Wednesday, September 30, 2015

នាយករដ្ឋមន្រ្តីបញ្ជាឲ្យ អាជ្ញាធរ​មាន​សមត្ថកិច្ច​ពិនិត្យ​សេវា​រថយន្ត​ក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ-DAP


 ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានដាស់តឿនក្រើនរំលឹក ឲ្យអាជ្ញាធរមានសមត្ថកិច្ ចគ្រប់លំដាប់ថ្នាក់ត្រូវធ្វើការពិនិត្យ តម្លៃសំបុត្ររថយន្តក្រុងនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ ឌកុំឲ្យឆ្លៀតឱកាសយកតម្លៃខ្លាំងពេក។
នៅក្នុងបុណ្យប្រពៃណីជាតិដ៏ធំរបស់ខ្មែរនេះ សម្តេចតេជោ បានផ្ញើសារជាច្រើនឲ្យអាជ្ញាធរមានសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់យកចិត្តទុកដាក់ ការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ ក្នុងគ្រាពួកគេធ្វើដំណើរទៅជួបជុំគ្រួសារនៅឯស្រុកកំណើត។
បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកជាផ្លូវការរបស់សម្តេចបានឲ្យដឹងថា នេះជារដូវបុណ្យភ្ជុំ ដែលប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសបានចូលរួមកាន់បិណ្ឌតាំងពីថ្ងៃទី ២៨ ខែ កញ្ញា រហូតមកទល់ថ្ងៃនេះ គឺពិធីកាន់បិណ្ឌទី៣ហើយ។
ជាមួយគ្នានេះដែរសូមអាជ្ញាធរមានសមត្ថកិច្ចពិនិត្យតម្លៃសំបុត្ររថយន្តឈ្នួលគ្រប់ប្រភេទកុំឲ្យតម្លើងថ្លៃក្នុងពេលរដូវបុណ្យទាន ជាពិសេសក្នុងពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។
សម្តេចបានបញ្ជាក់ថា “ខ្ញុំព្រះករុណាខ្ញំ សុំស្នើដល់បងប្អូនដែលបញ្ជាយានយន្តគ្រប់ប្រភេទមេត្តាប្រុងប្រយ័ត្នក្នុងការបើកបរ ដោយត្រូវគោរពច្បាប់ចរាចរណ៍ គោរពជីវិតខ្លួនឯងនឹងគោរពជិវិតអ្នកដ៏ទៃ។ ស្នើដល់បងប្អូនដែលធ្វើដំណើរតាមទូក កាណូត សុំមេត្តាកុំដឹកលើសចំណុះ នឹងកុំធ្វើដំណើរពេលធាតុអាកាស មិនល្អដែលនាំមកនូវគ្រោះថ្នាក់ជាយថាហេតុ”។
ទន្ទឹមនឹងប្រជាពលរដ្ឋ ជាពិសេស កម្មករ កម្មការិនីត្រូវទៅជួបជុំក្រុមគ្រួសារនៅតាមបណ្តាខេត្តនានា ដូច្នេះក្រសួង និង អាជ្ញាធរមានសមត្ថកិច្ចទូទាំងប្រទេសជួយពិនិត្យ រៀបចំការពារសុខសុវត្ថិភាពជូនប្រជាពលរដ្ឋឲ្យបានល្អបំផុត។
ប្រជាពលរដ្ឋទូទាំងប្រទេសពិតជាបានយល់ច្បាស់ថា ពេលដែលប្រទេសជាតិមានសុខសន្តិភាព គឺប្រជាពលរដ្ឋកាន់តែមានឱកាសច្រើន ហើយជាពិសេស យើងទាំងអស់គ្នាបានចូលរួមជួបជុំក្រុមគ្រួសារអបអរសាទរពិធីបុណ្យភ្ជុំនេះជាដើម។ ការឃោសនាញុះញុងបំពុបរិយាកាស នយោបាយ ដែលធ្វើអោយចលាចល គឺនឹងបំផ្លាញសេចក្តីសុខរបស់ប្រជាពលរដ្ឋ ហើយនឹងធ្វើអោយអន្តរាយដល់ជាតិទាំងមូល។ ទង្វើបែបនេះក៏ប្រាស់ចាកជាមួយនឹងទង្វើអ្នកកាន់ព្រះពុទ្ធសាសនាផងដែរ៕

Comments system

Disqus Shortname