យុវជន ៣នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បន្ទាប់ពីជនរងគ្រោះទាំងបី បានបើកម៉ូតូ វ៉ារថយន្តទួរីស ប៉ះដៃចង្កូត ដួល ក៏ត្រូវរថយន្តប៉ាសេរ៉ូមួយគ្រឿងទៀត កិន កាលពីវេលាម៉ោង ១១ និង ៣០ នាទី ព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៣ នៅចំណុចភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
សមត្ថិច្ចបានឲ្យដឹងថា ជនរងគ្រោះទាំងបីនាក់ ឈ្មោះ ឡេង ស៊ីយ៉ាំង អាយុ ២០ឆ្នាំ ទី២- ឈ្មោះ ប៉ាត រាជ អាយុ ១៩ឆ្នាំ និងឈ្មោះ អែម រ៉ាយ៉ា អាយុ ២០ឆ្នាំ រស់នៅឃុំវាលពន់ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។ ជនរងគ្រោះទាំងបី ជិះម៉ូតូ C125 ពណ៌ខ្មៅ ស៊េរី ២០១១ ពាក់ស្លាកលេខ កំពង់ស្ពឺ 1D-7406។
យុវជន ៣នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ
សមត្ថកិច្ចបន្តថា ភាគីរថយន្ដ ម៉ាកប៉ាសេរ៉ូ ពណ៌ទឹកប្រាក់
ពាក់ស្លាកលេខ ព្រះសីហនុ 2A-1543 និងរថយន្តមួយគ្រឿងទៀត
ជាប្រភេទរថយន្តទួរីស ពណ៌សំបកឪឡឹក របស់សាលាមត្តេយ្យ ក្វាង សៀវ
ពាក់ស្លាកលេខ ភ្នំពេញ 2N-4558។ រថយន្តទាំងពីរគ្រឿង
ត្រូវសមត្ថកិច្ចឃាត់បាន។
រថយន្ដ ម៉ាកប៉ាសេរ៉ូ ដែលកិនមនុស្សស្លាប់៣នាក់
សមត្ថកិច្ចបន្តទៀតថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះទាំង ៣នាក់
ជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើត
ទៅលិច។លុះជិតមកដល់ចំណុចកើតហេតុ ក៏បានបន្ថែមល្បឿន វ៉ារថយន្តទួរីស
តែមិនផុតប៉ះដៃចង្កូត ក៏ដួលស្របពេលរថយន្ត ប៉ាសេរ៉ូ បើកមកពីខាងមុខ
ក្នុងទិសដៅច្រាសគ្នា ទៅកិនជនរងគ្រោះទាំងបីនាក់
បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ។រថយន្ដ និងម៉ូតូ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ រាជធានីភ្នំពេញ ដើម្បីរង់ចាំ ធ្វើការដោះស្រាយ៕
រថយន្តទួរីសដែលយុវជន៣នាក់ជិះម៉ូតូវ៉ា ហើយដៃចង្កូតដួល
យុវជន ៣នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