ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវបានកម្លាំង នគរបាល
ក្រុងប៉ោយប៉ែត ឃាត់ខ្លួនក្រោយពី ចាក់សម្លាប់គេ ព្រោះតែរឿងទំនាស់ ពាក្យសំដី
ពេលកំពុងផឹកស៊ី កាលពីវេលា ម៉ោង៤ និង៣០នាទី ល្ងាច ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣
នៅចំណុច ម្តុំស្ថានីយ៍ រថភ្លើងផ្សាររ៉ាថ្មី ក្នុងភូមិប៉ោយប៉ែត
សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោក អ៊ុំ សុផល អធិការនគរបាល ក្រុងប៉ោយប៉ែត បានប្រាប់ឲ្យ ដឹងថា ជនសង្ស័យដែលត្រូវ ចាប់ខ្លួននេះមាន ឈ្មោះ សាត បូរិន ភេទប្រុស អាយុ ៣៤ឆ្នាំ មានមុខរបរ មិនពិតប្រាកដ រស់នៅ ភូមិគីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។
រីឯជនរងគ្រោះមាន ឈ្មោះ តូ នី ភេទប្រុស អាយុ៤២ឆ្នាំ រងរបួសត្រង់ បោះដៃផុត ១កាំបិត ខ្នងខាងឆ្វេង១កាំបិត ជម្រៅដល់ ថ្លើម បណ្តាលឲ្យ ជនរងគ្រោះប្រកាច់ស្លាប់ នៅកន្លែងភ្លាមៗ ក្នុងពេលផឹកស៊ី។
លោក អ៊ុំ សុផល បានបន្តថា ជនសង្ស័យ ក្រោយសួរនាំទើបដឹងថា ជាមុខសញ្ញា ធ្លាប់ជាប់គុកចំនួន៣លើក រួចមកហើយ ដែលលើកទី១ ជាប់ពីបទប្លន់ ត្រាក់ទ័រ ជាប់គុក ២ឆ្នាំ លើកទី២ ជាប់ពីបទលួច ម៉ូតូ៦ខែ និងលើកទី ៣ជាប់ពីបទ ប្រើប្រាស់គ្រឿងញៀន ជាប់គុក៦ខែ។
ទើបតែចេញ ពីគុកថ្មីៗ នេះទេ ហើយនៅ ថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៣ ពេលផឹកស៊ី ជនសង្ស័យបាន ប៉ះទង្គិចពាក្យ សំដីជាមួយ ជនរងគ្រោះដោយ កាំបិតចិតបន្លែ ទើបនគរបាល ចាប់ខ្លួន និងកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាន នគរបាល ខេត្តបន្ទាយមានជ័យ ដើម្បីឲ្យ ការិយាល័យជំនាញ ចាត់ចែងបញ្ជូនទៅ តុលាការចាត់ការ តាមច្បាប់។
បច្ចុប្បន្ន សពជនរងគ្រោះ ត្រូវបានសាច់ញាតិ កំពុងរៀបចំធ្វើបុណ្យ តាមប្រពៃណី នៅគេហដ្ឋាន៕(DAPNEWS)