ភ្នំពេញ៖ អ្នកនាំពាក្យ និងជាអនុរដ្ឋលេខាធិការ
ក្រសួងការបរទេសកម្ពុជា លោក កុយ គួង បានថ្លែងនៅថ្ងៃអង្គារ៍ ទី២ ខែមេសានេះ ថា
ស្ថានភាពពលរដ្ឋខ្មែរ ដែលរួមមានពលករ និងនិស្សិតខ្មែរ ដែលកំពុងតែប្រកបការងារ
ក៏ដូចជាសិក្សានៅប្រទេសកូរ៉េខាងត្បូង មិនទាន់មានអ្វីប្រែប្រួលនោះទេ
ខណៈពេលដែលបងប្អូនគូសត្រូវនិងគ្នា កូរ៉េខាងត្បូង និងកូរ៉េខាងជើង
ជិតផ្ទុះសង្គ្រាមនោះ។
លោក កុយ គួង បានមានប្រសាសន៍ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា មកទល់ពេលនេះស្ថានភាពពលករកម្ពុជា និងនិស្សិតកម្ពុជា នៅប្រទេសកូរ៉េខាងត្បូង មិនទាន់មានអ្វីប្លែកនោះទេ ។ការគំរាមកំហែងធ្វើសង្គ្រាមនេះ គឺកម្ពុជាសង្ឃឹមថា គ្រាន់តែជាសង្រ្គាមពាក្យសំដី ឬជាសង្គ្រាមស្លាបប៉ាកាតែប៉ុណ្ណោះ ។ ដូច្នោះហើយរាជរដ្ឋាភិបាលកម្ពុជា មិនទាន់មានវិធានការអ្វីចំពោះ ពលរដ្ឋខ្មែរដែលកំពុងធ្វើការ និងសិក្សានៅក្នុងប្រទេសកូរ៉េខាងត្បូងនោះ នៅឡើយទេ។
លោកបានបន្តទៀតថា «បើសិនជាការគំរាមកំហែង ធ្វើសង្រ្គាមនោះ ពិតជាចេញជាសង្រ្គាមជាក់ស្តែងមែននោះ នោះខ្ញុំយល់ថា សង្រ្គាមនោះអាចនឹងធ្វើឲ្យ មានវិនាសសកម្មយ៉ាងខ្លាំងជាមិនខានទេ»។
បើតាមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានអង្គភាពរដ្ឋបាល និងហិរញ្ញវត្ថុ នៃគណៈកម្មាធិការបញ្ជូនពលករ ទៅក្រៅប្រទេសនៃ ក្រសួងការងារលោក ហេង សួរ បានប្រាប់ឲ្យដឹងថា រហូតមកទល់ពេលនេះ ពលករកម្ពុជាដែលកំពុងបម្រើការ នៅក្នុងប្រទេសកូរ៉េខាងត្បូង មានប្រហែលជា ២០.០០០នាក់៕(DAPNEWS)