ភ្នំពេញ៖ អគ្គិភ័យមួយបានកើតឡើង នាវេលាម៉ោង ប្រហែល ៧
និង៣០នាទីយប់ថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៣ ដោយឆាបឆេះផ្ទះនៅក្នុងបុរីចំការដូង
ខណ្ឌដង្កោ រាជធានីភ្នំពេញ អស់មួយបន្ទប់ ព្រោះបានអាជ្ញាធរ និងសមត្ថ កិច្ច
និងមន្រ្តីពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាន់ពេលវេលា។
នាយការិយាល័យបង្កា និងពន្លត់អគ្គិភ័យរាជធានីភ្នំពេញ លោក នេត វត្ថា បានថ្លែងឲ្យដឹងថា ក្រោយមានអគ្គិភ័យភ្លាម សមត្ថកិច្ច របស់លោកបានបញ្ជូនរថយន្ត ចំនួន២គ្រឿង ទៅបាញ់ពន្លត់ តែបានបាញ់អស់មួយគ្រឿងប៉ុណ្ណោះ ខណៈរថយន្តមួយគ្រឿងទៀត បានធ្វើដំណើរដល់ពាក់កណ្តាលផ្លូវ ក៏រលត់ទៅវិញអស់ទៅ។
យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់បញ្ជាក់ពីមូលហេតុពិតប្រាកដ ដែលនាំឲ្យមានអគ្គិភ័យនេះនៅឡើយទេ ប៉ុន្តែ សមត្ថកិច្ចសង្ស័យថា អាចបណ្តាលមកពីការដុតធូបសែនកុងម៉ានៅក្នុងបន្ទប់៕(DAP)