កំពតៈ សិស្សជាសិក្ខាកាម ដែលសិក្សាជំនាញ ដើម្បីបម្រើការងារ
នៅសណ្ឋាគារមួយក្នុងខេត្តកំពត ប្រមាណជា១០នាក់ បានដួលសន្លប់ជាបន្តបន្ទាប់
ខណៈកំពុង សិក្សានៅក្នុងអគារសិក្សា អតីតសកល វិទ្យាល័យចម្រើនពហុបច្ចេកវិទ្យា
ស្ថិតនៅកែ្បររង្វង់មូលធុរេន ភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុង-ខេត្ត
កំពត នាវេលាម៉ោង ៨ និង៣០នាទី ព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែកុម្ភៈ
ឆ្នាំ២០១២នេះ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខណៈដែលសិស្សជាសិក្ខាកាម កំពុងតែសិក្សានោះ ស្រាប់តែដាច់ចរន្តអគ្គិសនី ទើបសិស្សដែលកំពុងសិក្សា បាននាំគ្នាដើរចេញមកក្រៅ ស្រាប់តែមានសិស្សជាសិក្ខាកាមជាង១០នាក់ភាគច្រើនជាសិស្សស្រី បានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ។
តែទោះជាយ៉ាងណាសិស្សដែលរងគ្រោះទាំងអស់ ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យ មិនបណ្តាល ឲ្យនរណាម្នាក់ រងគ្រោះថ្នាក់ដល់អាយុជីវិតនោះទេ។
ពាក់ព័ន្ធនឹងករណីនេះ អាជ្ញាធរ និងសមត្ថកិច្ចជំនាញមិនទាន់បញ្ជាក់ពីមូលហេតុនៅឡើយទេ គ្រាន់តែមានការសន្និដ្ឋានថា អាចបណ្តាលមកពីថប់ដង្ហើម ពេលដាច់ចរន្តអគ្គិសនី៕(dapnews)