ខេត្តកណ្តាល ៖
ស្រ្តីម្នាក់ដែលមានមុខរបរជាអ្នកម៉ាស្សាកោសជប់
ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកៀនស្វាយ ចាប់ខ្លួននៅផ្សារគគីរ
កាលពីព្រឹកថ្ងៃទី៨ មេសា ២០១៣
បន្ទាប់ពីនារីរូបនេះត្រូវបុរសចំណាស់ម្នាក់នាំមកទិញមាស១តម្លឹងកន្លះយក
ទៅបាត់ ហើយមិនត្រឡប់មកវិញ
ទើបអ្នកលក់មាសប្តឹងឲ្យសមត្ថកិច្ចចាប់ខ្លួននារីម៉ាស្សាដែល
ចាញ់បោកបុរសចំណាស់នាំយកមកបញ្ចាំនៅកន្លែងលក់មាស ។
ស្ត្រីខាងលើឈ្មោះប៊ុត ញឹច អាយុ៣៥ឆ្នាំ
ជាអ្នកម៉ាស្សាកោសជប់ នៅរាជធានីភ្នំពេញ ។
មូលហេតុដែលសមត្ថកិច្ចឃាត់ខ្លួនស្រ្តីរូបនេះគឺដោយ
សាររូបនាងចាញ់បោកបុរសចំណាស់ម្នាក់នាំពីភ្នំពេញទៅទិញមាសនៅផ្សារគគីរ
ពេលថ្លឹងមាសត្រូវរ៉ូវគ្នាជាង២តម្លឹងបុរសចំណាស់នោះក៏បាននិយាយថា
ខ្វះលុយដូច្នេះរូបគាត់យកមាសតែ១តម្លឹងកន្លះខ្ចប់ដាក់ហោប៉ៅខោ
ហើយប្រាប់អ្នកលក់មាសថា ខ្ញុំទៅយកលុយមកទូទាត់ឲ្យ
ដោយទុកនារីម៉ាស្សាខាងលើនេះ នៅកន្លែងលក់មាស ។
ប៉ុន្តែធាតុពិតបុរសកំហូចនោះបានគេចខ្លួនបាត់
ជាហេតុធ្វើឲ្យអ្នកលក់មាសចាប់ខ្លួនស្រ្តីម៉ាស្សាខាងលើនេះ ប្តឹងប៉ូលិសថា
នាងជាប្រពន្ធរបស់បុរសចំណាស់ដែលនាំមកទិញមាស ៕(KOH)