ខេត្តកំពត ៖ ខ្យល់ព្យុះនិងរន្ទះបាញ់បានវាយប្រហារលើភូមិមួយកាលពីវេលាម៉ោង៤ រសៀលថ្ងៃទី៩ មេសា បណ្តាលឱ្យកួចប៉ើងផ្ទះចំនួន៣ខ្នងបាក់ទាំងស្រុង និងសង្កត់ក្មេងប្រុសម្នាក់ស្លាប់ ចំណែកម្តាយនិងឪពុកក៏រងរបួសបែកក្បាល និងក្មេងស្រីតូចម្នាក់ដែលទើបនឹងមានអាយុ៥ខែ ក៏រងរបួសធ្ងន់ដែរ ។ ជាមួយគ្នានេះ រន្ទះក៏បានបាញ់មនុស្ស៣នាក់នៅកន្លែងផ្សេងៗពីគ្នា ធ្វើឱ្យស្លាប់ក្មេងស្រីម្នាក់ឈ្មោះ ខ្ញី ស្រីលក្ខណ៍ អាយុ១៣ឆ្នាំ ចំណែកស្ត្រីម្នាក់ឈ្មោះ ភោគ ទាវ អាយុ៣១ឆ្នាំ និងក្មេងប្រុសម្នាក់ឈ្មោះ ផាត់ ប៊ុននិច អាយុ៨ឆ្នាំសន្លប់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យស្រុក ។
ភូមិដែលទទួលរងនូវគ្រោះមហន្តរាយដោយសារតែរន្ទះ
បាញ់ និងបាក់ផ្ទះរលំសង្កត់បណ្តាលឱ្យស្លាប់មនុស្សនេះ
គឺភូមិត្រែង ឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស ។ លោកហ៊យ ណែម
នាយរងប៉ុស្តិ៍នគរបាលឃុំស្តេចគង់ខាងជើង បានឱ្យដឹងថា
ក្មេងប្រុសម្នាក់ស្លាប់ដោយសារផ្ទះឈើ២ខ្នងប្រក់ក្បឿងក្បាច់មាន
សសរ១២ដើម
តម្កល់លើជើងតាងកួចរលំសង្កត់ហើយឪពុកម្តាយរបស់គេក៏រងរបួសបែក
ក្បាល ដែរ ។ ចំណែករន្ទះបាញ់វិញបានធ្វើឱ្យក្មេងស្រីម្នាក់ស្លាប់
និងមនុស្ស២នាក់ទៀតរងរបួសរហូតសន្លប់ ។
តាមប្រភពព័ត៌មានថា នៅឃុំស្តេចគង់ខាងលិច
នាវេលាម៉ោង៤រសៀលក៏មានខ្យល់កួចបាក់ផ្ទះប្រជាពលរដ្ឋអស់៦ខ្នង
និងរន្ទះបាញ់មេគោមួយក្បាលតម្លៃជាង២លានរៀលងាប់ដែរ ។
នេះបើតាមការឱ្យដឹងពីលោកគឹម ខេង
មេឃុំស្តេចគង់ខាងលិចកាលពីថ្ងៃ១០ មេសា ។
លោកវរសេនីយ៍ត្រី ស្រ៊ុន ឡាំ អធិការនគរបាលស្រុកបន្ទាយមាសប្រាប់ឱ្យដឹងថា មានឃុំ៣នៅស្រុកបន្ទាយមាសបានទទួលរងដោយខ្យល់បោកបក់បាក់រលំ ផ្ទះសង្កត់មនុស្សស្លាប់ គឺឃុំស្តេចគង់ខាងលិច គ្រាន់តែបាក់ផ្ទះ រីឯឃុំស្តេចគង់ខាងត្បូងផ្ទះខ្លះបានប៉ើងដំបូលដែរ តែឃុំស្តេចគង់ខាងជើង មានគ្រោះថ្នាក់ធ្ងន់រហូតមានអ្នកស្លាប់ និងរបួសដោយសារផ្ទះបាក់សង្កត់និងរន្ទះបាញ់ ៕