Saturday, April 27, 2013

គ្រោះថ្នាក់ចរាចរ ស្លាប់ស្រ្តីម្នាក់ និងរបួសធ្ងន់ម្នាក់

ភ្នំពេញ: ស្ត្រី​ម្នាក់បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ និង​អ្នករួមដំណើរ​ពីក្រោយបាន​រងរបួស​ធ្ងន់ បាក់​ភ្លៅ កាលពី​ព្រឹក​ព្រលឹមថ្ងៃទី​២៧ ខែមេសា ឆ្នាំ​២០១៣ នេះ ស្ថិតនៅតាម​បណ្តោយ​ផ្លូវ ៥៩៨ ខាងត្បូង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ខណ្ឌឫស្សីកែវ ក្នុងខណៈពេល​ជនរងគ្រោះកំពុង​ជិះ​ម៉ូតូ ស្រាប់តែ​បុក​ជាមួយ​រថយន្ត​លុ​ចស៊ី​ស​មួយគ្រឿង ដែល​កំពុងធ្វើដំណើរ​ប​ញ្ច្រា​សទិស​គ្នា​។​

​មន្ត្រីនគរបាល​ចរាច​រណ៍ ជើងគោករាជធានី​ភ្នំពេញ ដែល​បាន​ចុះទៅ​ត្រួតពិនិត្យនៅ​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ មាន​រថយន្ត​លុ​ចស៊ី​ស RX-300 មួយគ្រឿង ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 2G-3808 បានធ្វើ​ដំណើរក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​។ លុះដល់​ចំណុចកើតហេតុ ត្រង់​ផ្លូវកែង ខាងត្បូង​នឹង​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ស្រាប់តែ​បាន​បុក​ម៉ូតូ​មួយគ្រឿង ម៉ាក​សេ​១២៥ ស៊េរី​២០០៨ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ស្ពឺ​1B-4996 បណ្តាល​ឲ្យ​ស្ត្រី​ជា​អ្នកបើកស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ រីឯ​អ្នកជិះ​ពីក្រោយរងរបួស​ធ្ងន់ បាក់​ភ្លៅ ត្រូវបាន​ដឹកបញ្ជូន​ទៅកាន់​មន្ទីរពេទ្យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ ថា គ្រោះថ្នាក់​ចរាចរ​នេះ បណ្តាល​ឲ្យ​នារី​ឈ្មោះ ម៉ន ស្រី​ណា អាយុ ២០​ឆ្នាំ រស់នៅ​ផ្ទះ​លេខ​២៣ សង្កាត់​-​ខណ្ឌដង្កោ បាន​បាត់​បង់ជីវិត​។ រីឯ​អ្នករួមដំណើរ ឈ្មោះ ខន មុំ មាន​អាយុ ២០​ឆ្នាំ រស់នៅ​ភូមិ​ស្នាម​ពុក ឃុំ​វាល​ពង់ ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ រងរបួស​ធ្ងន់​។​

​ដោយឡែក អ្នកបើករថយន្ត ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​បាន មានឈ្មោះ ហុង ណេ​ន អាយុ​២៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ ភូមិ​ក្បាល​រមាស ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។ ក្រោយ​កើតហេតុ ទាំង​ម៉ូតូ និង​រថយន្ត ត្រូវបាន​សមត្ថកិច្ចយកទៅ​រក្សាទុក នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក ដើម្បី​ដោះស្រាយ​បន្ត​៕(CEN)


Comments system

Disqus Shortname