Sunday, January 13, 2013

ស្រឡាញ់​អូន​ដល់​ឆ្អឹង​​ទីបំផុត​​បង​ជា​អ្នក​ទោស​ព្រោះ​ស្នេហា​

ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ យុវជន​ម្នាក់​ក្លាយ​ខ្លួន​ជាអ្នក​ទោស​ ដោយសារ​តែ​រួម​រ័កជា​មួយ​ដៃ​គូ​ស្នេហា​​ជាអនីតិ​ជន​ដែល​មាន​អាយុ​​ក្រោម​១៥​ ឆ្នាំ ។ ​ការ​ចាប់​ឃាត់​ខ្លួន​នេះ កម្លាំង​ប៉ុស្តិ៍​​រដ្ឋបាល​ឃុំ​ម៉ាឡៃ ​បាន​ធ្វើ​ឡើង​កាលពីវេលា​ម៉ោង​​៩​និង​៥៣​នាទី​យប់​ថ្ងៃទី​១០ មករា ២០១៣ នៅភូមិ​បល្ល័ង្គ ឃុំ​តា​គង់ ស្រុក​ម៉ាឡៃ  ។
លោកវរសេនីយ៍ត្រីសៅ ប៊ុន អធិការនគរបាលស្រុកម៉ាឡៃ បានឲ្យដឹងថា យុវជនជាប់ចោទឈ្មោះ​សៀង ហៃ អាយុ២១ឆ្នាំ នៅភូមិ-ឃុំ​ខាង​លើ ចំណែក​នារីរងគ្រោះ​អាយុ១៣​ឆ្នាំ។ ជនជាប់ចោទនិងនារីរងគ្រោះ គឺជាសង្សារ​នឹងគ្នា​នៅយប់កើត​ហេតុ​ពួក​គេទាំង២នាក់ បានដើរលេងជាមួយគ្នា ហើយបាន​ទៅដេក​ជាមួយគ្នានៅវាលស្រែមួយកន្លែង​ពេលត្រឡប់មកវិញ ត្រូវនាងនិយាយប្រាប់អ៊ំស្រី​របស់​នាង រួចហើយដំណឹងនេះ បាន​ឮ​ដល់ឪពុករបស់​នាង​ក៏ប្តឹងយុវជន​​​រូប​នេះ ឲ្យកម្លាំងសមត្ថកិច្ចនគរបាលចាប់ខ្លួន ។
លោកអធិការបានបញ្ជាក់ថា ករណីខាងលើនេះ បើទោះបីជាពួកគេ​មានការព្រមព្រៀងគ្នាឬក៏យ៉ាងណានោះ ប៉ុន្តែវាផ្ទុយនឹងច្បាប់ក្នុងមាត្រា៤២​អំពី​ការ​​រ​ ួមភេទជាមួយអនីតិជនអាយុក្រោម១៥ឆ្នាំ​ត្រូវតែ​មានទោស។ បច្ចុប្បន្នជនជាប់ចោទ​ត្រូវបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្ត​ និង​បាន​បញ្ជូនទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីហើយដែរ៕(koh)

Comments system

Disqus Shortname