Saturday, April 13, 2013

ខឹងទារលុយ ថ្លៃបន្ទប់ជួល ចាក់មួយកាំបិត ស្លាប់ រត់គេចខ្លួនបាន ៧ ខែ ជាប់ខ្នោះ

Photo by DAP-NEWS
ភ្នំពេញ : ក្រោមការដឹកនាំ បញ្ជារបស់ លោក ហ៊ី ណារិន អធិការ នគរបាល ខណ្ឌមានជ័យ លោក ឡូ ភារម្យ មេ ប៉ុស្តិ៍បឹងទំពុន បានដឹកនាំកម្លាំង ចុះចាប់ឃាត់ខ្លួន ជនជាប់សង្ស័យ ម្នាក់ ក្នុងបទល្មើស ព្រហ្មទណ្ឌ សម្លាប់មនុស្ស ដែលប្រព្រឹត្ត កាលពីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ នៅចំណុចផ្ទះជួល ភូមិសន្សំកុសល២ សង្កាត់ បឹងទំពុន។
លោក ឡូ ភារម្យ បានឲ្យដឹងថា ជនជាប់ចោទ ឈ្មោះ ទៀង សុថារិទ្ឋ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ភូមិកំពង់ដំរី ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្ត កណ្តាល។
លោកនាយប៉ុស្តិ៍ បានញ្ជាក់ថា ជនជាប់ចោទ បានធ្វើសកម្ម ភាព ចាក់សម្លាប់ជនរង គ្រោះ ឈ្មោះ អ៊ុក វិជ្ជ:រ៉ាក់ ភេទប្រុស អាយុ ៣០ឆ្នាំ ស្នាក់នៅផ្ទះជួល  ភូមិ សន្សំកុសល២ សង្កាត់បឹងទំពុន ។
សូមបញ្ជាក់ថា នៅថ្ងៃកើត ហេតុ ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១២ ជនល្មើសខឹង ជនរងគ្រោះរឿង ទារលុយថ្លៃបន្ទប់ ទើបជនល្មើស បាន យកសាំងមកដុតបន្ទប់ ជនរង គ្រោះ ពេលនោះ ជនរងគ្រោះ បានស្ទុះចេញពី បន្ទប់មកក្រៅ ហើយត្រូវជន ល្មើស យកកាំបិតចាក់សំដៅ ជនរងគ្រោះ ត្រូវពោះ បណ្តាលឲ្យជនរងគ្រោះ ស្លាប់ បន្ទាប់ មកជនល្មើស បានរត់គេចខ្លួនបាត់ ។ តាមការស្រាវជ្រាវ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០១៣ ជនល្មើសត្រូវបាន នគរបាលបឹងទំពុន ដឹកនាំដោយលោក ឡូ ភារម្យ ចាប់ បញ្ជូន យកមកឃុំ ខ្លួននៅអធិការដ្ឋាន នគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមច្បាប់ ៕(DAP)

Comments system

Disqus Shortname