមមិនឲ្យខ្ញុំកុំឲ្យ
រាប់អានអ្នកធ្វើបុណ្យ(សំដៅទៅលើក្រុមគ្រួសារសព)តែមិនដឹងគាត់
មានគំនុំរឿងអ្វីនោះទេ។ចំណែកដំបងដងកឺដែលបាក់នោះបងប្រុសរបស់
ខ្លួនឈ្មោះវ៉ាន់សុភារិទ្ធហៅប៉ុចធ្លាប់យកមកវាយវាត់ខ្លួន។
ជនសង្ស័យឈ្មោះវ៉ាន់សុភារិទ្ធហៅប៉ុចបានបដិសេធន៍ចំពោះការចោទប្រកាន់នេះ។
ជនសង្ស័យឈ្មោះវ៉ាន់សុភារិទ្ធហៅប៉ុចបានបដិសេធន៍ចំពោះការចោទប្រកាន់នេះ។
លោក
ប៉ោវិចិត្រមេបញ្ជាការកងរាជអាវុធហត្ថក្រុងបាត់ដំបងបានបញ្ជាក់ថា
យោងតាមវត្ថុតាងនិងកោសល្យវិច្ច័យរបស់នគរបាលនៃស្នងការរដ្ឋាន
ខេត្តបាត់ដំងនិងមានស្លាកស្នាមលើខ្លួនជនសង្ស័យទោះជាជនសង្ស័យ
ឈ្មោះវ៉ាន់សុភារិទ្ធបដិសេធន៍តែចំលើយឈ្មោះវ៉ាន់សុភុំហៅដូចជា
ប្អូនប្រុសស៊ីសង្វាក់ពេលកើតហេតុ។
ដូច្នេះសមត្ថកិច្ចសន្និដ្ឋានថាឈ្មោះវ៉ាន់សុភុំហៅដូចនិងឈ្មោះវ៉ា
ន់សុភារិទ្ធហៅប៉ុចពិតជាពាក់ព័ន្ធក្នុងករណីឃាតកម្មសំលាប់លើ
ឈ្មោះទូចសុភីហៅម៉ៅជាស្ត្រីមេម៉ាយកូន២នាក់ពិតប្រាកដមែន។
បច្ចុ
ប្បន្តបុរសសង្ស័យ២នាក់ពាក់ព័ន្ធឃាតកម្មនេះត្រូវបានសមត្ថកិច្ច
កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការនារសៀលថ្ងៃទី៣០ខែធ្នូឆ្នាំ
២០១២៕(nokorwat)