Thursday, February 23, 2012

រថយន្តកាមរីមួយ គ្រឿង ផ្ទុះឆេះ បន្ទាប់ពីបុកអ្នក ជិះកង់ស្លាប់ម្នាក់

រថយន្តកាមរីមួយគ្រឿង បានបុកអ្នកជិះ កង់ម្នាក់ស្លាប់ និងអូសកង់ជាង៥០០ម៉ែត្រ ហើយ បានផ្ទុះឆេះសល់តែគ្រោងឆ្អឹង ហើយបង្កការភ្ញាក់ផ្អើល ទាំងយប់នៅកណ្តាលក្រុងបាត់ដំបង។
មន្រ្តីនគរបាលចរាចរណ៍ខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ៨ និង៣០នាទីយប់ថ្ងៃពុធ
ទី២២ ខែកុម្ភៈ ឆ្នាំ២០១២ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិ អណ្តូងចេញ សង្កាត់អូរចា ក្រុង-ខេត្តបាត់ដំបង ដែលបង្កឡើងដោយបុរសម្នាក់ បើករថយន្តកាមរី ចង្កូត ឆ្វេង ស៊េរីឆ្នាំ១៩៩៥មួយគ្រឿង ទៅបុកអ្នកជិះកង់ពីក្រោយ បណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើត ហេតុ។ បន្ទាប់ពីបុកហើយរថយន្តកាមរីបានជាប់ជាមួយកង់បើកអូសជាង៥០០ម៉ែត្រ ក៏បណ្តាលឲ្យផ្ទុះ ឆេះរថយន្ត និងទំនិញគ្មានសល់ តែអ្នកបើកបររថយន្តមិនបានរងគ្រោះថ្នាក់នោះទេ បានបើកទ្វាររថយន្ត រត់គេចខ្លួនបាត់ ។
មន្រ្តីនគរបាលបន្តថា បន្ទាប់ពីឆេះរថយន្តពន្លត់អគ្គិភ័យខេត្ត២គ្រឿងបានចេញអន្តរាគមន៍បាញ់ពន្លត់ ការឆាប ឆេះនេះ និងអូសរថយន្តយកទៅរក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត។ ដោយឡែកសពជនរងគ្រោះ នូ ណាល់ អាយុ ៤៨ ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ មានមុខរបរជាអ្នកបញ្ចូលភ្លើអាគុយ ត្រូវបានប្រគល់ឲ្យក្រុមគ្រួសារធ្វើបុណ្យតាម ប្រពៃណី៕

Comments system

Disqus Shortname