ជាថ្មីម្ដងទៀតប្រមុខរាជរដ្ឋាភិ
បាលបានប្រមានបិទគ្រប់ភោជនីយដ្ឋាន
ទាំងឡាយណាដែលធ្វើអាជីវកម្មដុតគោ
ទាំងមូលដាក់តាំងមុខភោជនីយដ្ឋានរបស់
ខ្លួនដើម្បីតម្រូវទៅតាមការសម្រេចរបស់ មហាសន្និបាតមន្ដ្រីសង្ឃ
និងសេចក្ដីជូន ដំណឹងរបស់រាជរដ្ឋាភិបាល ។
ការព្រមានរបស់សម្ដេចខាងលើបាន ធ្វើឡើងកាលពីថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០១២ នៅក្នុងឱកាសអញ្ជើញជាអធិបតីដ៏ខ្ពង់ ខ្ពស់ពិធីប្រកាសផ្សព្វផ្សាយជាផ្លូវការ ចលនាប្រឡងប្រណាំងទីក្រុងស្អាតនៅ វិមានសន្ដិភាពរាជធានីភ្នំពេញ ។
សម្ដេចតេជោបានអំពាវនាវចំពោះ ម្ចាស់ភោជនីយដ្ឋានទាំងអស់ គឺត្រូវបញ្ឈប់ ការធ្វើអាជីវកម្មដុតគោទាំងមូលដាក់ តាំងនៅមុខភោជនីយដ្ឋានរបស់ខ្លួនចាប់ ពីពេលនេះតទៅ ។ ដោយកន្លងមក មាន ការបិណ្ឌបាត្រពីមហាសន្និបាតសំវច្ចរៈ ពីសម្ដេចអគ្គមហាសង្ឃរាជ សម្ដេចព្រះ សង្ឃនាយកកុំឱ្យដុតគោច្រងាងនៅតាម ផ្លូវ ឬមុខភោជនីយដ្ឋាន ដែលបង្ហាញឱ្យ ឃើញទិដ្ឋភាពមួយនៃអំពើឃោរឃៅ នោះ ដើម្បីឆ្លើយតបទៅនឹងការបិណ្ឌបាត្រ នេះ សូមភោជនីយដ្ឋានទាំងអស់ដែល ធ្លាប់ធ្វើអាជីវកម្មដុតគោនៅពីមុខត្រូវ បញ្ឈប់សកម្មភាព ព្រោះសកម្មភាព ទាំងនេះបានបង្ហាញពីអំពើហិង្សាខ្លាំងណាស់។
ការធ្វើអាជីវកម្មបែបនេះគឺ បង្ហាញ ទិដ្ឋភាពអាក្រក់ជាទីបំផុត ដូច្នេះកុំបង្ហាញ ឱ្យឃើញស្ដែង សូមឱ្យមានការបិទបាំង ខ្លះ ពីព្រោះការធ្វើបែបនេះគឺផ្ទុយទៅនឹង ព្រះពុទ្ធសាសនាដែលជាសាសនារបស់ រដ្ឋ ។ ជាងនេះទៅទៀត គឺខ្វះអនាម័យ ព្រោះនៅពេលមានខ្យល់បក់នាំធូលីទៅ ប៉ះសាច់គោទាំងនោះវាអាចប៉ះពាល់ ដល់សុខភាពទៀតផង ។
សម្ដេចតេជោបញ្ជាក់ថា បើភោជ នីយដ្ឋានណាមិនគោរពតាមបទបញ្ជា ត្រូវបិទភោជនីយដ្ឋាននោះឈប់ឱ្យធ្វើ អាជីវកម្មតទៅទៀត ពីព្រោះមិនខ្វះភោជ នីយដ្ឋានសម្រាប់ភ្ញៀវទេ ការធ្វើបែបនេះ ដើម្បីតម្រូវទៅតាមការសម្រេចរបស់ មហាសន្និបាតមន្ដ្រីសង្ឃ និងការសម្រេច របស់រាជរដ្ឋាភិបាល ។
គួរបញ្ជាក់ថា ការព្រមានរបស់ប្រមុខ រដ្ឋាភិបាលខាងលើបានធ្វើឡើងបន្ទាប់ពី មានការស្នើសុំរបស់មន្ដ្រីសង្ឃនៅក្នុង សន្និបាតសង្ឃលើកទី២០ ដែលប្រារឰ ធ្វើឡើងកាលពីថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០១២ រួមទាំងការស្នើសុំរបស់ប្រជាជនកម្ពុជាច្រើនរូប ៕