ខេត្តសៀមរាប ៖
កំពូលតារាកំប្លែងដែលមានឈ្មោះបោះសំឡេងជាយូរឆ្នាំមកហើយគឺលោក
ជួង ជី ហៅកុយ និងលោក អ៊ូ ប៊ុណ្ណារ៉ាត់ ហៅក្រឹម
បានសម្ដែងរួមគ្នាជាថ្មីនៅលើឆាកតន្ដ្រីដ៏ធំក្នុងកម្មវិធី
«អង្គរសង្ក្រាន្ដ» ដែលរៀបចំដោយសហភាពសហព័ន្ធចលនាយុវជនកម្ពុជា
ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីនៅខេត្ដសៀមរាប ។
ការសម្ដែងរួមគ្នាជាថ្មីរបស់កំពូលតារាកំប្លែង
ទាំងពីរនេះ
គឺក្រោយពេលខកខានមិនបានសម្ដែងរួមគ្នាអស់រយៈពេលជិត១០ឆ្នាំ
ចុងក្រោយនេះក្រោមពាក្យចចាមអារ៉ាមថា
អ្នកទាំងពីរមានទំនាស់ជាមួយគ្នា
ទើបបណ្ដាលឱ្យមានការចែកក្រុមគ្នាសម្ដែង ។
ទស្សនិកជនជាច្រើនទន្ទឹងរង់ចាំទស្សនាការសម្ដែងរួមគ្នារបស់អ្នក
ទាំងពីរ
តែមិនឃើញចេញជារូបរាងឡើយក្នុងពេលជាយូរមកហើយបើទោះបីជាពេល
ខ្លះមានឱកាសសម្ដែងលើឆាកតន្ដ្រីតែមួយក៏ដោយ ។
ទើបតែពេលនេះនាយក្រឹម និងនាយកុយ
បានបង្ហាញមុខសម្ដែងរួមគ្នាជាថ្មីធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍
យ៉ាងខ្លាំង ។
ការបង្ហាញវត្ដមានសម្ដែងរួមគ្នាជាថ្មីនាពេលនេះ
នាយក្រឹមបានអះអាងប្រាប់កោះសន្ដិភាពតាមទូរស័ព្ទថា លោក
និងនាយកុយខកខានមិនបានសម្ដែងរួមគ្នាយូរឆ្នាំមកនេះមិនមែនដោយ
សារមានទំនាស់នឹងគ្នាឡើយ
ពោលគឺលោកនិងនាយកុយនៅតែរាប់អានគ្នាធម្មតា ។
ចំពោះការបង្ហាញខ្លួនរួមគ្នានាពេលនេះគឺជាការស្នើសុំរបស់
ក្រុមសហភាពសហព័ន្ធយុវជនកម្ពុជា ដែលដឹកនាំដោយលោក ហ៊ុន ម៉ានី
ដើម្បីសម្ដែងអបអរបុណ្យចូលឆ្នាំប្រពៃណីខ្មែរ(ថ្ងៃទី១៤ដល់១៦
មេសា ២០១៣) ។
ការសម្ដែងនេះមិនត្រឹមតែអបអរបុណ្យចូលឆ្នាំ
ខ្មែរប៉ុណ្ណោះទេ
តែក៏ជាការទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាប្រទេសកម្ពុជាកាន់តែ
ច្រើនថែមទៀត ។
តារាកំប្លែងរូបនេះអះអាងថា លោកនិងនាយកុយនឹងសម្ដែងរួមគ្នាបន្ដទៀត ប្រសិនបើមានការស្នើសុំពីអ្នករៀបចំកម្មវិធី និងដើម្បីបម្រើអារម្មណ៍ទស្សនិកជនឱ្យបានសើចសប្បាយរីករាយ ។
