រាជធានីភ្នំពេញ ៖
បុរសម្នាក់ជាបុគ្គលិកអគ្គិសនីកម្ពុជាបានពាក់ខ្សែក្រវាត់ឡើងតខ្សែភ្លើង
ចៃដន្យស្រូបជាមួយនឹងខ្សែទូរស័ព្ទធ្វើឱ្យឆក់ភិតភ័យយ៉ាងខ្លាំង
ហើយត្រូវមិត្តភក្តិរួមការងារឡើងទៅដាក់ចុះមកក្រោមវិញ
ដែលមិនបណ្តាលឲ្យរងរបួសធ្ងន់ធ្ងរនោះទេ
គ្រាន់តែល្ហិតល្ហៃអស់កម្លាំងក្នុងខ្លួន។
ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៣និង១០នាទីរសៀលថ្ងៃទី១៩
មេសា នៅបង្គោលភ្លើងតាមបណ្តោយផ្លូវលេខ៣៣៦ សង្កាត់បឹងសាឡាង
ខណ្ឌទួលគោក ។
ប្រជាពលរដ្ឋម្នាក់បាននិយាយថា
សូម្បីតែជាងភ្លើងហើយក៏ត្រូវខ្សែភ្លើងឆក់មិនរើសមុខដែរ
ហើយមិនឲ្យឆក់ម្តេចកើតទៅបើខ្សែភ្លើងមួយដុំនៅជាប់នឹងបង្គោលភ្លើង
នោះមិនដឹងជាខ្សែភ្លើងអីខ្លះផង
សំណាងល្អហើយដែលបុគ្គលិកអគ្គិសនីជាជាងភ្លើងស្រាប់មានឧបករណ៍គ្រប់
ប្រភេទ និងបានពាក់ខ្សែក្រវាត់ត្រឹមត្រូវ
បើសិនជាប្រជាពលរដ្ឋធម្មតានោះ
ប្រាកដជាឆក់ធ្លាក់ពីលើបង្គោលភ្លើងស្លាប់ជាមិនខាន
ហើយមិនដឹងជានរណាជាអ្នកទទួលខុសត្រូវនោះទេ ៕