រាជធានីភ្នំពេញ ៖ តារាសម្តែង និងច្រៀងចំនួន៤ដួង
ដែលកំពុងតែមានឈ្មោះបោះសំឡេងនៅក្នុងប្រទេសកម្ពុជា
បានប្រាប់ពីគម្រោងសម្តែងរបស់ពួកគេនៅក្នុងឱកាសបុណ្យចូល
ឆ្នាំប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ។
កំពូលតារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស
លោកព្រាប សុវត្ថិ បានអះអាងថា ក្រៅពីការជួបជុំគ្រួសារ
លោកមានគម្រោងឡើងច្រៀងនៅលើឆាកប្រគំតន្ត្រីដែលត្រូវបានរៀបចំឡើង
ដោយស្ថានីយទូរទស្សន៍ហង្សមាសនៅក្នុងខេត្តព្រះសីហនុ
ដើម្បីចូលរួមអបអរសាទរបុណ្យចូលឆ្នាំថ្មី។ លោកបន្តថា
នៅក្នុងឱកាសនោះលោកបានត្រៀមបទចម្រៀងថ្មីៗដែលជាបទប្រពៃណីខ្មែរទាក់ទងទៅ
នឹងបុណ្យចូលឆ្នាំ
ដើម្បីបម្រើអារម្មណ៍ទស្សនិកជនឲ្យមានភាពសប្បាយរីករាយ
ក្នុងឱកាសទទួលអំណរបុណ្យឆ្នាំថ្មី។
ទន្ទឹមនឹងការសម្តែងនៅទីនោះលោកអាចនឹងឆ្លៀតដើរលំហែកាយនៅទីក្រុងព្រះសីហនុនោះផងដែរ៕