មន្ត្រីជំនាញចរាចរណ៍ ព្រមានដល់អ្នកបើកបរដែលល្មើសច្បាប់ ខណៈរកឃើញថាអ្នករងគ្រោះក្នុងហេតុការណ៍គ្រោះថ្នាក់នេះបានបន្តកើនឡើង ជាងឆ្នាំមុន។
ប្រធាននាយកដ្ឋានចរាចរណ៍ផ្លូវគោករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ លោក ហ៊ឹម យ៉ាន់ ឲ្យអ្នកសារព័ត៌មានដឹងក្នុងសន្និសីទមួយនៅក្រសួងមហាផ្ទៃ នាថ្ងៃទី៣០ ខែកញ្ញានេះថា គ្រោះថ្នាក់ចរាចរណ៍គិតត្រឹម៩ខែឆ្នាំ២០១៥នេះ បានសម្លាប់មនុស្សអស់១៧៣៤នាក់ និងជាង៣ពាន់នាក់ ផ្សេងទៀតរងរបួសធ្ងន់(៣៣០៩ន)។ លោកថាចំនួននេះបានកើនឡើង ជាងឆ្នាំ២០១៤ ដែលមានមនុស្សស្លាប់តែ១៦៣០នាក់។