ក្រុងបៃរូ/ហ្សឺណែវ: ក្រុមសកម្មជនបាន
និយាយថា កម្លាំងរដ្ឋាភិ
បាលស៊ីរីបានសម្លាប់មនុស្សយ៉ាងតិច១០០នាក់កាលពីថ្ងៃអង្គារនៅ
ក្នុងការវាយប្រហារទៅលើភូមិជាច្រើន
និងការបាញ់កាំភ្លើងធំមួយនៅក្នុងក្រុងហូម
ហើយកាកបាទក្រហមបានអំពាវនាវឲ្យមានបទឈប់បាញ់ប្រចាំថ្ងៃ
ដើម្បីឲ្យជំនួយដែលគេត្រូវការជាបន្ទាន់ចូល។
ក្រុងវ៉ាស៊ីនតោន
ដែលត្រៀមខ្លួនសម្រាប់ជំនួប«មិត្តភក្តិស៊ីរី»ជាមួយលោក
ខាងលិចនិងរដ្ឋអារ៉ាប់ដោយប្រឆាំងនឹងប្រធានាធិបតី
បាសារអាល់-អាសាដ បានមិនបដិ
សេធពីការផ្ដល់អាវុធឲ្យក្រុមឧទ្ទាមដែលព្យាយាមរំលំគាត់ទេ។
គណៈកម្មការសម្របសម្រួលក្នុងតំបន់បាននិយាយថា
កម្លាំងសន្តិសុខបានសម្លាប់មនុស្សយ៉ាង តិច១០០នាក់
នៅក្នុងការវាយប្រហារលើក្រុងហូម
និងការវាយឆ្មក់លើភូមិនិងក្រុងជាច្រើននៅក្នុងខេត្តអ៊ីដលីប។
កុមារ១០នាក់និងស្ត្រី៣នាក់ ស្ថិតក្នុងចំណោមអ្នកស្លាប់៕