Friday, April 19, 2013

ចាប់ចោរ កាច់កម៉ូតូ ២នាក់ នៅទួល គោក ក្រោយធ្វើសកម្មភាព នៅសែនសុខ

ភ្នំពេញ ៖ ចោរកាច់កម៉ូតូ ចំនួន ២នាក់ ត្រូវបានកម្លាំងនគរបាល ខណ្ឌទួលគោក ឃាត់ខ្លួន កាលពីវេលាម៉ោង ៧ និង១៥នាទី ព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០១៣ ស្ថិត នៅមុខផ្ទះលេខ ១ ផ្លូវលេខ ២៧១ សង្កាត់ ទឹកល្អក់ទី៣ ខណ្ឌទួលគោក បន្ទាប់ពីជន សង្ស័យទាំង ២ បានធ្វើសកម្មភាពកាច់ក ម៉ូតូ ១គ្រឿង នៅផ្ទះលេខ ៣៥ B ផ្លូវលេខ ២៧១ ភូមិត្រញំងឈូក សង្កាត់ទឹកថ្លា ខណ្ឌ សែនសុខ ។
របាយការណ៍នគរបាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យទី១ ឈ្មោះ លី ប្រុស អាយុ៣១ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះ សំណាក់ ម្ដុំវត្ដ ភ្នំ ខណ្ឌដូនពេញ និងទី២ ឈ្មោះ រ៉ូ សិដ្ឋ ភេទប្រុស អាយុ ៣៥ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិ ឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សី កែវ ដោយឡែកជនរងគ្រោះ ជាម្ចាស់ម៉ូតូឈ្មោះ ចៅ ឈួង អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ក្រុមហ៊ុនឯកជនមួយ ។
របាយការណ៍បានបន្ដថា នៅវេលាម៉ោង កើតហេតុខាងលើ ជនសង្ស័យទាំង ២នាក់ បានធ្វើសកម្មភាពកាច់កម៉ូតូម៉ាកស្កូបពី ស៊េរី ២០១៣ ពណ៌ស ខណៈដែលជនរង គ្រោះ ចតទុកនៅមុខផ្ទះ ។ ពេលនោះជន សង្ស័យដែលជិះម៉ូតូ ១គ្រឿង ម៉ាកហុងដា សេ ១២៥ ស៊េរី ២០០៨ ពណ៌ខ្មៅ ពាក់ ស្លាកលេខ ភ្នំពេញ 1U-7174 ពេល កំពុងធ្វើសកម្មភាពនោះ ជនរងគ្រោះឃើញ ទាន់ ក៏ស្រែកឆោឡោ ធ្វើឱ្យជនសង្ស័យ ទាំង ២នាក់ ពេលកំពុងជិះ ម៉ូតូ ក៏ផ្ដួលម៉ូតូ ហើយក៏ត្រូវសមត្ថកិច្ច ប៉ុស្ដិទឹកល្អក់ទី៣ ចាប់បានតែម្ដង ។
បច្ចុប្បន្ន ជនសង្ស័យរូបនេះត្រូវបានឃុំ ខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរ បាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ។
ដោយឡែក នៅវេលាម៉ោង ៤ និង៣៥ នាទីរសៀល ថ្ងៃទី១៨ ខែមេសា កម្លាំង នគរបាលប៉ុស្ដិបឹងសាឡាង ខណ្ឌទួលគោក បានឃាត់ខ្លួនជនសង្ស័យ ម្នាក់ នៅមុខផ្ទះ លេខ ៤៧ F ផ្លូវលេខ ៣៣៦ ក្រុមទី ១៣ ភូមិ ៤ សង្កាត់បឹងសាឡាង ខណ្ឌទួល គោក តាមដីកាបង្គាប់ឱ្យចាប់ខ្លួនកាលពីថ្ងៃ ទី១៣ ខែកញ្ញា ឆ្នាំ ២០១២ របស់ចៅក្រម ស៊ិន វិសាល ដោយចោទប្រកាន់ពីបទ លួច មានស្ថានទម្ងន់ទោស ដោយសារការ ប្រព្រឹត្ដអំពើហិង្សា ។
របាយការណ៍នគរ បាលខណ្ឌទួលគោក បានឱ្យដឹងថា ជនសង្ស័យ រូបនេះបានធ្វើសកម្មភាពលួច ដោយការប្រើអំពើហិង្សា កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ ២០១២ ស្ថិតនៅមុខផ្ទះលេខ ៣៥ Eo ផ្លូវលេខ ១៦៨ ភូមិ ៥ សង្កាត់អូរឫស្សីទី១ ខណ្ឌ ៧មករា ។ បើ តាមសមត្ថកិច្ច ជនសង្ស័យរូបនេះឈ្មោះ ផាន សុផែន អាយុ ២០ឆ្នាំ មុខរបរ មិនពិត ប្រាកដ ស្នាក់នៅផ្ទះលេខ ៤៧ R  ផ្លូវលេខ ៣៣៦ ក្រុមទី១៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក ។
បច្ចុប្បន្នជនសង្ស័យរូបនេះ ត្រូវបានឃុំខ្លួនជាបណ្ដោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ៕(Dapnews)
Click to download...

Click to download...

Comments system

Disqus Shortname