ភ្នំពេញ ៖ កាលពីវេលា ម៉ោង ៣ និង ២០ នាទីរំលងអាធ្រាត្រ
ឈានចូលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០១៣ យុវជនតណ្ហាឡើងក ម្នាក់
ត្រូវនគរបាលយាមនៅគោលដៅ ស្ពានព្រះមុនីវង្សឃាត់ខ្លួនភ្លាមៗ
បន្ទាប់ពីយុវជនរូបនេះ បានធ្វើសកម្មភាពលបឡើងចូល ក្នុងបន្ទប់នារីម្នាក់
បំណងចាប់រំលោភ តែត្រូវនារីរងគ្រោះ បានឃើញ និង ស្រែកឲ្យសមត្ថកិច្ច
នៅជិតចំណុចកើតហេតុ ជួយអន្តរាគមន៍ នៅចំណុចក្រោមស្ពានព្រះមុនីវង្សចាស់
សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ ។
កើតហេតុ នារីរងគ្រោះបានជិះ ម៉ូតូឌុប
ត្រឡប់ពីធ្វើការវិញ នៅម៉ោង ១ និង ៣០នាទីយប់ ពេលនាងជិះមកដល់ក្រោមស្ពាន
អាកាសក្បាលថ្នល់ បានឲ្យម៉ូតូឌុបឈប់ ស្រាប់បក្ខពួកក្រុមជនសង្ស័យ បានស្រែកគំរាមឲ្យរូបនាងមក អង្គុយ ផឹកស្រាជាមួយពួកគេ ហើយដោយខ្លាចពួកយុវជនស្ទាវ វាយធ្វើបាប នារីរងគ្រោះ បានដើរមកអង្គុយ ផឹកស្រាជាមួយបក្ខពួក ជនសង្ស័យ ហើយនាងបានចំណាយប្រាក់ចំនួន ៥ $ ឲ្យទៅស្រាបន្ថែមទៀត។
ក្រោយពីផឹកស្រាស្រវឹង គ្រប់គ្នា ស្ត្រីរងគ្រោះ បានដើរទៅផ្ទះ ធម្មតា ប៉ុន្តែពេលកំពុងផ្លាស់សម្លៀ កបំពាក់នោះ ស្រាប់តែយុវជនឡើងក ឈ្មោះ នាម សុខន បានដើរ លបៗទៅផ្លោះចូលក្នុង បន្ទប់របស់នាង ក្នុងបំណងចាប់រំលោភ ប៉ុន្តែជាអកុសលក្តីប្រាថ្នា របស់ជនសង្ស័យមិនបានសម្រេច ព្រោះតែស្ត្រីរងគ្រោះឃើញហើយ ស្រែក ឆោឡោ បណ្តាលឲ្យការភ្ញា ក់ផ្អើល ដល់សមត្ថកិច្ច ដែលកំ ពុងអង្គុយយាម នៅគោលដៅស្ពានព្រះមុនីវង្ស ចេញមកអន្តរាគមន៍ឃាត់ខ្លួន ជនសង្ស័យយកមកកាន់ ទីស្នាក់កា រយាមស្ពាន ភ្លាមៗតែម្តងទៅ ។
ក្រោយការឃាត់ខ្លូន យុវជនតណ្ហាពុះកញ្រ្ជោល ឈ្មោះ នាម សុខន បានឆ្លើយសារភាពថា ខ្លួនមានបំណង ចូលទៅចាប់រំលោភ ស្ត្រីរងគ្រោះ ពិតប្រាកដមែន ប៉ុន្តែមិន បានប៉ះពាល់ខ្លួន នាងបន្តិចឡើយ ព្រោះរូបនាង ជាជនរងគ្រោះ បានស្រែកឆោឡោ បង្កឲ្យមានការភ្ញាក់ផ្អើល។
យោងតាមពាក្យបណ្តឹង របស់នារី រងគ្រោះ និងចម្លើយសារភាព របស់ជនសង្ស័ យ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូន ខ្លួនជនសង្ស័យឈ្មោះ នាម សុខន នេះ ទៅឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាល ខណ្ឌមា នជ័យដើម្បី ធ្វើការសាកសួរ និងបញ្ជូនបន្តទៅ សាលាដំបូង រាជធានីភ្នំពេញ ផ្តន្ទាទោសតាមផ្លូវច្ បាប់៕(dapnews)
លោកវរសេនីយ៍ត្រី ស៊ុន សាវ៉ន នាយរងការិយាល័យ ទទួលបន្ទុកយា មស្ពានព្រះមុនីវង្ស
បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ នាម សុខន ភេទប្រុស
អាយុ ២៣ ឆ្នាំ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅទី ២ ខណ្ឌមានជ័យ ។
ចំណែកស្ត្រីរងគ្រោះឈ្មោះ យ ស ស អាយុ ២៦ ឆ្នាំ ជានារីបម្រើ ស្រាបៀរ
ស្នាក់នៅចំណុចកើតហេតុខាងលើ។
ប្រភពដដែលបានបន្តថា មុនពេលក្រោយពីផឹកស្រាស្រវឹង គ្រប់គ្នា ស្ត្រីរងគ្រោះ បានដើរទៅផ្ទះ
ក្រោយការឃាត់ខ្លូន យុវជនតណ្ហាពុះកញ្រ្ជោល ឈ្មោះ នាម សុខន បានឆ្លើយសារភាពថា ខ្លួនមានបំណង ចូលទៅចាប់រំលោភ
យោងតាមពាក្យបណ្តឹង របស់នារី