Tuesday, April 2, 2013

ឧបទ្ទវ​ហេតុ​រថ​យន្ត​ក្រុង​បុក​​ខ្ចាត​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ស្លាប់​មនុស្ស​12​នាក់​​

ឧបទ្ទវ​ហេតុ​​គួរ​រន្ធត់​​​រថ​យន្ត​ក្រុង​​​​​​​បុក​ជាមួយ​រថ​យន្ត​មួយ​ គ្រឿង​​ទៀត​ បណ្តាល​ឱ្យ​រថយន្ត​ក្រុង​ក្រឡាប់​រមៀល​ធ្លាក់​ពី​ចង្កេះ​ភ្នំ​ ក្នុង​រដ្ឋ​វេរ៉ា​គ្រូស ប្រទេស​ម៉ិក​ស៊ិក បង្ក​ឱ្យ​អ្នក​​ដំណើរ​យ៉ាង​ហោច​​១២​នាក់​​ស្លាប់​​​ ចំណែក​អ្នក​បើក​បរ​​រថ​យន្ត​បង្ក​បាន​រត់​គេច​ខ្លួន​ ។ទីភ្នាក់ងារ​ព័ត៌​មាន​បរ​ទេស​បាន​ផ្សាយ​ថា កាល​ពី​​ល្ងាច​​​ថ្ងៃ​ទី​៣០ មីនា​កន្លង​មក មាន​ឧប​ទ្ទវ​ហេតុ​រថ​យន្ត​ក្រុង​ដឹក​អ្នក​ដំណើរ​​២៧​នាក់​​​​ បុក​​​​​ជាមួយ​រថ​យន្ត​មួយ​គ្រឿង​​​​ទៀត​ នៅ​បរិ​វេណ​កំពូល​ភ្នំ​ ត្រង់​ផ្លូវ​កោង​​ដែល​មាន​​អ័ព្ទ​​ដ៏​ក្រាស់​ ​ក្បែរ​ទីក្រុង​​ណា​អូ​លីន​ហ្គោ ក្នុង​រដ្ឋ​វេរ៉ា​គ្រូស ភាគ​ខាង​កើត​​ប្រទេស​​ម៉ិក​ស៊ិក​ ​បណ្តាល​ឱ្យ​​​រថ​យន្ត​ក្រុង​​រអិល​ធ្លាក់​​ពី​ចង្កេះ​ភ្នំ​​ដែល​មាន​ជម្រៅ​ ប្រហែល​២០០ទៅ​៣០០​ម៉ែត្រ​ក្នុង​នោះ​មាន​មនុស្ស​ស្លាប់​​​​១២​នាក់ និង​របួស​១៥នាក់​ ឯ​​អ្នក​បើក​បរ​​​រថ​យន្ត​​បង្ក​បាន​រត់​គេច​​​បាត់​។​គួរ​បញ្ជាក់​ថា ឧប​ទ្ទវ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​នៅ​​លើ​ដង​ផ្លូវ​នេះ រមែង​កើត​មាន​ជា​ប្រចាំ​នៅ​ក្នុង​​​ប្រទេស​​​​ម៉ិក​ស៊ិក ដោយ​មាន​​មនុស្ស​ស្លាប់​ជា​ច្រើន​រយ​នាក់​ក្នុង​មួយ​ឆ្នាំ​ ​៕

Comments system

Disqus Shortname