តារាកំប្លែងរូបនេះអះអាងថា លោកនិងនាយកុយនឹងសម្ដែងរួមគ្នាបន្ដទៀត ប្រសិនបើមានការស្នើសុំពីអ្នករៀបចំកម្មវិធី និងដើម្បីបម្រើអារម្មណ៍ទស្សនិកជនឱ្យបានសើចសប្បាយរីករាយ ។
ដោយឡែកលោក ជួង ជី ហៅនាយកុយ
អះអាងស្រដៀងគ្នាដែរថា នេះជាការសម្ដែងរួមគ្នាជាថ្មីរវាងលោក
និងនាយក្រឹម ក្រោយពីខកខានជិត១០ឆ្នាំមកនេះ ។
ការសម្ដែងរួមគ្នាជាថ្មីនេះ
គឺតាមការស្នើសុំរបស់សហភាពសហព័ន្ធយុវជនកម្ពុជាដែលដឹកនាំដោយ
លោក ហ៊ុន ម៉ានី ក្នុងកម្មវិធីអង្គរសង្ក្រាន្ដ
ដែលរៀបចំធ្វើនៅខេត្ដសៀមរាប ដើម្បីអបអរបុណ្យចូលឆ្នាំថ្មី ។
ការខកខានមិនបានសម្ដែងរួមគ្នារវាងលោកនិងនាយក្រឹមអស់រយៈពេលជា
ច្រើនឆ្នាំមកនេះ
មិនមែនមកពីមានទំនាស់ជាមួយគ្នាដូចការលេចឮនោះឡើយ ។
ត្រង់ចំណុចនេះនាយកុយបញ្ជាក់ថា
បច្ចុប្បន្នស្ថានីយទូរទស្សន៍ទាំងអស់សុទ្ធតែមានតម្រូវការក្នុងការ
សម្ដែងកំប្លែង ហេតុនេះលោក
និងនាយក្រឹមបានសម្រេចចិត្ដបង្កើតក្រុមកំប្លែងដាច់ដោយឡែករៀងៗ
ខ្លួន ដើម្បីបំពេញបំណងទស្សនិកជន
និងម៉្យាងទៀតដើម្បីផ្ដល់ឱកាសដល់តារាកំប្លែងជើងចាស់ជើងថ្មីមួយ
ចំនួនបានសម្ដែងផងដែរ ។
នាយកុយបញ្ជាក់ថា
លោកនិងនាយក្រឹមអាចសម្ដែងរួមគ្នានៅពេលណាមួយក៏បានអាស្រ័យលើ
អ្នករៀបចំកម្មវិធី និងការចរចាទៅលើតម្លៃ
ព្រោះបណ្ដាស្ថានីយទូរទស្សន៍មួយចំនួនគឺគេមិនហ៊ានឱ្យតម្លៃខ្ពស់
ក្នុងការឱ្យលោក និងនាយក្រឹមសម្ដែងរួមគ្នាឡើយ ។
ជាធម្មតាប្រសិនបើលោក
និងនាយក្រឹមសម្ដែងរួមគ្នានោះគឺទាមទារក្នុងតម្លៃខ្ពស់
ព្រោះពេលសម្ដែងម្ដងនាយក្រឹមមិនអាចយកពីលោកត្រឹមតែ២០ទៅ
៣០ដុល្លារបានទេ
ហើយរូបលោកក៏ដូចគ្នាមិនអាចទៅយកលុយពីនាយក្រឹមត្រឹមប៉ុណ្ណឹង
បានដែរ ។
ហេតុនេះចង់មិនចង់គឺលោក
និងនាយក្រឹមត្រូវបង្កើតក្រុមដាច់ដោយឡែករៀងៗខ្លួន
ដើម្បីងាយស្រួលក្នុងការទទួលយកតម្លៃពេលចេញសម្ដែង ។
នាយកុយរំពឹងថា ការសម្ដែងរួមគ្នារវាងលោក
និងនាយក្រឹមមិនមែនធ្វើឡើងតែនៅក្នុងពេលនេះទេ
ពោលគឺអាចនឹងមាននាឱកាសក្រោយទៀត៕(KOH)