ខេត្តកណ្តាល ៖
នារីសាច់សខ្ចីរូបស្រស់វ័យ១៩ឆ្នាំ
ជាជនជាតិវៀតណាមម្នាក់បម្រើការងារនៅហាងខារ៉ាអូខេ១៦៨
បឹងត្របែក
បានត្រូវប្រុសព្រានប្លន់សាច់ស្រស់នាងដោយប្រើកាំបិតភ្ជង់ឱ្យ
ឡើងជិះម៉ូតូ
ហើយនាំនាងមករំលោភនៅក្នុងផ្ទះសំណាក់មួយនៅក្រុងតាខ្មៅ
កាលពីវេលាម៉ោង៣និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២ មេសា
នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។
តាមការសង្កេតមើលរូបរាងកាយនារីរងគ្រោះទំនងជា
មានការប្រវាយប្រតប់គ្នាខ្លាំងនៅក្នុងបន្ទប់ផ្ទះសំណាក់
ព្រោះមានស្នាមមុតជាច្រើនកន្លែងនៅលើរាងកាយ រហូតដល់នាងសន្លប់
ហើយជនសង្ស័យបានព្យាយាមយកនាងចេញទៅទុកចោលនៅមុខផ្សារតាខ្មៅ
បន្ទាប់មកពួកគេបានរត់គេចខ្លួនបាត់
ចំណែកឯនារីរងគ្រោះត្រូវបានប៉ូលិសជួយនាំយកទៅព្យាបាលនៅ
មន្ទីរពេទ្យ ។ បើទោះបីជាបែបណាក្តី នារីរងគ្រោះបានប្រាប់ប៉ូលិសថា
រូបនាងមិនត្រូវបានជនសង្ស័យរំលោភនាងបានសម្រេចនោះឡើយ
ដោយសារតែនាងខំរើបម្រះពីការភ្ជង់ដោយកាំបិត
បណ្តាលឱ្យមុតជាច្រើនកន្លែង៕(KOHSANTEPHEAP)