Tuesday, February 28, 2012

ហាន់ជីអ៊ុន ប្តឹងអ្នកប្រើ អ៊ីនធឺណិត ៤១នាក់ ដែលបង្ខូច ឈ្មោះខ្លួន

តួឯកកូរ៉េខាត្បូង ដ៏ល្បីល្បាញ Song Hye-kyo ដែលគេស្គាល់ថាជា ហាន់ជីអ៊ុននោះ បានប្តឹងអ្នកប្រើ អ៊ីនធឺណិត ៤១នាក់ ដែលបង្ខូចឈ្មោះខ្លួន ។
តាមព័ត៌មានពីគេហទំព័រ Asianfatics បានឲ្យដឹងនៅថ្ងៃទី២៧ ខែកុម្ភៈ នេះថា នាង Song Hye-kyo បានប្តឹងអ្នកប្រើអ៊ីនធឺណិត ដែលសរសេរបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ របស់នាងថា ជាស្រីល្មោភតណ្ហា  មិនតែប៉ុណ្នោះថែមទាំង ចោទនាងថា ជាស្រីកំណាន់របស់ អ្នកនយោបាយធំៗទៀតផង។

ករណីនេះផងដែរ ប៉ូលិសក្រុងសេអ៊ូល កំពុងតែស៊ើបរកមនុស្សទាំងនោះ ដើម្បីចាត់ការតាមផ្លូវច្បាប់ ហើយសម្រាប់ពាក្យ បណ្តឹង នេះដែរ Song Hye-kyo មានភស្តុតាងរហូតដល់ ១០០ទំព័រ ហើយពាក្យបណ្តឹងនេះ គឺនាងចាត់ការដោយផ្ទាល់ មិនមែនជាការប្តឹង ពីភ្នាក់ងារ គ្រប់គ្រងរបស់នាងទេ ។
គួរបញ្ជាក់ថា Song Hye-kyo វ័យ៣០ឆ្នាំ គឺជាតារាសម្តែងកូរ៉េខាងត្បូង ដ៏ល្បីល្បាញ ដែលចូលប្រឡូក ក្នុងវិស័យសិល្បៈ តាំងពីឆ្នាំ ១៩៩៦ មកម្ល៉េះ ៕

Comments system

Disqus Shortname