Friday, April 12, 2013

ពហុកីឡ​ដ្ឋានជាតិ​មរតកតេជោដ៏ទំនើបចាប់​ផ្ដើ​ដំណើរការ​សាង​សង់​ចាប់​ពីថ្ងៃទី​12 មេសា

រាជធានី​ភ្នំពេញ​៖ ពិត​ជា​គួរ​ឲ្យ​មោទ​ន​ភាព​​សម្រាប់​ព្រះរា​ជា​ណា​ចក្រក​ម្ពុជា​ ​ក៏​ដូច​ជា​ប្រជា​ពល​រដ្ឋ​ទាំង​មូល​ ​ដែល​មាន​សម្តេច​តេ​ជោ ​ហ៊ុន​សែន​ ជា​អ្នក​ដឹក​នាំ​ប្រទេស​ជាតិ​ប្រកប​ដោយ​គតិ​បណ្ឌិតឈ្លាស​​​វៃ​បាន​ប្រែក្លាយ ​ប្រទេស​ជាតិ​ទាំង​មូល​​ដែល​ទើប​ងើប​ផុតព​ី​គំ​​នរ​​​សំរាម​​ក្នុង​​រយៈ​​ ពេល​​តែប៉ុន្មាន​ឆ្នាំកន្លង​មក​នេះ​ ​​បាន​ធ្វើ​ឲ្យ​មាន​​​ការ​រ​ី​ក​ចម្រើន​ល្បី​រន្ទឺ​នៅ​លើឆាកអន្តរជាតិ គ្រប់ផ្នែក​ គ្រប់វិស័យ​ ​ជាពិសេសកម្រិតជីវភាព​ប្រជា​ពល​រដ្ឋ​តែម្តង ។
ជាក់​ស្តែង​ពេល​នេះ​ព្រះ​រា​ជា​ណា​ចក្រ​កម្ពុជា​ពិត​ ជា​​មាន​ភាព​ល្បី​ល្បាញ​​ ឯ​ប្រជា​ពល​រដ្ឋ​មាន​ការ​កែ​ប្រែ​មុខ​មាត់​ថ្មី​ ជីវ​​ភាព​​កាន់​​តែ​ធ​ូ​រធារ​​ទៅ​ៗ​​ក៏​ដោយ​សារ​ការ​ដឹក​នាំ​ដ៏​ត្រឹម​ត្រូវ ​របស់​សម្តេច​តេ ​ជោហ៊​ុន ​សែ​​ន​ ​ដូច​​ពាក្យ​​មួយ​​ឃ្ល​​ា​​ថា​ «បើ​រើស​​អ្នក​​ដឹក​​នាំ​ត្រូវ​​ប្រទេស​ជាតិរីកចម្រើន​​តែ​បើរើស​អ្នក​ដឹក​ នាំខុស​ប្រទេស​ជាតិ​នឹង​លិច​លង់​​​ដូច​ជំ​នាន់​​ប៉ុល​ពល​ជា​ដើម»​ ។​ ​​អ្វី​ដែល​ជា​ការ​កត់​សម្គាល់​ទៀត​នោះ​​នៅ​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ព្រះរា​ ជា​​ណា​ចក្រ​កម្ពុជា​នឹង​មាន​ពហុ​កីឡ​ដ្ឋាន​ដ៏​ទំនើប​ដែល​មិន​ធ្លាប់​មាន​ពី ​មុន​មក និង​ធ្វើជា​ម្ចាស់​​ផ្ទះ​សម្រាប់​ការ​ប្រ​កួត​កីឡា​ SEA GAME នៅ​ឆ្នា​ំ២០២០​ខាង​មុខ​ទៀត​ផង​ ។
​នៅ​រសៀល​ថ្ងៃទី​១២​ មេសា​ លោក​កែប​​ ជុតិ​មា​​ អភិ​បាល​រាជ​ធានី​ភ្នំពេញ​ ​និង​លោក​ឧកញ៉ា​​លី​ យ៉ុង​ផាត់​​​ រួមជា​មួយ​មន្ត្រី​ក្រោ​ម​ឱវាទ​សា​​លា​រាជ​ធានី​ភ្នំពេញ​​ ជា​ច្រើន​រូប​ទៀត​​បាន​ធ្វើ​ពិ​ធី​​​​សែន​ក្រុង​ពាលី​សុំ​ម្ចាស់​ទឹក​ម្ចាស់ ​ដី​ ដើម្បី​ឈាន​​ទៅ​​ដល់​​ពិធី​បើក​ការ​ដ្ឋាន​ស្ថា​បនា​ពហុក​ី​ឡា​ដ​្ឋាន​​ ថ្មី«ពហុ​កីឡ​ដ្ឋាន​​ជាតិ​មរត​ក​តេជោ​»​ មាន​ទី​តាំង​​ ស្ថិត​នៅ​ក្នុង​សង្កាត់​​ព្រែក​តាសេក​​ ខណ្ឌឫស្សី​កែវ​​ ដែល​សាង​សង់​លើ​ដី​តំបន់​អភិវឌ្ឍ​ន៍​របស់​លោក​​ឧក​ញ៉ាលី​​​ យ៉ុង​ផាត់​ ក្នុង​ទំហំ​ផ្ទៃដីប្រមាណ​៨​៣​ហិក​តា​ ។
មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញបាន​ឲ្យ​ដឹង​ថា  ស្រប​​​ពេល​ដែល​កំណើន​សេដ្ឋ​កិច្ច​​ និង​កម្រិត​ជីវ​ភាព​​​រស់​នៅ​របស់​​ប្រជា​ពល​រដ្ឋ​កាន់​តែ​ប្រសើរ​ឡើង​​ វិ​ស័យ​កីឡា​ជា​មុខ​ព្រួញ​១​ចាំ​បាច់​មាន​ការ​ អភិ​វឌ្ឍ​​ក្រោម​​ចក្ខុ​វិស័យ​ដ៏​ខ្ពង់​ខ្ពស់​របស់​សម្តេច​អគ្គ​មហា​សេនា​ បតី​តេជោ ហ៊ុន​ សែន​ ។​ ​​ពហុ​កីឡ​ដ្ឋាន​ដែល​ត្រូវ​សាង​សង់​នាពេល​នេះ​មាន​ឈ្មោះ​ថា​​«ពហុ​កីឡដ​្ឋាន ​ជាតិ​មរ​តក​តេជោ​ »​សាង​សង់​លើតំបន់​អភិវឌ្ឍ​ន៍​របស់​លោក​ឧក​ញ៉ា​លី​ យ៉ុងផាត់​ ដែល​មាន​ហេដ្ឋារ​ចនាសម្ព័ន្ធ​ ស្រាប់​​​។ ទី​តាំង​នេះ​លែង​នៅ​ឆ្ងាយ​ពី​រាជ​ធានី​ភ្នំពេញ​ហើយ​​ហើយ​ពហុ​កី​ឡដ្ឋាន​នេះ​ នឹង​​បើក​ការ​ដ្ឋា​ន​​សាង​សង់​ចាប់​ពី​ថ្ងៃទី​១២​ ​មេសា ​​នេ​ះ​​ ​ត​​ទៅ​​ ។​ ​តំបន់​​អភិវឌ្ឍ​​​​របស់​​លោកឧញ៉ាលី យ៉ុង​ផាត់​​ នេះ​​មាន​ការ​អភិវឌ្ឍ​យ៉ាង​ខ្លាំង​ក្លា​ ក្នុង​រយៈ​ពេល​កន្លង​មក​ និង​ទៅ​ខាង​មុខ ​ដែល​ប្រែក្លាយ​ទៅ​ជា​តំបន់​ទេស​ចរណ៍​​​ សេដ្ឋ​កិច្ច​ ពាណិ​ជ្ជកម្ម​​ ការ​កម្សាន្ត​ ដ៏​ទំនើប​​​មួយ​​ ។​ ​ជាក់​ស្តែង​ពេល​នេះ​លោក​​ឧក​ញ៉ា​លី​ យ៉ុង​ផាត់​ បាន​រៀប​ចំ​ទី​លាន​វាយ​​​កូន​​គោល​​យ៉ាង​​ទំនើប​​​មិន​​ធ្លាប់​មាន​​ដែល​មាន ​៣៦​រ​ន្ធ​​ត្រូវ​បាន​ស្ថាប​នា​រួច​រាល់​ហើយ​ ។
​ពហុកីឡ​ដ្ឋាន​ជាតិ​មរ​តក​តេ​ជោ នេះ​នឹង​បើក​ការ​ដ្ឋាន​ស្ថាបនា​នៅ​ថ្ងៃ​ទី​១២​ មេសា​ ​២០១៣ ​​មុន​​ថ្ងៃ​បុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​របស់​ខ្មែរ​យើង​មួយ​ថ្ងៃ​ ដើម្បី​ជា​ការ​អប​អរ​សាទរ​​បុណ្យ​​ចូល​ឆ្នាំ​ ​​​ក្រោម​​អធិ​បតី​ភាព​ដ៏ខ​្ព​ង់ខ្ពស់​​របស់​​​សម្តេច​​​តេ​ជោហ៊ុន​ សែន​ ៕

Comments system

Disqus Shortname