Tuesday, January 15, 2013

បញ្ជូនបុរសម្នាក់ ទៅតុលាការ ពីបទ វាយប្រពន្ធស្លាប់ ដោយសារខឹង មិនឈប់ផឹកស្រា

បុរស​ជា​ប្តី ត្រូវ​ប៉ូលិស​សង្ស័យថា ការស្លាប់​របស់​ស្ត្រី ជា​ប្រពន្ធ ដោយសារ​បុរស​ជា​ប្តី​វាយ ហើយ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ពីបទ​ហិង្សា​ដោយ​ចេតនា មាន​ស្ថាន​ទម្ងន់ទោស នៅ​ព្រឹក​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៣ នេះ ដើម្បី​ចាត់វិធានការ​តាមច្បាប់​បន្ត​។​

​បុរស​ដែល​គ​ជឿថា ជាប់​សង្ស័យ​ករណី​វាយ​ប្រពន្ធ ស្លាប់ ដោយសារ​ខឹង​ប្រពន្ធ ផឹកស្រា​ប្រមឹក​រាល់ថ្ងៃ ហើយ​និយាយ​មិន​ស្តាប់ ត្រូវបាន​ប៉ូលិស​ព្រហ្មទណ្ឌ​ខេត្តក្រចេះ បាន​ចាប់ខ្លួន កាលពី​ថ្ងៃទី​១៤ ខែមករា ឆ្នាំ​២០១៣ ទីលំនៅ​ចំណុច​អូរ​ស្វាន ភូមិ​កំពង់​ភ្នៅ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ​។​
ប៉ូលិស​ចាប់ខ្លួន​បុរស​ម្នាក់​សង្ស័យថា វាយ​ប្រពន្ធ​ស្លាប់​ដោយសារ​ខឹង មិន​ព្រម​ឈប់​ផឹកស្រា

លោក ហួត លឹម​ហ៊ាង នាយរង​ការិយាល័យ​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កំរិតធ្ងន់​ខេត្តក្រចេះ បាន​ឲ្យ​ដឹងថា ជនសង្ស័យ ឈ្មោះ លី រ​ត្ន័ អាយុ ៤៧​ឆ្នាំ ជា​អ្នកនេសាទ​។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ដែល​ស្លាប់​ឈ្មោះ សៀម មុំ អាយុ ៤៥​ឆ្នាំ មាន​ទីលំនៅ​ចំណុច​អូរ​ស្វាន ភូមិ​កំពង់​ភ្នៅ ឃុំ​កោះ​ខ្ញែរ ស្រុក​សំបូរ​។ មានកូន ចំនួន ៧​នាក់ ស្នាក់នៅ​ក្នុងបន្ទុក​ពីរ​នាក់​។​

​លោក ហួត លឹម​ហ៊ាង បាន​ឲ្យ​ដឹង​ទៀតថា កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៣ បុរស​ជាប់ចោទ​បាន​វាយ​ទៅលើ​ប្រពន្ធ​ដោយ​ទះកំផ្លៀង ហើយ​វាយ​នឹង​ឈ្នុល​ឫស្សី សម្រាប់​ជួស​មង ខណៈដែល​ខឹង​នឹង​ស្ត្រី ជា​ប្រពន្ធ មិន​ឈប់​ផឹកស្រា ប្រមឹក​ជាប្រចាំ​។ ក្រោយពី​កើត​ហិង្សា​រួច បាន​បី​ថ្ងៃ​ស្ត្រី ជា​ប្រពន្ធ បាន​ស្លាប់​នៅលើផ្ទះ​។​

​ប៉ូលិស​បាន​ឲ្យ​ដឹង​ទៀតថា បន្ទាប់ពី​ស្ត្រី​ជា​ប្រពន្ធ បាន​ស្លាប់ ប៉ូលិស​ក៏បាន​ចាប់​ឃាត់ខ្លួន បុរស​ជា​ប្តី​មកកាន់​ការិយាល័យ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង​។​

​ ជនសង្ស័យ លី រ័ត្ន បាន​ប្រាប់​ប៉ូលិស​ថា កន្លងមក​ប្រពន្ធ​របស់ខ្លួន ជា​មនុស្ស​ប្រមឹក ស្រវឹង​រៀងរាល់ថ្ងៃ ខ្លួន​បាន​ណែនាំ​គ្រប់​វិធី នៅតែ​មិន​ឈប់ លុះដល់​ថ្ងៃកើតហេតុ ម៉ោង ១០​ព្រឹក ពេល​ហូប​ថ្ងៃត្រង់​រួច ប្រពន្ធ​របស់ខ្លួន មាន​ធុំក្លិន​ស្រា ខ្លួន​ក៏​សួរនាំ រហូតដល់​ខ្លួន វាយ​លើ​ប្រពន្ធ ហើយ​ទាញយក​ឈ្នុល ធ្វើ​ពី​ឫស្សី វាយ​ទៅលើ​ដងខ្លួន និង​ជើង តែ​មិន​បណ្តាល​ឲ្យ​ចេញឈាម ឬ​សន្លប់​នោះទេ​។​

​ជនសង្ស័យ​រូបនោះ បាន​និយាយទៀតថា ពេល​វាយ​ប្រពន្ធ​រួចហើយនោះ ខ្លួន​បាន​ដើរចេញ រហូតដល់​ល្ងាច ត្រឡប់មកផ្ទះ​វិញ ប្រពន្ធ​របស់ខ្លួន បាន​យក​សាច់​ក្របី ដែល​ប្អូន​ឲ្យ មក​ស្ងោ​ហូប​ទាំងអស់គ្នា លុះ​មកដល់​ថ្ងៃទី​១២ ខែមករា ឆ្នាំ​២០១៣ វេលា​ម៉ោង​ប្រហែល ១២ រំលងអធ្រាត្រ ប្រពន្ធ​របស់គាត់ ដកដង្ហើម​ថប់ៗ ខ្លួន​ក៏​ស្ទុះ​ទៅលើ​ក​រឹត​ទ្រូង ស្រាប់តែ​ប្រពន្ធ​របស់ខ្លួន ដកដង្ហើម​ខ្សោយ​ទៅៗ រហូតដល់​ស្លាប់ ក្នុង​ខ្ទម​ស្រែ ក្នុងព្រៃ​តែម្តងទៅ​៕(CEN)

Comments system

Disqus Shortname