Sunday, April 14, 2013

ពហុកីឡ​ដ្ឋាន​កម្ពុជា​ថ្មី​ត្រូវ​បាន​បើក​ការ​ដ្ឋាន​សាង​សង់

120823_25a
ប្លង់នៃគម្រោងសាងសង់ពហុកីឡដ្ឋានខ្នាត​អន្តរជាតិ​របស់​កម្ពុជា។​ រូបថត យឺត ពន្លក


ភ្នំពេញៈ ពហុកីឡដ្ឋាន​របស់​កម្ពុជា​ខ្នាត​អន្តរជាតិ​ថ្មី ដែល​ប្រសិទ្ធិ​នាម​ថា «ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ» ត្រូវ​បាន បញ្ចុះ​បឋម​សិលា​និង​បើក​ការ​ដ្ឋាន​សាង​សង់​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែ​មេសា​នេះ​ក្រោម​អធិបតី​ភាព​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន។ ពហុកីឡ​ដ្ឋាន​ដ៏​ទំនើប​នេះ នឹង​ត្រូវ​ប្រើ​​រយៈពេល​សាង​សង់ ៩ ឆ្នាំ ចំណាយ​ទឹក​ប្រាក់​ប្រមាណ​ជិត ៣៩ លាន​ដុល្លារ​អាមេរិក ដែល​នឹងអាច​ឲ្យ​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​ការប្រកួត SEA GAME នៅ​ឆ្នាំ​២០២០​ខាងមុខបាន។
លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការ​នៃ​គណៈ​កម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) និង​ជា​តំណាង​គណ:​កម្មការ​សាង​សង់ ធ្លាប់​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាល​ពី​ខែ​មុន​ថា ​ពហុ​កីឡដ្ឋាន​ជាតិ​ថ្មី​ នេះ​ត្រូវ​បាន​គូស​ប្លង់​ដោយ​​ជនជាតិ​ខ្មែរ និង​តាម​រចនាប័ទ្ម​ខ្មែរ​ថែម​ទៀត​ផង ​ដោយ​អាច​ផ្ទុក​មនុស្ស​បាន​ជាង​១០​ម៉ឺន​ នាក់​ហើយ​មាន​បំពាក់​តាំង​ពី​ប្រព័ន្ធ​ភ្លើង​គ្រប់​គ្រាន់​មាន​ទីលាន​ប្រកួត ​កីឡា​បាល់ទាត់ បាល់បោះ បាល់​ឱប ប៉េតង់ អត្ត​ពលកម្ម ហែល​ទឹក​ដែល​គោរព​ទៅ​តាម​ស្តង់ដារ​បច្ចេកទេស​អន្ដរជាតិ​ទាំង​អស់​។
លោក​បាន​បញ្ជាក់​ថា​៖ «ក្រៅ​ពី​សក្តានុពល​ខាង​លើ ពហុ​កីឡដ្ឋាន​មរតក​តេជោ​មាន​កន្លែង​អន្តេវេសិកដ្ឋាន​សម្រាប់​កីឡាករ កីឡាការិនី​ហូប​ចុក​ស្នាក់​នៅ​ជាង​៣០០​នាក់​ទៀត​ផង​។
ពហុកីឡដ្ឋាន​ជាតិ​នេះ​មាន​ទីតាំង​ស្ថិត​នៅ​ក្នុង​សង្កាត់​បាក់​ខែង ខណ្ឌ​ឫស្សីកែវលើ​ទំហំ​ដី​ជាង ​៨០​ហិកតា​ដែល​ជា​កម្មសិទ្ធិ​របស់​លោក​ឧកញ៉ា​លី យ៉ុងផាត់ និង​ជា​ពហុកីឡដ្ឋាន​ដ៏​ទំនើបបម្រើ​ឲ្យ​ពហុ​វិស័យ​កីឡា។

Comments system

Disqus Shortname