ក្រុមហ៊ុន អេឡិចត្រូនិក Samsung បានចូលរួមតាំងបង្ហាញ ឧបករណ៍ Evolution
Kit របស់ខ្លួន ក្នុងពិព័រណ៍ អេឡិចត្រូនិកអន្តរជាតិ (CES) 2013
ដែលប្រារព្ធឡើងពីថ្ងៃទី ៨-១១ ខែមករា ឆ្នាំ២០១៣ ដើម្បីបង្ហាញពីភាពច្នៃប្រឌិត
របស់ខ្លួន ជូនដល់សាធារណជន ។
Evolution Kit ត្រូវបានតាំងបង្ហាញជាលើកដំបូង នៅពិព័រណ៍CES 2012ម្តងរួចមកហើយ ដែលជាជំហាន នៃការច្នៃប្រឌិតមួយ ជួយឲ្យទូរទស្សន៍ Samsung Smart TV 2012 អភិវឌ្ឍ ទៅជាទូរទស្សន៍ Samsung Smart TV 2013 ។
ការបន្ថែមឧបករណ៍ Evolution Kit នៅ ខាងក្រោយទូរទស្សន៍ Samsung Smart TV បានធ្វើឲ្យ អតិថិជនអាចរីករាយ នឹងលក្ខណៈថ្មីៗ ដែលទូរទស្សន៍ Smart TV 2013 មាន។
ជាមួយការកែប្រែថ្មី ទៅលើ Hardware ដូចជា CPU, Memory និង GPU ឡើងដល់កម្រិតនៃ ទូរទស្សន៍Smart TV ចុងក្រោយ អ្នកប្រើអាចរីករាយ នឹងល្បឿនដ៏លឿននៃការឆែកអ៊ីនធឺណិត និងមុខងារការងារច្រើន ដោយអាចប្រើកម្មវិធីបាន ក្នុងខណៈពេលកំពុងទស្សនាទូរទស្សន៍។
បន្ថែមលើនេះ លក្ខណៈពិសេសនៃ Smart Interaction របស់ Samsung ដូចជា Voice Control និងMotion Control ក៏នឹងត្រូវបានកែប្រែថ្មីផងដែរ។ នៅពេលឧបករណ៍ Evolution Kit ដោត ភ្ជាប់ទៅទូរទស្សន៍ Smart Hub2012 នឹងប្រែទៅជា 2013 ភ្លាម ។ រាល់ឆ្នាំ អតិថិជននឹងអាចរីករាយ ជាមួយសេវាថ្មីៗជានិច្ចពីSmart TVរបស់ Samsung។ រូបរាងពិតប្រាកដ នៃឧបករណ៍ Evolution Kit គឺត្រូវបានតាំងបង្ហាញមុនគេ នៅពិព័រណ៍ CES 2013។ Samsung នឹងបង្ហាញនូវការផ្លាស់ប្តូរដ៏អស្ចារ្យ ដែលអាចភ្ជាប់នឹងទូរទស្សន៍បាន ហើយSmart Hub 2013 ស៊េរីថ្មី អាចបង្ហាញផ្ទៃនៃកម្មវិធី បានចំនួនប្រាំផ្ទាំងផ្សេងគ្នា នៅលើអេក្រង់តែមួយ ដែលអាចឲ្យអតិថិជនរីករាយ នឹងកម្មវិធីជាច្រើន រួមទាំងកម្មវិធី Live TV, VODs, កម្មវិធីថ្មីៗ និងអ៊ីនធឺណិត។
លោក Sunny Lee ប្រធានប្រតិបត្តិផ្នែកទីផ្សារ និងផ្នែកលក់អេក្រង់រូបភាព នៃក្រុមហ៊ុន អេឡិចត្រូនិក Samsung បានឲ្យដឹងថា "Evolution Kit បានបើកទំព័រ សករាជថ្មី នៃទូរទស្សន៍ Smart TV និងបំពេញបន្ថែមនូវលក្ខណៈដ៏ពិតប្រាកដ នៃទូរទស្សន៍ Smart TV ជាមួយការច្នៃប្រឌិត របស់ខ្លួន ដែលស័ក្តិសមទៅនឹង និន្នាការនៃការផ្លាស់ប្តូរលើវិស័យ ព័ត៌មានវិទ្យា IT ។ អតិថិជនទាំងអស់អាចរីករាយ ជាមួយលក្ខណៈពិសេសៗ និងសេវាថ្មីៗ ជារៀងរាល់ឆ្នាំ ដោយមិនចាំបាច់ទិញទូរទស្សន៍ថ្មី។ អតិថិជន Samsung Smart TV នឹងរីករាយ ក្នុងការទស្សនា ទូរទស្សន៍គ្មានដែនកំណត់ជាមួយ Evolution Kit"៕