រាជធានីភ្នំពេញ ៖
ជនជាតិស្បែកខ្មៅចំនួន២នាក់ត្រូវបានការិយាល័យស្រាវជ្រាវបទល្មើស
ព្រហ្មទណ្ឌ កងរាជអាវុធហត្ថលើផ្ទៃប្រទេសឃាត់ខ្លួនពីបទប្រើកាត ATM
ក្លែងក្លាយលួចដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារ
នៅតាមទីសាធារណៈ កាលពីថ្ងៃទី១២ មេសា ២០១៣ ។
លោកឧត្ដមសេនីយ៍ត្រី សៀ សម្បត្តិ
ស្នងការរងនៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌បានមានប្រសាសន៍ថា
លោកនាយឧត្ដមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ
និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស
បានចេញបទបញ្ជាដល់ស្នងការនៃស្នងការដ្ឋានស្រាវជ្រាវ និងយុត្តិធម៌
កងរាជអាវុធហត្ថលើផ្ទៃប្រទេស សហការជាមួយធនាគារសិង្ហបូរីចំកាត់ (SBC)
ដើម្បីស្រាវជ្រាវរកជនដែលបានប្រើកាត ATM
ក្លែងក្លាយលួចដកប្រាក់ពីម៉ាស៊ីនដកប្រាក់ស្វ័យប្រវត្តិរបស់ធនាគារ
នៅតាមទីសាធារណៈជាលទ្ធផលយើងឃាត់ខ្លួនបានជនសង្ស័យជាជនបរទេសចំនួន២នាក់
១-ឈ្មោះដេវីន ចូសេ ភេទប្រុស អាយុ៣១ឆ្នាំ ជាជនជាតិម៉ាឡេស៊ី
និង២-ឈ្មោះអារូណា សាឡាំវីនណូរ៉ៃ (ARUNA SALAMVINORAJ) ភេទប្រុស
អាយុ៣៤ឆ្នាំ មុខរបរមិនពិតប្រាកដ ជាជនជាតិស្រីលង្កា៕(KOH)